Saturday, April 27, 2024
Homeតារាខ្មែរអ៊ិន សុខលីដា អាល័យអាជីពចាស់និងសរសើរកូនប្រុសច្បងព្រាប សុវត្ថិ

អ៊ិន សុខលីដា អាល័យអាជីពចាស់និងសរសើរកូនប្រុសច្បងព្រាប សុវត្ថិ

អតីតបវរកញ្ញាទេសចរណ៍ឆ្នាំ២០០៣នាងអ៊ិន សុខលីដា ដែលកំពុងរស់នៅទឹកដីអាមេរិកនោះបានបង្ហាញអារម្មណ៍នឹកដល់អាជីពចាស់ក្រោយនាងបានផ្អាកថតសម្ដែងជាង១០ឆ្នាំទៅហើយ។នៅលើបណ្ដាញសង្គមរបស់នាងសុខលីដា កាលពីថ្ងៃទី៨ខែកក្កដា នាងបានរំលឹកអនុស្សាវរីយ៍ដែលធ្លាប់ថតMVជាមួយលោកព្រាប សុវត្ថិ តាមរយៈបទ”មាននឹកបងទេ?”ហើយនាងថាបទនេះនាងចូលចិត្តខ្លាំង។ជាមួយគ្នានេះដែសុខលីដា ក៍ឆ្លៀតសរសើរកូនប្រុសច្បងរបស់ព្រាប សុវត្ថិ ឈ្មោះសុវត្ថិ មុនីវណ្ណ នោះថាមិនត្រឹមតែមានរូបរាងសង្ហារនោះទេ ប៉ុន្ដែមានទេពកោសល្យដូចព្រាប សុវត្ថិ ជាឪពុករបស់គេដែរ។

អ៊ិន សុខលីដា បានបោះបង់អាជីពសិល្បៈជាង១៥ឆ្នាំមកហើយក្រោយនាងប៉ៈស្នេហ៍ភេទដូចគ្នាជាមួយអតីតឧត្តមសេនីយ៍កងរាជអាវុធហត្ថជា រដ្ឋា ដែលបណ្ដាលឲ្យសុខលីដា រត់ចោលស្រុក ខណៈជា រដ្ឋា មានព័តមានថាពេលនេះកំពុងរស់នៅប្រទេសថៃនោះត្រូវតុលាការឧទ្ធរណ៍ផ្ដន្ទាទោសឲ្យជាប់គុក១៨ឆ្នាំ និងបង់ប្រាក់ចំនួន១០ម៉ឺនដុល្លារទៅក្រុមគ្រួសារជនរងគ្រោះជាម្ដាយមីងរបស់អ៊ិន សុខលីដា គឺអ្នកស្រីយ៉ា សុខនីម ដែលទទួលមរណភាពក្រោយរងការវាយប្រហាដោយទឹកអាស៊ីតពីសំណាក់ក្រុមគូកនលោកស្រីជា រដ្ឋា ។

អ៊ិន សុខលី បានកប់ចោលស្រមោលដ៍ខ្មៅងងិតហើយពេលនេះនាងនិងក្រុមគ្រួសារបានសាងជីវិតថ្មីលើដីអាមេរិក ស្របពេលដែលសុខលីដា ក៍បានជួបស្នេហ៍ថ្មីជាបុរសពិតហើយនាងទើបសម្រាលបានកូនស្រីម្នាក់វ័យជិត២ខែដោយដាក់ឈ្មោះថា”jenna”។ការរស់នៅអាមេរិកជាង១០ឆ្នាំនេះសុខលីដា មិនបានបបន្ដអាជីពសិល្បៈដូចតារាមួយចំនួនទៀតដែលទៅរស់នៅតាមស្វាមីនៅទីនោះទេគឺនាងបានបង្កើតមុខរបរថ្មីដោយខ្លួនឯងគឺការលក់ផលិតផលរក្សារសម្រស់ដាក់ឈ្មោះជាប្រេនដោយផ្ទាល់ខ្លួនហើយមានទាំងនាំមកលក់នៅកម្ពុជាផងដែរ។

តាមតារាដែលស្និតសុខលីដា បានបង្ហើបឲ្យដឹងថាមុនផ្ទុះកូវីដនេះអតីតតារាសម្ដែងរូបនេះក៍ធ្លាប់ចុះមកស្រុកខ្មែរផងដែរតែនាងមកស្ងាត់ៗព្រោះនៅបារម្ភពីសុវត្ថិភាពហើយនាងគ្មានបំណងវិលមកចាប់អាជីពសម្ដែងសារជាថ្មីឡើងវិញឡើយ បើទោះជាថ្មីៗនេះនាងហាក់នៅនឹកអនុស្សាវរីយ៍ដែលធ្លាប់MVជាមួយលោកព្រាប សុវត្ថិ ក្ដី៕

RELATED ARTICLES