Friday, May 3, 2024
Homeតារាខ្មែរឈួន សុវណ្ណឆ័យ ទិញFord Raptor បន្ថែមពីលើRolls Royce

ឈួន សុវណ្ណឆ័យ ទិញFord Raptor បន្ថែមពីលើRolls Royce

នៅរដូវកូវីដ-១៩ នេះអ្នកមេម៉ាយកូន៣ឈួន សុវណ្ណឆ័យ មិនត្រឹមតែគ្មានវិបត្តិសេដ្ឋកិច្ចនោះទេ ប៉ុន្ដែនាងបែជាកាក់កបលុយហូចូលកាន់តែច្រើនថែមទៀតហើយថ្មីៗនេះនាងទើបទិញរថយន្ដFord Raptor2021 តម្លៃជាង១២ម៉ឺនដុល្លារ ខណៈដែលនាងមានរថយន្ដម៉ាកនេះ១គ្រឿងហើយតែស៊េរីទាបជាងឡានថ្មីនេះ។នេះជាការលេងម៉ូដរថយន្ដទំនើបរបស់សុវណ្ណឆ័យ បើទោះជាពេលនេះនាងមានឡានលំដាប់សេដ្ឋីម៉ាកRolls Royce ជិះទៅហើយក្ដី

ប៉ុន្ដែនាងនៅតែទិញចូលថែមទៀតដែលសរុបធ្វើឲ្យអ្នកមេម៉ាយទ្រព្យស្ដុកនេះមានរថយន្ដដល់ទៅ៦គ្រឿងជិះឆ្លាស់គ្នាក្នុងនោះគឺRolls Royce, Lexus Lx570២គ្រឿង,Ford ២គ្រឿង និងAlphard ដែលគេអាចប្រមាណថាតម្លៃនៃការលេងម៉ូដឡានរបស់តារាកូន៣រូបនេះចូលខ្ទង់ជាង១លានដុល្លារទៅហើយទើបធ្វើឲ្យតារាមួយចំនួនទៀតពិបាកតាមនាងទាន់។

គេកត់សម្គាល់ដែរថាក្រៅពីជិះរថយន្ដថ្លៃៗនោះសុវណ្ណឆ័យ ជាតារាតែម្នាក់គត់ដែលពាក់គ្រឿងអលង្ការជាគ្រឿងមាសសុទ្ធតែម្ដងដូចជាខ្សែក,ខ្សែដៃ,ក្រវិល ,ឃ្នាបសក់,ខ្សែក្រវ៉ាត់ និងកាបូបដៃជាដើមគឺធ្វើពីមាសទាំងអស់។ចំពោះមូលហេតុនៃការពាក់គ្រឿងមាសជាប់ខ្លួនម្ដងៗជ្រែកខ្លួនបែបនេះត្រូវបានអ្នកនាងសុវណ្ណឆ័យ ធ្លាប់អះអាងថានាងស្រលាញ់មាស និងចង់អភិរក្សមាសទើបកុម្មង់ជាងឲ្យធ្វើរបស់ដែលនាងស្រលាញ់ពីមាសទាំងអស់តែម្ដង។

ឈួន សុវណ្ណឆ័យ បានចែកផ្លូវគ្នាជាមួយអតីតប្ដីលោកប្រាក់ គន្ធី ជាច្រើនឆ្នាំមកហើយ ដោយបន្សល់ចំណងដៃកូន៣នាក់(ស្រី២)ហើយតាំងពីធ្លាក់ខ្លួនមេម៉ាយមកនាងក្លាយទៅជាតារាមានទ្រព្យស្ដុកមិនចាញ់សេដ្ឋីនីឬជំទាវៗឡើយ។ទោះជាយ៉ាងណាសុវណ្ណឆ័យ មិនដែលបង្ហាញមុខគូស្នេហ៍ថ្មីជាសាធារណម្ដងណាឡើយទើបធ្វើឲ្យគេសង្ស័យថានាងគូស្នេហ៍ជាមន្រ្ដីធំនៅក្រោយខ្នង។ប៉ុន្ដែសុវណ្ណឆ័យ ធ្លាប់អះអាងថានាងមានទ្រព្យដូចពេលនេះបានមកពីការចំណេញប្រាក់នៃការបើកកិសិដ្ឋានចិញ្ចឹមជ្រូកនៅខេត្តកំពង់ស្ពឺជាច្រើនឆ្នាំមកហើយ៕

RELATED ARTICLES