Friday, May 17, 2024
Homeតារាខ្មែរព្រាប សុវត្ថិ រក្សារស្នេហ៍២៤ឆ្នាំ នៅតែមិនតាមយកកូនស្រី

ព្រាប សុវត្ថិ រក្សារស្នេហ៍២៤ឆ្នាំ នៅតែមិនតាមយកកូនស្រី

ព្រាប សុវត្ថិ និងភរិយាអ្នកស្រីឡុង ស្រីមុំ បានបង្ហាញសញ្ញាផ្ដល់ស្នាមញញឹមឲ្យគ្នាទៅវិញទៅមកក្រោយអ្នកទាំងពីរចាប់ដៃគ្នាហើយរក្សារចំណងស្នេហ៍បាន២៤ឆ្នាំមក។លោកព្រាប សុវត្ថិ បញ្ចេញរូបអោបភរិយា ជាមួយសំណេរដ៍សែនកក់ក្ដៅឲ្យទៅភរិយាថា”ស្នាមញញឹមអូនមិនប្រែ”។ចំណែកអ្នកស្រីឡុង ស្រីមុំ តបថា”ស្នាមញញឹមបងក៍មិនប្រែ ដូចតែគ្នានិងអាយដល”។

ព្រាប សុវត្ថិ បានដឹកដៃអ្នកស្រីឡុង ស្រីមុំ រៀបការកាលពីឆ្នាំ១៩៩៧ ដែលចំណងស្នេហាជាង២ទសវត្សន៍នេះអ្នកទាំង២ទទួលបានកូនប្រុស៣នាក់ពេញវ័យកំលោះស្ដូកអស់ទៅហើយនោះគឺកូនទី១៖សុវត្ថិ មុនីវណ្ណ,កូនទី២៖សុវត្ថិ មុនីនាគ និងកូនទី៣៖សុវត្ថិ សិរីវុឌ្ឍ។អតីតតារាហង្សមាសរូបនេះពុំមានគម្រោងតាមយកកូនស្រីនោះទេព្រោះទាំងលោកនិងភរិយាបានហៅកូនទី៣ថាជាកូនពៅៗហេតុនេះបញ្ជាក់ថាប្ដីប្រពន្ធនេះបឹទផ្លូវត្រឹមមានកូន៣នាក់នេះហើយគ្មា្មនផែនការយកកូនថែមឡើយ។

អ្វីដែលមហាជនចាប់អារម្មណ៍ឃើញថារយៈពេលជាង២០ឆ្នាំមកនេះព្រាប សុវត្ថិ មិនដែលមានរឿងអាស្រូវស្នេហាណាមួយធ្វើឲ្យប្រពន្ធរបស់លោកពិបាកចិត្តនោះទេហើយលោកថែមទាំងអប់រំកូនៗបានយ៉ាងល្អទៀតផងតាមរយៈការដើរតាមគន្លងលោកនោះគឺពួកគេទាំង៣នាក់សុទ្ធតែចាប់អាជីពជាតារាចម្រៀងដែរ។អ្នកស្រីឡុង ស្រីមុំ ធ្លាប់បង្ហាញអារម្មណ៍រំភើបរហូតដល់ស្រក់ទឹកភ្នែកនិងនិយាយមិនចេញឡើយនៅពេលដែលគេធ្លាប់សរសើរកូនទាំង៣របស់អ្នកស្រីនៅចំពោះមុខថាមិនដែលមានរឿងអាស្រូវណាធ្វើឲ្យឪពុកម្ដាយឈឺក្បាលហើយពួកគេមានដុងសិល្បៈកាត់ទៅរកព្រាប សុវត្ថិ ទាំងអស់នោះ។

ប៉ុន្ដែអ្នកស្រីមិនបកស្រាយចំពោះសំណួររបស់អ្នកកាសែតដែលលើកឡើងថាតើក្នុងចំណោមកូនទាំង៣នោះម្នាក់ណាជាអ្នកអាចស្នងតំណែងព្រាប សុវត្ថិ នៅពេលអនាគតឡើយ។តែលោកគ្រូភ្លេង(Composer)ម្នាក់នៅហង្សមាសបាននិយាយស្របគ្នាទៅនិងតារាចម្រៀងពេជ្រ សោភា ថាមានតែកូនទី២៖ឈ្មោះសុវត្ថិ មុនីនាគ ទេដែលមានទេពកោសល្យសិល្បៈកាត់ទៅរកព្រាប សុវត្ថិ ច្រើន ខណៈកូនទី១និងទី៣មានការច្រៀងសម្ដែងស្ទីលខុសៗគ្នា។

