Sunday, May 5, 2024
Homeតារាខ្មែរយុគ ចិន្ដា ម្ដាយទទួលមរណភាពក្នុងអាយុ៦៩ឆ្នាំដោយជំងឺលើសឈាម

យុគ ចិន្ដា ម្ដាយទទួលមរណភាពក្នុងអាយុ៦៩ឆ្នាំដោយជំងឺលើសឈាម

ម្ដាយពិធីការិនីល្បីឈ្មោះអ្នកនាងយុគ ចិន្ដា គឺអ្នកស្រីខឹម ផល្លី បានទទូលរមណភាពកាលពីល្ងាចថ្ងៃទី១២ខែកក្កដាឆ្នាំ២០២១ ដោយជំងឺលើសឈាម បណ្ដាលឲ្យដួលទើបត្រូវបាត់បង់ជីវិតភ្លាមៗ។អ្នកនាងយុគ ចិន្ដា មានការតក់ស្លុតជាខ្លាំងចំពោះការបាត់បង់ម្ដាយជាទីស្រលាញ់ដែលមិនអាចដឹកយកទៅសង្រ្គោះនៅមន្ទីពេទ្យទាន់ពេលវេលានេះ។អ្វីដែលពិធីការិនីCTNរូបនេះកាន់តែស្រណោះម្ដាយថែមទៀតនោះគឺម្ដាយត្រៀមនិងវិលត្រឡប់ទៅរស់នៅអាមេរិកវិញក្រោយទើបបានមករស់នៅស្រុកខ្មែរបានជាង២ឆ្នាំនេះ ប៉ុន្ដែមិនទាន់បានទិញសំបុត្រយន្ដហោះផងអ្នកស្រីផល្លី ក៍លាចាកលោកទៅហើយទើបធ្វើឲ្យអ្នកនាងចិន្ដា រន្ធត់ជាពន់ពេក។

លោកជីមមី ជំនួយការរបស់អ្នកនាងយុគ ចិន្ដា បានប្រាប់”នគរធំ”នៅថ្ងៃទី១៣ថា ម្ដាយអ្នកនាងយុគ ​​​​​​ចិន្ដា មានជំងឺលើសឈាម ហើយគាត់ដួលទើបនាំឲ្យលោកស្រីបាត់បង់ជីវិតបែបនេះ។លោកថាអ្នកស្រីផល្លី កំពុងតែរៀបគម្រោងទៅអាមេរិកវិញតែបែជាត្រូវអស់ជីវិតនៅពេលនេះទៅវិញ ហើយអ្នកនាងចិន្ដា បានរៀបចំធ្វើបុណ្យឲ្យម្ដាយនៅវត្តនិគ្រោធវ័ន្ដហៅវត្តគល់ទទឹងគឺធ្វើជាលក្ខណៈតូចតាចទេព្រោះពេលនេះជារដូវកូវីដ ហេតុនេះហើយមានតែក្រុមគ្រួសារប៉ុណ្ណោះដែលទៅចូលរួមបុណ្យសពបាន។

ក្រៅពីតក់ស្លុតចិត្តព្រោះតែបាត់បង់ម្ដាយគ្មានថ្ងៃត្រឡបើនោះអ្នកនាងយុគ ចិន្ដា ក៍បង្ហុរទឹកនេត្រាជោគថ្ពាល់ដែរព្រោះអាលោះអាល័យម្ដាយខ្លាំងពេក។អ្នកនាងត្រូវលុបចោលកម្មវិធីសិល្បៈមួយចំនួនជាបន្ទាន់ហើយកាន់ទុក្ខជូនម្ដាយ ខណៈដែលការធ្វើបុណ្យ៧ថ្ងៃត្រូវបានលោកជីមមី ថាមិនទាន់កំណត់ច្បាស់លាស់ថាធ្វើនៅផ្ទះរបស់អ្ននាងចិន្ដា ឬធ្វើនៅវត្តនោះទេព្រោះរដូវកូវីដអីចឹងពិបាកការធ្វើពិធីដែលមានការជួបជុំគ្នា។

ម្ដាយអ្ននាងយុគ ចិន្ដា គឺលោកស្រីខឹម ផល្លី បានចេញទៅរស់នៅអាមេរិកជាច្រើនឆ្នាំមកហើយតែលោកស្រីតែងតែចុះមកស្រុកខ្មែរជាញឹកញាប់ដើម្បីជួបជុំកូនៗ។ដោយឡែកអ្នកនាងយុគ ចិន្ដា វិញក៍ធ្លាប់ទៅលេងម្ដាយនៅអាមេរិកជារៀងរាល់ឆ្នាំតែម្ដងមុនផ្ទុះកូវីដ ហើយនៅពេលដែលម្ដាយមកស្រុកនេះកាលពីថ្ងៃទី២ខែកុម្ភៈឆ្នាំ២០១៩ អ្នកនាងចិន្ដា ក៍បានធ្វើពិធីបុណ្យចម្រើនព្រះជន្ម និងកតញ្ញូកតវេទី ជូនម្ដាយគម្រប់អាយុ៦៧ឆ្នាំដែរ។ប៉ុន្ដែចាប់ពីពេលនេះតទៅអ្នកនាងចិន្ដា លែងបានឃើញមុខម្ដាយជារៀងរហូតហើយទើបធ្វើឲ្យពិធីការិនីជើងចាស់រូបនេះមិនអាចទប់ទឹកភ្នែកជាប់ឡើយ។

តាមព័តមានថាលោកស្រខឹម ផល្លី ចង់ឃើញអ្នកនាងយុគ ចិន្ដា រៀបការនៅពេលដែលអ្នកនាងចិន្ដា បង្ហាញសញ្ញាមានស្នេហ៍ថ្មីជាមួយបុរសវ័យចំណាស់ម្នាក់នាពេលបច្ចុប្បន្ននេះ ប៉ុន្ដែគូរឲ្យស្ដាយព្រោះពេលនេះអ្នកនាងចិន្ដា មិនទាន់បានគ្រងឈុតកូនក្រមុំផង ម្ដាយនាងក៍លាចាកលោកទៅហើយទើបធ្វើឲ្យនាងស្រងូតស្រងាត់ខ្លាំងណាស់ បើទោះជាមានសិល្បកររួមអាជីពជាច្រើនបានផ្ញើរសាររំលែកទុក្ខជាបន្ដបន្ទាប់ក្ដី។

ប្រភពបានឲ្យដឹងថាគូស្នេហ៍អ្នកនាងចិន្ដា ក៍ចូលរួមពិធីបុណ្យសព្វម្ដាយពិធីការិនីរូបនេះយ៉ាងក្រៀមក្រំផងដែរ ហើយលោកជាអ្នកលើកទឹកចិត្តអ្នកនាងចិន្ដា គ្រប់ពេលវេលា។ទោះជាយ៉ាងណាបំណងដែលអ្នកនាងចិន្ដា គ្រោងរៀបការនៅឆ្នាំ២០២២ ចំពេលដែលកូនស្រីអ្នកនាងឈ្មោះយុគ ដាពេជ្រ ហៅស្រអម អាយុ១៨ឆ្នាំអាចធ្វើជាអ្នកកំដនាងបាននោះប្រាកដជាត្រូវបានរំសាយទៅវិញជាមិនខានព្រោះទី១៖អ្នកនាងជាប់កាន់ទុក្ខជូនម្ដាយ និងទី២៖កូវីដមិនទាន់ស្ងាត់៕ហ៊ឹម វិចិត្រ

RELATED ARTICLES