Monday, May 6, 2024
Homeតារាខ្មែរករុណា ពេជ្រ ថាមិត្តភក្ដិជម្រុញឲ្យរៀបការ

ករុណា ពេជ្រ ថាមិត្តភក្ដិជម្រុញឲ្យរៀបការ

ថ្មីៗនេះតារាចម្រៀងថោនលោកករុណា ពេជ្រ បានបណ្ដើរស្រីស្អាតម្នាក់ទៅកៀកកើយសាសងគ្នាដោយបោះតង់នៅទឹកធ្លាក់ជ្រាវ ខេត្តកំពង់ស្ពឺយ៉ាងរ៉ូមែនទិកទើបធ្វើឲ្យមានការសង្ស័យថាលោកពេជ្រ កំពុងតែពិសោធន៍ស្នេហ៍ស្រីស្រស់ដើម្បីដឹកដៃគ្នាចូលរោងការនៅពេលស្ងប់ស្ងាត់កូវីដ ខាងមុខនេះ។

អ្វីដែលគូឲ្យភ្ញាក់ផ្អើលនៅពេលដែលលោកករុណា ពេជ្រ កំពុងតែស្អិតល្មូតជាមួយកូនក្រមុំអ្នកកំពង់ស្ពឺនោះស្រាប់តែមានដំណឹងថាលោកបានត្រៀមខ្លួនរួចជាស្រេចក្នុងការធ្វើជាកូនកំលោះរបស់នារីនោះដោយចង់ធ្វើពិធីជប់លៀងមង្គលការធំរហូតដល់៤០០តុនៅពេលដែលស្ងាត់កូវីដនេះទៀតផង ដែលតាមការសន្និដ្ឋានអាពាហ៍ពិពាហ៍របស់លោកប្រាកដជាចំណាយច្រើនមិនចាញ់ឱក សុគន្ធកញ្ញា និងម៉ាក សែនសូនីតា ដែលរៀបការនៅសណ្ឋាគាផ្កាយ៥សុខាភ្នំពេញកន្លងមកឡើយ។

ឆ្លើយតបរឿងត្រៀមខ្លួនលាភាពនៅលីវនេះលោកករុណា ពេជ្រ បានឲ្យដឹងថាជុំវិញរឿងលោកបណ្ដើរនារីម្នាក់ទៅលេងនៅទឹកធ្លាក់ជ្រាវ ខេត្តកំពង់ស្ពឺនោះពិតជាធ្វើឲ្យFanនិងមិត្តភក្ដិរបស់លោកចាប់អារម្មណ៍និងសួរនាំច្រើនមែន។លោកថាពួកម៉ាកខ្លះបានជម្រុញឲ្យលោកគិតគូរឿងរៀបការទៅទាន់ឪពុកនៅបើកភ្នែក ខ្លះថាលោករកបានដៃគូសមគ្នាហើយចាំដល់ពេលណាទៀត…។ប៉ុន្ដែលោកបានឆ្លើយទៅមិត្តភក្ដិវិញថាលោកមិនអាចធ្វើពិធីសប្បាយៗឬជប់លៀងមង្គលការបាននៅពេលនេះទេដោយសារតែស្ថានភាពឪពុករបស់លោកនៅតែធ្ងន់ធ្ងគូរឲ្យបារម្ភណាស់។

តារាថោនរូបនេះបន្ថែមថាលោកជាកូនទោលក្នុងគ្រួសារអីចឹងឪពុកឈឺធ្ងន់អីចឹងតើឲ្យលោកជាធ្វើពិធីជប់លៀងការយ៉ាងម៉េចកើតទៅ?លោកថាកុំថាឡើយរឿងរៀបការសូម្បីតែផ្ទះវីឡាដែលលោកបានធ្វើរួចហើយកាលពីថ្មីៗនេះនៅខណ្ឌសែនសុខ នោះក៍លោកគ្មានគម្រោងរៀបចំធ្វើពិធីឡើងផ្ទះឡើយព្រោះអារម្មណ៍របស់លោកគិតតែម្យាងគត់គឺយកចិត្តទុកដាក់ព្យាបាលនិងមើលថែរឪពុកឲ្យបានល្អទោះជាពេលនេះគាត់ក្លាយទៅជាមនុស្សរុក្ខជាតិក្ដី។

ទន្ទឹមឹមនិងការបញ្ជាក់ថាគ្មានគម្រោងជប់លៀងមង្គលការ៤០០តុដូចការលេចឭនោះលោកករុណា ពេជ្រ បានឲ្យដឹងថាលោកនិងនារីដែលរួមដំណើរជាមួយលោកនោះទើបតែស្គាល់គ្នាជាង១ខែប៉ុណ្ណោះ ហើយមិនអាចនិយាយបានថាកំពុងតែស្វែងយល់ចិត្តគ្នាបានទេព្រោះពេលវេលាថ្មីៗពេក។ប៉ុន្ដែអ្វីដែលគូឲ្យចម្លែកពេលខ្លះលោកពេជ្រ បែជាហៅស្រីស្អាតថាជាប្អូនស្រីទៅវិញហើយលោកថាការទៅកម្សាន្ដតែ២នាក់ជាមួយនារីនោះកាលពីពេលថ្មីៗនេះដើម្បីថតរូបនិងផ្សព្វផ្សាយពីតំបន់ទេសចរណ៍នៅខេត្តកំពង់ស្ពឺឲ្យបងប្អូនបានដឹងច្រើនជាងការគិតលើរឿងសាសងស្នេហ៍។

គូរបញ្ជាក់ថាឪពុកលោកករុណា ពេជ្រ មានជំងឺលើសឈាមនិងដាច់សសៃក្នុងខួក្បាលហើយលោកពេជ្រ បានចំណាយប្រាក់ព្យាបាលលោកទាំងក្នុងនិងក្រៅប្រទេសអស់ប្រាក់ជាង២០ម៉ឺនដុល្លារក្នុងរយៈពេលជាង៣ឆ្នាំកន្លះមកនេះ៕

RELATED ARTICLES