Sunday, May 19, 2024
Homeតារាខ្មែររ៉េត ស៊ូហ្សាណា កាន់តែមានសង្ឃឹម

រ៉េត ស៊ូហ្សាណា កាន់តែមានសង្ឃឹម

អតីតបេក្ខភាពThe Voice Cambodia រដូវកាលទី២នាងរ៉េត ស៊ូហ្សាណា ធ្លាប់ស្ពឹកមុខដោយសារតែមានការរិះគន់ថានាងបានតែរូបសម្រស់និងក្បាច់រាំតែច្រៀងមិនសូវពិរោះ នោះពេលនេះបានធូចិត្តមកវិញច្រើនហើយព្រោះបន្ទាប់ពីចេញបទ”សង្ស័យ”រយៈពេល១ឆ្នាំមកនាងហ្សាណា ធ្វើឲ្យអ្នកធ្លាប់តែមិនពេញចិត្តនាងនោះចាប់ផ្ដើមងាកមកស្ដាប់បទចម្រៀងនាងក្រោយពីតារាធ្មេញចំពើសដែលមានត្រេមុខដូចកូនកាត់ជប៉ុនរូបនេះធ្លាប់ល្បីបទ”ឈប់”និង”ប្រយោគស្នេហ៍”។

ការបោះជំហ៊ានយ៉ាងរលូនរបស់នាងហ្សាណា នៅហង្សមាសនេះដែរធ្វើឲ្យស្រីស្អាតរូបនេះកាន់តែមានសង្ឃឹមខ្ពស់ក្នុងការក្ដាប់តំណែងតារាជូរមុខនៅហង្សមាសជាមិនខាន ខណៈដែលនៅរដូវកូវីដនេះគេកត់សម្គាល់ថាសម្រាប់តារាស្រីនៅផលិតកម្មធំនេះមានតែនាងហ្សាណា ម្នាក់ប៉ុណ្ណោះដែលនៅមានយ៊ីអ៊ុនល្អព្រោះតែស្ទុះជាងមិត្តរួមក្រុម។ទោះជាយ៉ាងណានាងហ្សាណា ត្រូវប្រឈមជាមួយតារាចម្រៀងជើងខ្លាំងរបស់Galaxyនាងតន់ ច័ន្ទសីម៉ា ម្នាក់ទៀតដើម្បីប្រជែងតីផ្សារផ្នែកចម្រៀងយុវវ័យ ខណៈដែលអ្នកជំនាញសិល្បៈនៅតែមើលឃើញថាទោះជាពេលនេះហ្សាណា ហក់ឡើងយ៉ាងណាក៍នាងមិនទាន់អាចទៅជំនួសតំណែងឱក សុគន្ធកញ្ញា បានដែរថ្វីត្បិតតែបេលនេះប្អូនថ្លៃថៅកែហង្សមាសហាក់ចុះខ្សោយជាងមុនក្រោយពីមានប្ដីនិងកូន១នេះក្ដី។

លោកមិញ សុធីវណ្ណ ធ្លាប់ប្រាប់ថារ៉េត ស៊ូហ្សាណា មិនអាចទៅជំនួសឱក សុគន្ធកញ្ញា បានទេព្រោះត្រូវការពេលវេលាបន្ថែមទៀត។លោកថាចំណុចពិសេសរបស់ហ្សាណា គឺលើរូបសម្រស់និងការច្រៀងបទជាភាសារអង់គ្លេស។

គេកត់សម្គាល់ថានៅរដូវកូវីដនេះនាងរ៉េត ស៊ូហ្សាណា នៅតែបន្ដឡើងច្រៀងសម្ដែងនៅឆាកតន្រ្ដីហង្សមាសហើយក្បាច់រាំរបស់នាងក៍កាន់តែរស់រវើកជាងមុនផងដែរ។ដោយឡែកឪពុកម្ដាយនាងនៅតែតាមជាប់កូនស្រីក្រមុំរូបស្អាតនេះដូចមុនផងដែរព្រោះមិនអាចធ្វែសប្រហែសបានជាដាច់ខាតដោយសារតែការពារ ប្រសើរជាងព្យាបាលព្រោះតែនាងហ្សាណា ជាមុខសញ្ញានៃការតាមប្រម៉ាញ់ស្នេហ៍ពីសំណាក់មន្រ្ដីធំជាច្រើននាក់។

តែក្រោយចាប់អាជីពចម្រៀងជាង៣ឆ្នាំនេះស្រីស្រស់ហ្សាណា មិនទាន់ប៉ៈរឿងអាស្រូវស្នេហាឡើយ បើទោះជាមុននេះនាងបានទិញផ្ទះ២ជុងតម្លៃសែនដុល្លារនិងទិញរថយន្ដJeep Rubicon តម្លៃ៨៧០០០ដុល្លារនាំឲ្យអ្នកខ្លះសង្ស័យថានាងមានគូស្នេហ៍នៅក្រោយខ្នងក្ដី តែអ្នកស្និតនាងបង្ហើបថានាងហ្សាណា មានជីវភាពធូធារស្រាប់តាំងពីមុនចូលសិល្បៈម្លេះហេតុនេះហើយនាងមិនទទួលជំនួយពីប្រុសណាទេ ខណៈដែលឪពុកម្ដាយនាងវិញនៅតែប្រកាន់ជំហថាបើកូនស្រីរបស់ពួកគាត់ប៉ៈរឿងអាស្រូវកេររ្ដិ៍ណាមួយនោះនឹងឲ្យនាងឈប់ពីអាជីពសិល្បៈភ្លាមតែម្ដង។

ការដាក់ល័ក្ខខណ្ឌបែបនេះធ្វើឲ្យប្រុសៗមានទ្រព្យមិនតិចនាក់ឡើយដែលបរាជ័យក្នុងការតាមប្រម៉ាញ់បេះដូងតារាវ័យក្មេងរូបនេះ ស្របពេលដែលនាងហ្សាណា ក៍ធ្លាប់បញ្ចេញសារមានម្ចាស់ចិត្តហើយតាមរយៈការកាន់ដៃប្រុសម្នាក់ដែលបឹទមុខមិនឲ្យគេស្គាល់ហើយនាងស្នើសុំកុំឲ្យប្រុសនោះព្រលែងដៃនាងចោលកណ្ដាលទីទៀតផង តែអ្នកខ្លះបែជាថាតារាចម្រៀងរូបនេះធុញទ្រាន់ប្រុសតាមស្នេហ៍ច្រើនពេកទើបនាងលេងស្ទីលបែបនេះតែម្ដង។

រ៉េត ស៊ូហ្សាណា ស្ថិតក្នុងចំណោមតារាដែលមានឪពុកតាមការពារមានដូចជានាងសុខ ពិសី ,អ៊ីវ៉ា ,លីនដា ,ព្រះ កាយច័ន្ទ ,ស៊ូ ស៊ីរីកា និងអ៊ុង នីនិច្ច ជាដើមដែលធ្វើឲ្យប្រុសៗទាំងឡាយមិនអាចឆក់ស្នេហ៍បានឡើយ។ចំពោះនាងស៊ូហ្សាណា វិញក្រៅពីត្រៀមខ្លួនក្លាយទៅជាតារាលំដាប់ជូរមុខរបស់ហង្សមាសនោះពេលនេះនាងក្ដាប់បានស្ពតពាណិជ្ជកម្មធំៗជាច្រើនក្នុងដៃទើបធ្វើឲ្យតារាដែលមានគូឡូប្រហាក់ប្រហែលនាងដែរពិបាកទប់ទល់៕ ហ៊ឹម វិចិត្រ

RELATED ARTICLES