Sunday, May 5, 2024
Homeតារាខ្មែរពេជ្រ សូលីកា គេថា”នារីឆ្លាតដណ្ដើមសង្សារមិត្តភក្តិ”

ពេជ្រ សូលីកា គេថា”នារីឆ្លាតដណ្ដើមសង្សារមិត្តភក្តិ”

ពេជ្រ សូលីកា បានបង្ហាញរូបភាពស្វាមីនាងលោកគឹម ហាន ចាប់ដៃអ្នកវិនិយោគជាជនជាតិបរទេសម្នាក់ធ្វើជំនួញថ្មីភ្ជាប់ដោយរូបភាពនាងឈនៅខាងក្រោយប្ដីកាលពីថ្ងៃទី១០ខែកក្កដា នាំឲ្យមានការជជែកគ្នានៅលើបណ្ដាញសង្គមជាច្រើនតាមរយៈរូបថតនោះដូចជានាងAn Na Rose បានបញ្ចេញជាយោបល់ថា”រូបភាពបង្កប់ន័យស្វាមីជោគជ័យ តែងតែមានភរិយាប្រពៃ នៅចាំពិភាក្សា និងផ្លាស់ប្ដូរគំនិតនៅពីក្រោយ”។

ប៉ុន្ដែទន្ទឹមនិងនេះមានហ្វេសបុកមួយដែលមានអាខោនឈ្មោះថាSiv Tan បែជាបញ្ចេញយោបល់លើរូបភាពនោះផ្ទុយស្រឡះពីនាងអាណារ៉ូស ទៅវិញដោយនារីរូបនេះចាត់ទុកសូលីកា ថាជានាទីឆ្លាតដណ្ដើមសង្សារមិត្តភក្ដិ។គណនេយ្យនេះបានសរសេរដោយវិភាគលើរូបភាពនោះថា”យករូបមួយសន្លឹកមកវាយតម្លៃ នៅពីក្រោយបុរសជោគជ័យតែងតែមាននារីឆ្លាត ខ្ញុំថាដូចខុសហើយ បុរសម្នាក់ហ្នឹងគាត់ជោគជ័យតាំងពីមិនទាន់មាននារីម្នាក់នេះម្លេះ ហើយត្រូវដឹងថាមុនមានរូប១សន្លឹកនេះ នារីម្នាក់នេះត្រូវគេបកអាក្រាត មានប្រវត្តិយ៉ាងណា ដែលធ្វើឲ្យបុរសម្នាក់នេះខ្មាសគេពេញប្រទេស សង្គមនេះអើយ មើលអ្វីមួយភ្លែតសំបកក្រៅ។ចឬកមនុស្សឆាវឆាវ មិនគូឲ្យខ្លាចដូចមនុស្សពុតត្បុតទេ នារីឆ្លាតដណ្ដើមសង្សារមិត្តភក្ដិ”។

តាមរយៈសណេរមួយនេះគេជឿរថាប្រាកដជាធ្វើឲ្យតារាចម្រៀងហង្សមាសពេជ្រ សូលីកា ឈឺក្បាលតិចតួចជាមិនខាន ប៉ុន្ដែមិនរំខានដល់ចំណងស្នេហានាងឡើយព្រោះតែរូបភាពនោះសូលីកា ថាស្វាមីនាងពិតជាធ្វើឲ្យនាងគូរឲ្យសរសើរខ្លាំងណាស់ ហើយគេឃើញអ្នកចូលទៅខមិន មានការគាំទ្រនាងច្រើនជាងវាយប្រហារ។យាងណាក្រោយភ្ជាប់ស្នេហ៍ថ្មីនេះសូលីកា រស់នៅយ៉ាងសុខសាន្ដនិងស្គាល់អ្វីជាស្នេហាពិតព្រមទាំងបានកប់ចោលស្រមោលស្នេហ៍ដ៍ខ្មៅងងិតនាពេលអតីតកាលទៀតផង។សូលីកា រស់នៅជាមួយស្វាមីនិងកូនលើខុនដូយ៉ាងស៊ីវិល័យហើយនាងជិះរថយន្ដទំនើបៗ៣គ្រឿងឆ្លាស់គ្នាមានដូចជាPorsche ,Range Rover និងBmw ។

