Friday, May 17, 2024
Homeតារាខ្មែរសុបិន្ដក្លាយជាការពិត ខាត់ សុឃីម សម្រេចដូចបំណង

សុបិន្ដក្លាយជាការពិត ខាត់ សុឃីម សម្រេចដូចបំណង

បើទោះជាកូវីដមិនទាន់ស្ងាត់ក្ដី ប៉ុន្ដែតារាពហុជំនាញអ្នកនាងខាត់ សុឃីម បានបើកតំណើរការហាងMochy Cosmetics តាមរយៈការធ្វើពិធីសូត្រមន្ដ និងពិធីលើករាសីកាលពីថ្ងៃទី១២ខែកក្កដា បន្ទាប់ពីនាងបានអាជ្ញាប័ណ្ឌ(license)តាំងពីពាក់កណ្ដាលខែកញ្ញាឆ្នាំ២០២០ ហើយបានដាក់លក់ផលិតផលថ្ងៃទី១៥ខែតុលាឆ្នាំ២០២០។

អ្នកនាងសុឃីម បានឲ្យដឹងថាមុខរបរថ្មីនេះនាងនាំយកផលិតផលមកពីជប៉ុនដែលព្យាបាលមុខជាំ អាលាក់ស៊ី និងអាច៍រុយជាដើមដែលពេលនេះនាងមានផលិតផល៤មុខ តែនៅថ្ងៃអនាគតនាងនឹងយកមកគ្រប់ផលិតផលតែម្ដង។នាងថាការតំណើរការអាជីវកម្មថ្មីនេះចំណាយទុនអស់ប្រាក់ជាច្រើនគឺខុសពីនាងសាឡន ឬហាងសម្អាងការដែលនាងធ្លាប់បើក។

តែយ៉ាងណាសុឃីម មិនប្រាប់ចំនួនទឹកប្រាក់ដែលដាក់ទុននោះទេដោយនាងគ្រាន់តែនិយាយដោយរីករាយថាជាមុខរបថ្មីមួយដែលនាងស្រលាញ់ហើយពេលនេះក្ដីស្រម៉ៃក្លាយទៅជាការពិត។តារាពូកែរកស៊ីរូបនេះថាអាជីវកម្មថ្មីរបស់នាងនេះមានការទទួលស្គាល់ពីក្រសួងពាណិជ្ជកម្មនិងហិរញ្ញវត្ថុ និងក្រសួងសុខាភិបាលផងដែរ

ពោលគឺការរកស៊ីរបស់នាងធ្វើតាមផ្លូវច្បាប់ទាំងអស់។សុឃីម និយាយហាក់មានជំនឿរចិត្ដថាហាងរបស់នាងនឹងតំណើរការទៅមុខដោយរលូនបើទោះជាពេលនេះកូវីដមិនទាន់ស្ងាត់ក្ដី ប៉ុន្ដែនាងថាលក់ដាច់ខ្លាំងតាំងពីមុនបើកហាងជាផ្លូវការម្លេះ។នាងបន្ថែមពេលនេះនាងមានអ្នកលក់សុទ្ធតែមានបទពិសោធន៍ជាកំពូលតែម្ដង ហើយក្រុមត្រកូលខាត់របស់នាងទាំងអស់ក៍មកជួយពង្រឹងមុខរបរថ្មីរបស់នាងនេះដែរ ហេតុនេះហើយនាងមានក្ដីសង្ឃឹមជោគជ័យខ្ពស់។

ខាត់ សុឃីម ត្រូវបានគេចាត់ទុកថានាងជាតារាដែលស្ថិតក្នុងចំណោមអ្នកមានទ្រព្យច្រើននាពេលបច្ចុប្បន្នបើទោះជាមុននេះអ្នកនាងបានខាតបង់លុយជាច្រើនក្រោយចាញ់បោកក្រុមហ៊ុនអ៊ីណារីតា ក្ដី ប៉ុន្ដែអ្នកនាងមិនបាក់ទឹកចិត្តឡើយ ហើយនាងថែមទាំងអាចបង្កើតមុខរបរថ្មីបានអំឡុងពេលដែលមនុស្សជាច្រើនកំពុងតែជួបវិបត្តិសេដ្ឋកិច្ចព្រោះតែកូវីដនេះទៀតផង។

ដោយឡែកចំណងស្នេហាជាងជាង៨ឆ្នាំជាមួយស្វាមីលោកអ៊ិន សុបញ្ញា ហៅផាណូ ក៍សុឃីម ទទួលបានសុភមង្គលពិតបន្ទាប់ពីមានកូនស្រីម្នាក់ឈ្មោះបញ្ញា ហ្វូតូស្អាត អាយុជាង៧ឆ្នាំ និងកូនប្រុសច្បងឈ្មោះស្កាយ ពេញវ័យកំលោះ។សុឃីម ថានាងគ្មានគម្រោងយកកូនថែមឡើយព្រោះជីវិតនាងមានស្វាមីនិងកូន២នាក់គ្រប់គ្រាន់៕

RELATED ARTICLES