Friday, May 17, 2024
Homeតារាខ្មែរVj អាណូ ទៅដល់ណាហើយ?

Vj អាណូ ទៅដល់ណាហើយ?

អ្នកនាងសួន ភក្ដី ហៅVjអាណូ បានដកខ្លួនចេញពីអាជីពសិល្បៈរយៈពេលជាង១២ឆ្នាំមកហើយពោលគឺតាំងពីនាងត្រូវបានបែកធ្លាយរឿងត្រូវស្រីម្នាក់យកឡាមឆូតមុខជាច្រើនថ្នេរកាលពីឆ្នាំ២០០៨ តែនាងបានចេញមុខច្រានចោល។ប៉ុន្ដែនៅឆ្នាំ២០១៨ អាណូ បានបង្ហាញសញ្ញាចង់វិលចូលអាជីពសិល្បៈតាមរយៈការធ្វើពិធីការិនីនៅហង្សមាស និងPnn តែមិនទាន់ទាំងបានកាន់ក្បាលមីក្រូឡើងឆាកវិញផង អ្នកនាងសួន ភក្ដី ក៍ត្រូវអ្នកនាងសឿ សុធារ៉ា ប្រកាសថាអតីតតារារូបនេះ ជំពាក់លុយនាងចំនួន៥ម៉ឺនដុល្លារហើយមិនសងតាមការសន្យា។

តាំងពីប៉ៈរឿងអ្នកនាងសុធារ៉ា តាមទារលុយមកអាណូ លែងបង្ហាញខ្លួននិងគ្មានបំណងវិលត្រឡប់មករកអាជីពសិល្បៈវិញនោះទេ ខណៈដែលនៅលើបណ្ដាញហ្វេសបុករបស់នាងមានតែរូបភាពលក់អាហារនិងភេសជ្ជៈតាមOnlineប៉ុណ្ណោះ ខណៈដែលនាងបានប្រកបមុខរបរមួយនេះតាំងពីដកខ្លួនពីអាជីពសិល្បៈជាង១០ឆ្នាំមកនេះ។ការបាត់មុខសារជាថ្មីនេះគឺជាសញ្ញាមួយបញ្ជាក់ថាVJ អាណូ គ្មានបំណងវិលត្រឡប់មករកការធ្វើពិធីការិនីសារថ្មីទៀតឡើយ ពោលគឺអាចបញ្ចប់អាជីពមួយនេះតែម្ដង។

អ្នកនាងសួន ភក្ដី ហៅVjអាណូ មិនអាចទាក់ទងបានទេកាលពីពេលថ្មីៗនេះព្រោះទូរស័ព្ទនាងតេមិនចូល។ទោះជាយ៉ាងណាតាមព័តមានថាអាណូ កំពុងតែរស់នៅយ៉ាងសុខសាន្ដជាមួយកូនស្រីរបស់នាងទាំង២នាក់នៅបុរីប៉េង ហួត(បឹងស្នោរ)ហើយនាងក៍គ្មានម្ចាស់បំណុលតាមទារលុយទៀតដែរ។

ដោយឡែករឿងស្នេហារបស់អាណូ ជាជាមួយកូនមន្រ្ដីធំម្នាក់នោះបែជាស្ងប់ស្ងាត់ទៅវិញ ខណៈដែលធ្លាប់មានដំណឹងថាប្ដីមិនបើកចំហមុខរបស់នាងបានងាកទៅភ្ជាប់ស្នេហ៍ជាមួយអតីតតារាចម្រៀងហង្សមាសម្នាក់ទៅហើយ។ប៉ុន្ដែអាណូ ដែលធ្លាប់អះអាងថាធ្វើអ្វីៗគ្រប់យ៉ាងដើម្បីក្រុមគ្រួសារនាងនោះពេលនេះនាងផ្ដោតតែលើការចិញ្ចឹមកូនស្រីរបស់នាងទាំង២ឲ្យបានល្អប៉ុណ្ណោះ មិនតាមដានរឿងប្ដីមានស្រីថ្មីទៀតនោះទេ៕

RELATED ARTICLES