Friday, May 17, 2024
Homeតារាខ្មែរម៉ង់ ចាន់កញ្ញា មិនហ៊ានកំណត់ថ្ងៃរៀបការ

ម៉ង់ ចាន់កញ្ញា មិនហ៊ានកំណត់ថ្ងៃរៀបការ

តារាចម្រៀងហង្សមាសម៉ង់ ចាន់កញ្ញា បានឲ្យដឹងថានាងនិងម្ចាស់បេះដូងបានធ្វើពិធីភ្ជាប់ពាក្យរួចហើយគ្រាន់តែនាងមិនដែលបានបង្ហាញពិធីនោះជាចំហប៉ុណ្ណោះ ខណៈដែលពិធីរៀបការវិញមិនទាន់អាចកំណត់ថានឹងធ្វើនៅពេលណាបានឡើយ។តារាចម្រៀងសំនៀងក្រអួនក្រអៅរូបនេះថាមូលហេតុដែលនាងបង្ហាញមុខម្ចាស់ចិត្តមិនខ្លាចប៉ៈពាល់ដល់អាជីពចម្រៀងនោះដោយសារតែនាងគិតថាសម័យនេះទៅហើយអ្នកណាក៍មានស្នេហាដែរ

ម្យាងទៀតពេលនាងទៅច្រៀងសម្ដែងនៅឆាកមួយចំនួនគូដណ្ដឹងនាងក៍ធ្លាប់ជូនទៅអីចឹងដើម្បីកុំឲ្យគេសួរនាំច្រើននាងមានតែបង្ហាញតែម្ដងទៅ។ទោះជាយ៉ាងណានាងថាកំណើតស្នេហ៍នាងជាមួយគូស្នេហ៍ទើបតែមានរយៈពេលជាង១ឆ្នាំទេ ហើយពេលនេះត្រូវពន្យាពេលរៀបការព្រោះទី១៖កូវីដមិនទាន់ស្ងាត់ផង និងទី២៖រងចាំពេលវេលាសមស្របណាមួយទើបធ្វើពិធីនោះឡើង។

ម៉ង់ ចាន់កញ្ញា ក៍បានឲ្យដឹងដែរថាគូដណ្ដឹងរបស់នាងជាអ្នកនៅក្រៅរង្វង់សិល្បៈដែលមានតួនាទីជាLogistics Supervisor។ចំពោះការងារសិល្បៈរបស់នាងវិញពេលនេះនាងច្រៀងសម្ដែងនៅឆាកហង្សមាសជាធម្មតា តែដោយសាកូវីដផ្ទុះខ្លាំងពេកនាងមិនទាន់ចេញច្រៀងនៅឆាកផ្សេងៗនោះឡើយ។ដោយឡែកសម្រាប់ការបន្ថែមអាជីពថ្មីតាមរយៈការថតភាពយន្ដដូចតារាហង្សមាសមួយចំនួនទៀតនោះចាន់កញ្ញា ថានាងមិនទាន់បានត្រៀមខ្លួនរួចរាល់នោះទេព្រោះសម្ថភាពសម្ដែងរបស់នាងក៍នៅមានកម្រិតតែចិត្តនាងស្រលាញ់ផ្នែកសម្ដែងដូចអាជីពច្រៀងដែរ។

ម៉ង់ ចាន់កញ្ញា អតីតបេក្ខភាពCambodian Idol រដូវកាលទី២ដែលមានទឹកដមសម្លេងល្អនិងជាម្ចាស់បទ”លើស”,”មនុស្សសំខាន់របស់ខ្ញុំ”និងបទ”រៀនដើរបែកគ្នា”ជាដើម”…។គេកត់សម្គាល់ថាក្រៅពីម៉ង់ ចាន់កញ្ញា តារាហង្សមាសដែលហ៊ានបង្ហាញមុខគូស្នេហ៍ជាសាធារណមានដូចជានាងប៉ាច គីមមួយ,កែវ សុបញ្ញា និងពេជ្រ សោភា ជាដើមខណៈដែលនាងរ៉េត ស៊ូហ្សាណា,ឈិន ម៉ានិច្ច និងវី ឌីណែត បានព្យាយាមលាក់បាំងមុខម្ចាស់ចិត្ត៕

RELATED ARTICLES