Sunday, May 5, 2024
Homeតារាខ្មែរអ៊ិត ស្រីពីន ទៅរស់នៅអាមេរិក១០ឆ្នាំ ត្រៀមមកលេងស្រុកពេលស្ងាត់កូវីដ

អ៊ិត ស្រីពីន ទៅរស់នៅអាមេរិក១០ឆ្នាំ ត្រៀមមកលេងស្រុកពេលស្ងាត់កូវីដ

អតីតតារាចម្រៀងផលិតកម្មតោមាស រៃមាស អ្នកនាងអ៊ិត ស្រីពីន ដែលកំពុងទៅរស់នៅរដ្ឋមីនីសូតា សហរដ្ឋអាមេរិករយៈពេលជាង១០ឆ្នាំទៅហើយនោះបានឲ្យដឹងតាមឆាតហ្វេសបុកកាលពីថ្ងៃទី១១កក្កដា ដោយនាងនិយាយយ៉ាងខ្លីថាពេលនេះនាងនិងកូនៗបានមករស់នៅអាមេរិកទាំងអស់គ្នាហើយបញ្ហាជីវិតគឺជីវភាពល្អប្រសើរ។

អ្នកនាងស្រីពីន ថាមុនផ្ទុះកូវីដនាងនៅតែបន្ដអាជីពសិល្បៈជាធម្មតាទេហើយពេលមានកម្មធីសិល្បៈនៅអាមេរិកនោះនាងទៅច្រៀងសម្ដែងជាញឹកញាប់ ទោះជាយ៉ាងណានាងថាមិនចង់និយាយពីរឿងគ្រួសារថ្មីឡើយ ខណៈដែលនាងក៍មានគម្រោងមកលេងស្រុកកំណើតនៅពេលដែលចប់កូវីដនាពេលខាងមុខនេះផងដែរ។

អ៊ិត ស្រីពីន បានចេញទៅរស់នៅអាមេរិកកាលពីឆ្នាំ២០១០ បន្ទាប់ពីនាងបានរៀបការជាមួយបុរសម្នាក់នៅទីនោះកាលពីឆ្នាំ២០០៦។ក្រោយរៀបការរួចស្រីពីន ត្រូវបានស្វាមីថ្មីយល់ព្រមធានាកូនប្រុសស្រីរបស់នាងជាមួយស្វាមីមុនទៅរស់នៅទីនោះដែរ ហើយតាមព័តមានថានាងជួយរកស៊ីជាមួយម្ដាយក្មេកនាងដែលមានហាងលក់មាសនៅទីនោះ។

មុនផ្ទុះកូវីដស្រីពីន ក៍ធ្លាប់បានមកលេងស្រុកជាញឹកញាប់ផងដែរ តែនាងមកស្ងាត់ៗនិងមិនឡើងច្រៀងសម្ដែងតាមប៉ុស្ដិ៍ទូរទស្សន៍ដូចមុនឡើយ។អ្វីដែលគូរឲ្យចាប់អារម្មណ៍ទោះជាពេលនេះអ្នកនាងស្រីពីន មានវ័យជាង៤០ឆ្នាំទៅហើយក្ដី ប៉ុន្ដែរូបសម្រស់របស់នាងមិនសូវប្រែប្រួលច្រើននោះទេ បើប្រៀបធៀបអំឡុងពេលកាលនាងប្រឡូកសិល្បៈពេញទំហ៊ឹងនៅស្រុកខ្មែរ។មានពេលខ្លះស្រីពីន ថែមទាំងបង្អួតរាងស៊ិចស៊ីជាងមុនទៀតផងដូចជានាងច្រើនតែស្លៀកឈុតប៊ីគីនីសំដិលថ្ងៃនៅមាត់សមុទ្រធ្វើឲ្យជះរាងស្វែលដ៍ស៊ិចស៊ីរបស់នាងមិនចាញ់ក្មេងៗឡើយ។

គូរបញ្ជាក់ថាក្រៅពីអ្នកនាងអ៊ិត ស្រីពីន តារាដែលកំពុងតែរស់នៅជាមួយស្វាមីជាអាណិកជនខ្មែរនៅអាមេរិកមានដូចជានាងគឹម លក្ខិណា,វ៉េត រតនា និងសារ៉ាយ លក្ខិណា ជាដើម។ប៉ុន្ដែតារាទាំងនោះបានបញ្ចប់អាជីពចាស់សឹងគ្រប់គ្នាគឺនៅតែស្រីពីន បណ្ណោះដែលត្រូវស្វាមីបើកដៃឲ្យនាងច្រៀងសម្ដែងតាមចិត្តចង់៕

RELATED ARTICLES