ដោយឡែកអ្នកស្រីគង់ ចន្ធូ ម្ដាយក្មេករបស់ព្រាប សុវត្ថិ ធ្លាប់ប្រាប់អ្នកយកព័តមានយើងតាមទូរស័ព្ទថាចៅៗទាំង៣របស់គាត់សុទ្ធតែមានដុងសិល្បៈទាំងអស់កាត់ទៅរកឪពុករបស់គេព្រោះម្នាក់ៗទទួលបានការបណ្ដុះបណ្ដាលពីព្រាប សុវត្ថិ ទើបពេលនេះពួកគេមានទេពកោសល្យសិល្បៈខ្លាំងៗណាស់។

ព្រាប សុវត្ថិ កើតនៅថ្ងៃទី២៥ខែឧសភាឆ្នាំ១៩៧៥ នៅស្រុកស្អាងខេត្តកណ្ដាល ពោលគឺឆ្នាំនេះលោកមានអាយុ៤៦ឆ្នាំទៅហើយ តែរូបរាងតារាGalaxy រូបនេះនៅតែសង្ហារនិងធ្លាប់ត្រូវបានមនុស្សជំនិតរបស់លោកទម្លាយថាតារាអតីតហង្សមាសរូបនេះចាប់អាជីពចម្រៀងជាង២០ឆ្នាំសល់ទ្រព្យ៣០លានដុល្លារ។ចំនួនទ្រព្យសរុបរបស់ព្រាប សុវត្ថិ នេះអាចចាត់ទុកថាលោកមានលុយច្រើនជាងគេសម្រាប់តារាខ្មែរ ខណៈដែលនៅរដូវកូវីដនេះព្រាប សុវត្ថិ បានបញ្ចេញមុខរបរធំ២តំណាលគ្នានោះគឺភោជនីយដ្ឋានផ្ទះព្រាប សុវត្ថិ ដែលមានទីតាំងនៅភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ និងកំពុងសាងសង់Resort នៅភូមិពូទ្រូ ឃុំសែនមនោរម្យ ស្រុកអូរាំង ខេត្តមណ្ឌុលគិរី ។

តាមរយៈមុខជំនួញធំទាំង២ព្រាប សុវត្ថិ ចាយលុយអស់រាប់សែនដុល្លារហើយនេះជាមុខរបរក្រៅសិល្បៈដែលនឹងផ្ដល់ប្រាក់ចំណូលឲ្យលោកជាប្រចាំថ្ងៃនៅពេលដែលលោកចូលនិវត្តន៍ពីអាជីពចម្រៀងនៅពេលអនាគត។ដោយឡែកការឈជើងនៅផលិតកម្មGalaxyជិត១ឆ្នាំនេះគេកត់សម្គាល់ឃើញថាព្រាប សុវត្ថិ ហាក់នៅទ្រឹងពោលគឺមិនស្ទុះឡើងខ្លាំងហើយក៍មិនថយចុះដែរ ខណៈដែលអ្នកជំនាញសិល្បៈលោកនូ ស៊ឹប និងលោកសាស្រា្ដចារ្យសេង សំអាន មន្រ្ដីជាន់ខ្ពស់ក្រសួងវប្បធ័មនិងវិចិត្រ សិល្បៈបាននិយាយស្រដៀងគ្នាថាព្រាប សុវត្ថិ អាចល្បីបានជាច្រើនឆ្នាំទៀតព្រោះពេលនេះសម្លេងមិនទាន់ធ្លាក់ចុះទេ។

ប៉ុន្ដែមជ្ឈដ្ឋានមហាជនមើលឃើញថាប្រសិនបើព្រាប សុវត្ថិ គ្មានអ្វីថ្មីប្លែកនោះទេអាចប្រឈមហានិភ័យជាមិនខានដោយសារតែ”រលកក្រោយ ច្រានរលកមុន”ព្រោះពេលនេះលោកខេម ប៊ុនថៃ កាន់តែបោះពួយប្រកៀកលោកមែនទែនហើយទាំងកេរ្ដិ៍ឈ្មោះនិងតម្លៃខ្លួន៕ ហ៊ឹម វិចិត្រ

RELATED ARTICLES