Monday, May 6, 2024
Homeតារាខ្មែរសួង សាខារ៉ានីត ជួបវិបត្តិសេដ្ឋកិច្ចលក់ឡានLexus Gs3០០ មកជិះMorning

សួង សាខារ៉ានីត ជួបវិបត្តិសេដ្ឋកិច្ចលក់ឡានLexus Gs3០០ មកជិះMorning

តារាសម្ដែងស៊ិចស៊ីនិងច្រើនតែលេចមុខក្នុងភាពយន្ដជាតួអង្គឆ្នាស់ឆ្នើមនាងសួង សាខារ៉ានីត នៅសម័យកូវីដ នេះពិតជាជួបវិបត្តិសេដ្ឋកិច្ចមែនព្រោះការងារសិល្បៈទាំងឡាយត្រូវបានផ្អាកស្ទើតែទាំងស្រុងទើបគេឃើញតារាសាច់សខ្ចីរូបនេះបង្ខំចិត្តលក់រថយន្ដLexus Gs3០០ ដែលមានតម្លៃជាង២ម៉ឺនដុល្លារនោះប្ដូរមកជិះរថយន្ដMorning តម្លៃក្រោម៥ពាន់ដុល្លារយ៉ាងសាមញ្ញាវិញ។

តាមព័តមានថាស្រីស្រស់សាខារ៉ានីត ត្រូវយកប្រាក់សល់ពីការលក់ឡានមួយចំនួនទៅបង់រំលោះបន្ដផ្ទះវីឡានៅបុរីប៉េង ហួត(បឹងស្នោរ)ជារៀងរាល់ខែទើបធ្វើឲ្យមិត្តភក្ដិនាងនិយាយលេងបន្លំមែនថាជិះកូនឡានមិនសូវទំនើបអីចឹងប្រយ័ត្នសម្រស់ធ្លាក់ទៅតាមឡានណា៎…។

ក្នុងជំនួបតាមទូរស័ព្ទកាលពីរសៀលថ្ងៃទី៧កក្កដា ស្រីស្អាតសួង សាខារ៉ានីត ទទួលស្គាល់ថាការលក់រថយន្ដយកលុយមកបង់ផ្ទះរំលោះនោះគឺជាការពិតមែន។នាងថាពេលនេះនាងជិះកូនឡានទេ ហើយនៅសម័យកូវីដនេះអ្នកជួបរឿងដូចនាងក៍មានច្រើននាក់ដែរអីចឹងមិនខ្លាចសម្រស់ធ្លាក់ចុះព្រោះតែប្ដូរពីឡានធំមកជិះកូនឡានតូចនេះឡើយ ដោយសារតែពេលនេះរូបសម្រស់នាងនៅតែដដែល។

តារាដែលតែងតែត្រូវបានអ្នកដឹកនាំសម្ដែងភាពយន្ដតម្រូវឲ្យធ្វើកាចរូបនេះវាចារថាជារៀងរាល់ខែនាងត្រូវបង់រលោះផ្ទះវីឡានោះចំនួន១៥៥០ដុល្លារ ហើយវីឡាដែលនាងទិញនោះមានតម្លៃជិត២០ម៉ឺនដុល្លារដែលត្រូវនៅបង់៣ឆ្នាំបន្ដទៀតទើបរួច។

មានការលើកឡើងថាទោះជាពេលនេះរដូវកូវីដធ្វើឲ្យប៉ៈពាល់ដល់សេដ្ឋកិច្ចតារាមួយចំនួនក្ដី ប៉ុន្ដែស្រីស្អាតរាងស្រឡូនដូចនាងរ៉ានីត គូតែមានជំនួយពីគូស្នេហ៍មកបង់ផ្ទះវីឡានោះផ្ដាច់ប្រសើរជាងការលក់រថយន្ដទំនើបមកជិះកូនឡាន។

តែនាងសាខារ៉ានីត ថាអត់មានអ្នកណាជួយពីខ្លួននាងផ្ទាល់ឡើយ។នាងថាក៍មិនគិតច្រើនរឿងគេថាតារាដែរតែជិះកូនឡាននោះទេ ព្រោះនាងផ្ដោតលើការកលុយបង់ផ្ទះដើម្បីឲ្យរួចតាមកាលកំណត់ប្រសើរជាង៕

RELATED ARTICLES