Saturday, April 27, 2024
Homeតារាខ្មែរកែវ សុបញ្ញា ភ្ជាប់ពាក្យជាមួយលោកប៉ោស៊ាង

កែវ សុបញ្ញា ភ្ជាប់ពាក្យជាមួយលោកប៉ោស៊ាង

តារាចម្រៀងហង្សមាសកែវ សុបញ្ញា ទើបតែបង្ហាញភាពស្និតស្នេហ៍ជាមួយបុរសចម្លែកម្នាក់ដែលមិនបើកចំហមុខកាលពីពេលថ្មីៗនេះស្រាប់តែឥឡូវស្រីស្រស់បានសម្រេចចិត្តភ្ជាប់ពាក្យជាផ្លូវការទៅហើយនៅព្រឹកថ្ងៃទី១០ខែកក្កដា ឆ្នាំ២០២១ជាមួយបុរសកូនកាត់ចិនម្នាក់ឈ្មោះលោកប៉ាល់ ប៉ោស៊ាង ។

នេះជាការបញ្ជាក់ពីភាពច្បាស់លាស់ជាមួយគូស្នេហ៍របស់កែវ សុបញ្ញា ហើយចាប់ពីពេលនេះតទៅនាងមានសង្សារបណ្ដើរដូចគេដែរហើយ ព្រោះមុននេះតារារួមទ្រនុំមានដូចជានាងម៉ង ចាន់កញ្ញា ,ប៉ាច គីមមួយ,ចំរើន សុភ័ក្រ និងវី ឌីណែត ជាដើមពួកគេសុទ្ធតែមានគូស្នេហ៍កៀកកើយរៀងៗខ្លួនអស់ទៅហើយ។ចំពោះនាងកែវ សុបញ្ញា វិញមុននឹងឈានទៅធ្វើពិធីភ្ជាប់ពាក្យបំពាក់ជញ្ជៀនជាមួយកំពូលស្នេហ៍នេះធ្លាប់ប្រាប់អ្នកយកព័តមានយើងថាលែងធ្វើជាអ្នកកំដមង្គលការទៀតហើយក្រោយពីបានបំពេញតួនាទីនេះ២លើកមកហើយតាមរយៈការជួយសួស វីសា និងប៉ែន ស្រីពេជ្រ ស្រាប់តែពេលនេះនាងរកបានគូស្នេហ៍ដូចគេដែរហើយ។នៅក្នុងពិធីភ្ជាប់ពាក្យជាផ្លូវការរបស់កែវ សុបញ្ញា នោះគេសង្កេតឃើញមានតែសាច់ញាត្តិក្រុមគ្រួសារទាំងសងខាងនិងមិត្តភក្ដិជិតដិតរបស់នាងប៉ុណ្ណោះដែលចូលរួមហើយភ្ញៀវស្ទើតែទាំងអស់សុទ្ធតែពាក់របាំងការពារកូវីដផងដែរ។

តាមអ្នកដឹកនាំសម្ដែងខារ៉ាអូខេនៅហង្សមាសលោកកៅ សីហា ដែលបានទៅចូលរួមពិធីភ្ជាប់ពាក្យរបស់កែវ សុបញ្ញា នោះបានបង្ហើបសារថាតារាចម្រៀងហង្សមាសរូបនេះនឹងចូលរោងជ័យឆាប់ៗនេះហើយ តែមិនកំណត់ថាថ្ងៃខែឆ្នាំណាឲ្យច្បាស់នោះទេ។ប៉ុន្ដែដោយសារតែកូវីដនៅមិនទាន់ស្ងាត់បែបនេះគេជឿរថានាងសុបញ្ញា នឹងពន្យាពេលរៀបការជាមិនខាន ។យ៉ាងណាសុបញ្ញា អាចបណ្ដើរគូស្នេហ៍ជាចំហនិងដោយសេរីលែងលាក់មុខសង្សារដូចមុនទៀតហើយព្រោះថាលោកប៉ោស៊ាង នឹងក្លាយទៅជាស្វាមីស្របច្បាប់របស់នាងនៅពេលខាងមុខនេះ។

កែវ សុបញ្ញា ជាតារាចម្រៀងមានក្បាច់រាំគូឲ្យចាប់អារម្មណ៍ម្នាក់នៅហង្សមាសហើយនាងក៍ធ្លាប់ថតភាពយន្ដរឿង”រាជនីយភូមិគ្រឹះ” និងរឿង”ម្ដាយក្មេកក្នុងឋានព្រះច័ន្ទ”ជាដើម។មុនសម្រេចចិត្តយកប្ដីនេះអតីតបេក្ខភាពThe Voice Cambodia រដូវកាលទី១វ័យ២៩ឆ្នាំរូបនេះក៍បានដាក់ទុនអស់ជាច្រើនម៉ឺនដុល្លារបើកហាងCS Beer  នៅក្រុងតាខ្មៅតែដោយសារកូវីដផ្ទុះពេកនាងថាតំណើរការមិនសូវល្អទេ។យ៉ាងណាការរកបានអនាគតស្វាមីនៅពេលនេះប្រាកដជាធ្វើឲ្យប្រុសៗដែលធ្លាប់តាមញ៉ែសុបញ្ញា នោះនឹងចាប់ផ្ដើមដកថយទៅវិញជាមិនខាន៕

RELATED ARTICLES