ប៉ុន្ដែគេចាំបានថាក្រោយពេជ្រ សូលីកា ភ្ជាប់ពាក្យជាមួយលោកគឹម ហាន តែ១សប្ដាហ៍ប៉ុណ្ណោះអតីតសង្សារប្ដីនាងពោលគឺស្រីស្រស់ថៃ នារីសុជាតា បានចេញសារបកអាក្រាតនាងរឿងដណ្ដើមសង្សារចាស់របស់ខ្លួនដែលជម្លោះហែកហួរគ្នារឿងប្រុសស្នេហ៍នេះសូលីកា ឈានទៅប្ដឹងថៃ នារីសុជាតា និងបេនីយ៉ាំង (លី សុគន្ធា)ទៅក្រសួងមហាផ្ទៃ ផ្នែកនាយកដ្ឋានបច្ចេកវិទ្យាកាលពីថ្ងៃទី៣ខែវិច្ឆិការឆ្នាំ២០១៩ ទៀតផងតែពេលនេះរឿងរ៉ាវស្នេហាត្រីកោណនេះបានស្ងប់ស្ងាត់ទៅវិញ។

គូសបញ្ជាក់ថាពេជ្រ សូលីកា បានភ្ជាប់ពាក្យជាមួយអាណិកជនខ្មែរមកពីអូស្រា្ដលីជាអ្នកច្នៃម៉ូដលោកគឹម ហាន កាលពីថ្ងៃទី២៥ខែតុលាឆ្នាំ២០១៩ និងបានសម្រាលកូនប្រុសកាលពីថ្ងៃទី១៦ខែឧសភាឆ្នាំ២០២០ ដោយដាក់ឈ្មោះថាហង្ស អ៊ារីវេស្ដេ ។អំឡុងពេលកូវីដ ផ្ទុះខ្លាំងនោះសូលីកា និងស្វាមីនៅតែក្នុងបន្ទប់ហើយនាងក៍បង្ហាញសញ្ញាមានកូនស្រីម្នាក់ទៀតផងដែរក្រោយពិនិត្យគ័ត(HCG) ឃើញថានាងមានសញ្ញាកូនស្រី តែពេលនេះនាងឡើងច្រៀងសម្ដែងនៅឆាកតន្រ្ដីដោយមិនទាន់ពពោះកូនទី២ឡើយ។

ក្រោយភ្ជាប់ស្នេហ៍ថ្មីជិត២ឆ្នាំនេះសូលីកា ទទួលបានពន្លឺជីវិតថ្មីតែអ្វីដែលនាងប្រឈមបង្ហូរទឹកភ្នែកទាំងតូចចិត្តបំផុតនោះគឺម្ដាយជាទីស្រលាញ់របស់នាងអ្នកស្រីស៊ិន ស្រីនាង កំពុងជាប់ពន្ធនាគារ បន្ទាប់ពីបានសម្លាប់គូស្នេហ៍ភេទដូចគ្នាទៅលើឈ្មោះងិន សុខលី កាលពីថ្ងៃទី១១ខែមករាឆ្នាំ២០២០ ។សូលីកា ធ្លាប់ប្រាប់ថានាងតែងតែឲ្យសាច់ញាតិ្តទៅសួរសុខទុក្ខម្ដាយនៅគុកជាប្រចាំ ខណៈដែលគម្រោងនាងចង់រៀបការនៅឆ្នាំ២០២១ នេះអាចនឹងត្រូវពន្យាពេលព្រោះតែកូវីដ៕ ហ៊ឹម វិចិត្រ

RELATED ARTICLES