Sunday, April 28, 2024
Homeតារាខ្មែររ៉េត ស៊ូហ្សាណា បន្ដលាក់មុខសង្សារ

រ៉េត ស៊ូហ្សាណា បន្ដលាក់មុខសង្សារ

ក្រោយបង្ហាញតម្រុយមានគូស្នេហ៍ជាច្រើនខែមកនេះនាងរ៉េត ស៊ូហ្សាណា បានជ្រើសផ្លូវសាងស្នេហ៍ដោយលាក់លៀមបន្ដរទៀត ខណៈដែលតារារួមទ្រនុំដូចជានាងពេជ្រ សោភា និងប៉ាច គីមមួយ ជាដើមមិនញញើតបង្ហាញមុខបណ្ដូលចិត្តឡើយ។ប៉ុន្ដែរអ្វីដែលចម្លែកអំឡុងពេលធ្លាយរឿងមានសង្សារនេះនាងស៊ូហ្សាណា ក៍បានបង្ហាញការទិញផ្ទះ១ល្វែងធំកណ្ដាលក្រុងដែលមានតម្លៃដល់ទៅជិតកន្លះលានដុល្លារផងដែរទើបធ្វើឲ្យគេសង្ស័យថានោះជាផ្ទះទ្រនុំស្នេហ៍របស់នាងតែម្ដង ខណៈដែលកាលពីថ្ងៃទី១៧ខែឧសភាឆ្នាំ២០២១ ហ្សាណា បានទិញរថយន្ដទំនើបម៉ាកJeep Rubicon ដែលមានតម្លៃ៨៧០០០ដុល្លារជិះយ៉ាងកាលីពផងដែរ។

រ៉េត ស៊ូហ្យាណា ច្រៀងឲ្យហង្សមាសជាង៣ឆ្នាំតែមិនធ្លាប់ប៉ៈរឿងអាស្រូវស្នេហាឡើយព្រោះតែកន្លងមកតារាធ្មេញចំពើសរូបនេះត្រូវបានឪពុកម្ដាយតាមការពារជាប្រចាំតែម្ដងសូម្បីតែទូរស័ព្ទក៍ម្ដាយនាងជាអ្នកលើកជំនួសដែរទើបធ្វើឲ្យប្រុសៗដែលចង់ឆក់ស្នេហ៍បរាជ័យយកបេះដូងស្រីស្អាតរូបនេះ។តែកាលពីពាក់កណ្ដាលឆ្នាំ២០២០នាងស៊ូហ្សាណា បានបញ្ចេញសារអមដោយរូបភាពកាន់ដៃបុរសម្នាក់ហើយនាងបានស្នើរសុំកុំឲ្យប្រុសនោះព្រលែងដៃនាងទៀតផងទើបគ្រប់គ្នាដឹងថាតាមពិតស្រីស្អាតរូបនេះមិនមែនបេះដូងនៅទំនេរឡើយ។

ទោះជាយ៉ាងណានាងស៊ូហ្សាណា មិនដែលហ៊ានបណ្ដើរគូស្នេហ៍ជាសាធារណៈម្ដងណាឡើយគឺបទជិតតែម្ដងហើយនាងក៍ព្យាយាមគេចចេញពីការសម្ភាសន៍របស់អ្នកកាសែតផងដែរទើបគេនៅមិនទាន់ដឹងពីអត្តសញ្ញាណនៃគូស្នេហ៍របស់នាង។

រ៉េត ស៊ូហ្សាណា ជាតារាចម្រៀងហង្សមាសដែលមានតែនាងម្នាក់គត់ក្នុងចំណោមតារាស្រីនៅផលិតកម្មធំនេះស្ទុះឡើងអំឡុងកូវីដ១៩ផ្ទុះនេះ ទើបធ្វើឲ្យនាងកាន់តែមានយ៊ីអុនល្អក្នុងការឈានទៅប្រជែងជាមួយតារាស្រីជូរមុខ។ប៉ុន្ដែរអ្នកជំនាញសិល្បៈលោកមិញ សុធីវណ្ណ អះអាងថាស៊ូហ្សាណា មិនទាន់អាចប្រជែងជាមួយតារាខ្លាំងៗដូចជាឱក សុគន្ធកញ្ញា បានទេព្រោះនាងលេចធ្លោរតែការច្រៀងបទជាភាសារបរទេសនិងរូបសម្រស់ ចំណែកការច្រៀងបទខ្មែរគឺនៅមានកម្រិត។ផ្ទុយពីការយល់ឃើញបែបនេះតារាចម្រៀងពេជ្រ សោភា ថាស៊ូហ្សាណា អាចជំនួសតារាស្រីខ្លាំងៗនៅហង្សមាសនៅពេលដែលនាងឬតារាផ្សេងៗទៀតចូលវ័យចាស់ទៅ៕

RELATED ARTICLES