Monday, May 6, 2024
Homeតារាខ្មែរសុគន្ធ និសា ស្លេកជាងមុន

សុគន្ធ និសា ស្លេកជាងមុន

សុគន្ធ និសា បានវិលមករកឆាកតន្រ្ដីវិញកាលពីថ្ងៃទី២ខែកក្កដា បន្ទាប់ពីនាងបានផ្អាកកាន់ក្បាលមីក្រូអស់ជាង៣ខែតាំងពីកើតជំងឺកូវីដកាលពីថ្ងៃទី៩ខែមីនា ដែលការទទួលច្រៀងសម្ដែងឡើងវិញនៅពេលនេះបញ្ជាក់ថាស្ថានភាពសុខភាពរបស់និសា ល្អប្រសើរស្ទើតែដូចដើមទៅហើយ។

ទោះជាយ៉ាងណាតាមការកត់សម្គាល់កាលពីពេលថ្មីៗនេះឃើញថានិសា នៅមិនទាន់មានសុខភាពល្អដូចដើម១០០%នោះទេព្រោះមើលទៅហាក់រាងស្លេកៗជាងមុនបន្ដិច ខណៈការប្រើប្រាស់សម្លេងរបស់នាងក៍មិនទាន់ខ្លាំងដូចមុនដែរ ប៉ុន្ដែនាងមានអារម្មណ៍ស្រស់ថ្លាព្រោះអាចចាប់ផ្ដើមការងារសិល្បៈសារជាថ្មីឡើងវិញ។

ចំណែកស្វាមីរបស់និសា ដែលជាអាណិកជនខ្មែរមកពីអាមេរិកលោកចៅ សម្បត្តិ ជានាយកផ្នែកប្រតិបត្តិរបស់ក្រុមហ៊ុនមែនញូឡាយប្រចាំនៅកម្ពុជានោះតែងតែផ្ដល់កំលាំងចិត្តឲ្យនាងគ្រប់ពេលទាំងអស់ បើទោះជាក្រោយរៀបការរួចភ្លាមលោកសម្បត្តិ ធ្លាប់មានបំណងចង់ឲ្យនិសា បញ្ចប់អាជីពសិល្បៈទាំងស្រុងក្ដី តែក្រោយនិសា ប្រាប់ពីហេតុផលដែលនាងស្រលាញ់អាជីពមួយនេះមកលោកទទួលយល់ព្រមនិងសម្របខ្លួនតាមតារាចម្រៀងហង្សមាសរូបនេះគ្រប់ពេលតែម្ដង។

សុគន្ធ និសា ធ្លាប់ប្រាប់អ្នកយកព័តមានយើងថានាងបាននិយាយទៅស្វាមីថាអាជីពចម្រៀងនាងបានប្រឹងតស៊ូជាង១០ឆ្នាំមកហើយអីចឹងមិនអាចបញ្ឈប់នៅត្រឹមនេះបាននោះទេ។នាងថាពីដបូងប្ដីនាងចង់ឲ្យនាងផ្ដាច់ខ្លួនទាំងស្រុងពីចម្រៀងតែក្រោយមកលោកបានយល់ព្រមតាមសំណើរនាងដោយអនុញ្ញាតិ្តឲ្យនាងច្រៀងសម្ដែងព្រមទាំងថតភាពយន្ដតាមចិត្តចង់ទៀតផង។តែនាងថាការថតភាពយន្ដនាងអាចបញ្ចប់ត្រឹមនេះហើយព្រោះថតរឿងពិបាកជាងចម្រៀងនិងត្រូវចំណាយពេលវេលាច្រើនមានប្លង់ខ្លះថតទល់ភ្លឺក៍មានអីចឹងហត់នឿយច្រើន តែអាជីពចម្រៀងនាងនៅតែតំណើរការជាធម្មតា។

សុគន្ធ និសា បានរៀបការជាមួយកលោកចៅ សម្បតិ កាលពីថ្ងៃទី១ខែធ្នូឆ្នាំ២០១៧ ដែលចំណងស្នេហ៍ជាង៣ឆ្នាំនេះនិសា មិនទាន់ផ្ដល់កំណើតឲ្យកូនដំបូងនោះទេ។យ៉ាងណានាងធ្លាប់បង្ហើបថាអាចនឹងយកកូននៅឆ្នាំ២០២១នេះ ប៉ុន្ដែដោយសារតែទើបជាពីកូវីដទើបតាមព័តមានចុងក្រោយថានិសា ពិចារណារឿងយកកូននេះសារជាថ្មីបន្ទាប់ពីនាងបានដឹកដៃប្ដីទៅរដ្ឋBostonសហរដ្ឋអាមេរិកកាលពីថ្ងៃទី១៦ខែមេសា និងទើបវិលវិញថ្ងៃទី២ខែឧសភា។

ដំណើរដែលនិសា ចាត់ទុកជារឿងចាំបាច់ហើយបន្ទាន់និងឥតព្រាងទុកនោះមិនត្រូវបានតារាហង្សមាសរូបនេះទម្លាយថាជាអ្វីនោះទេ តែគេជឿរថាអាចជាផែនការនិសា ចង់ផ្ដល់កំណើតឲ្យកូនទី១លើទឹកដីអាមេរិកច្រើនជាងរឿងផ្សេង៕

RELATED ARTICLES