Friday, May 17, 2024
Homeតារាខ្មែរអេននី ហ្សាម ស្រកអស់១០គីឡូក្រោយត្រូវគ្នាជាមួយសង្សារ២ខែ

អេននី ហ្សាម ស្រកអស់១០គីឡូក្រោយត្រូវគ្នាជាមួយសង្សារ២ខែ

តារាចម្រៀងថោននាងអេននី ហ្សាម និយាយនៅថ្ងៃទី១៤ខែកក្កដា ថានាងសូមសរសើរខ្លួនឯងព្រោះរយៈពេល១ខែស្រកអស់១០គីឡូ(៦៥-៥៥គ.ក្រ) ខណៈដែលអំឡុងពេលដែលឡើងគីឡូខ្លាំងឬនាងប្រើពាក្យថាកាលនៅហើមនោះនាងមិនហ៊ានបង្ហោះរូបទាំងនោះឲ្យគេឃើញឡើយព្រោះខ្មាសគេ។

យ៉ាងណាគេកត់សម្គាល់ថាការស្រកទម្ងន់យ៉ាងចម្លែករបស់អេននី នៅពេលនេះក្រោយពីនាងបានវិលមកត្រូវរ៉ូវគ្នាជាមួយសង្សារស្រីនាងNoNa Ra វិញទើបតែបាន២ខែវិញនេះ ខណៈកាលពីពាក់កណ្ដាលខែឧសភា អែននី និងគូស្នេហ៍ភេទដូចគ្នាមានភាពរកាំរកូសគ្នាខ្លាំងណាស់រហូតធ្វើឲ្យអេននី ឆេះដុំប្រកាសប្រគល់សង្សារស្រីរូបនេះទៅឲ្យស្រីណាផ្សេងទៀតផងឲ្យតែគេចង់បាន។

ប៉ុន្ដែមិនបានប៉ុន្មានថ្ងៃផងអេននី និងនាងNoNa Ra បានបង្ហាញភាពផ្អែមល្ហែមនិងស្អិតល្មូតស្នេហ៍លើសដើមហើយអ្វីដែលចម្លែកគ្រាន់តែភ្ជាប់ស្នេហ៍សារជាថ្មីវិញទើបបាន២ខែសោះនាងអេននី បានស្រកអស់ដល់ទៅ១០គីឡូទៅហើយទើបធ្វើឲ្យសង្សារកាន់តែពេញចិត្តនាងខ្លាំងឡើងៗ។

អេននី ហ្សាម ធ្លាប់មានព័តមានថានាងដំបៅបេះដូងដោយសារតែស្នេហ៍ប៉ៈប្រុសព្រានម្នាក់ហើយបុរសនោះបោះបង់នាងក្រោយទទួលបានកូនស្រី១ទើបអេននី ឆ្អែតចិត្តលែងទុកចិត្តប្រុសមកស្នេហាតែជាមួយស្រីភេទដូចគ្នាវិញម្ដង។ទោះជាយ៉ាងណាអេននី ធ្លាប់ច្រានចោលដំណឹងនាងមានកូន។ប៉ុន្ដែនាងធ្លាប់ចេញសារថាពេញចិត្តគូស្នេហ៍ភេទដូចគ្នានេះខ្លាំងណាស់រហូតហ៊ានប្រកាសប្ដូរផ្ដាច់ស្នេហ៍ជាមួយនាងNoNa Ra ទៀតផង បើទោះជាដឹងថាស្នេហានេះបញ្រ្ចាសពីធម្មជាតិក្ដី។

អំឡុងពេលដែលអេននី កំពុងតែមានក្ដីសុខជាមួយគូស្នេហ៍ស្រីនិងស្រីនេះអាជីពចម្រៀងរបស់នាងនៅថោន កាន់តែប្រឈមភាពស្ងប់ស្ងាត់ក្រោយពីនាងល្បីបទ”ធ្លាប់សន្យាហើយ ថាមិនធ្វើឲ្យអូនយំ”ច្រៀងជាមួយខេម និងបទ”សង្ស័យតែឆេះអ៊ីសេ”ឆ្លងឆ្លើយជាមួយនាយគ្រឿន។

ក្រៅពីអេននី តារាដែលកំពុងស្អិតដូចស្កតាំងម៉ែជាមួយគូស្នេហ៍ភេទដូចគ្នានោះមានស្រីស្អាតម៉ៃយ៉ា និងសង្សារពេជ្រ ក៍បានបង្ហាញស្នេហ៍ជាចំហដែរ ខណៈដែលឌុច សុភា,ស៊ឹម ថៃណា ,មាស សម្ផស្ស និងតេង លក្ខិណា ជាដើមពួកគេក៍ធ្លាប់ត្រូវគេសង្ស័យថាស្រលាញ់ភេទដូចគ្នាដែរតែតារាខ្លះបានបដិសេធព្រមទាំងព្រមានប្ដឹងអ្នកនិយាយថាពួកនាងមិនមែនស្រ្ដីពេញលក្ខណៈនោះទៀតផង៕

RELATED ARTICLES