Friday, May 3, 2024
Homeតារាខ្មែរឱក សុគន្ធកញ្ញា ប្រឹងថែរាងមុនវិលរកឆាកលើកទី២

ឱក សុគន្ធកញ្ញា ប្រឹងថែរាងមុនវិលរកឆាកលើកទី២

ឱក សុគន្ធកញ្ញា នៅបន្ដកាន់ទុក្ខលោកយាយរបស់នាងឈ្មោះម៉ា រិនថា ដែលទទួលមរណភាពកាលពីថ្ងៃទី២៤ខែមិថុនា ទើបនាងមិនទាន់វិលត្រឡប់មករកឆាកតន្រ្ដីវិញនោះទេដោយសារតែមិនចង់ច្រៀងសម្ដែងសប្បាយៗពេលមានទុក្ខ។យ៉ាងណាអំឡុងពេលដែលពន្យាពេលចេញច្រៀងរាំនេះសុគន្ធកញ្ញា បានប្រឹងងាកទៅហាត់ប្រាណសម្រកគីឡូដើម្បីឲ្យមានរាងស្វែលឡើងវិញក្រោយពីមានប្ដីនិងមានកូនមកនាងឡើងគីឡូគូរឲ្យព្រួយបារម្ភរហូតដល់អ្នកខ្លះថានាងបែកសាច់ក្រោយមានប្ដីទៀតផង។

ប៉ុន្ដែរយៈពេលជាង២ឆ្នាំមកនេះសុគន្ធកញ្ញា តែងតែបង្ហាញឲ្យគ្រប់គ្នាបានឃើញនូវសុភមង្គលពិតប្រាកដក្នុងគ្រួសាររបស់នាងតាមរយៈការរស់នៅយ៉ាងមានក្ដីសុខបំផុតជាមួយស្វាមីនាងលោកអ៊ឹង សុខលី និងកូនប្រុសអាយុជាង១ឆ្នាំអ៊ឹង បញ្ញាបុត្រ ហៅCharlie។

តែប្អូនថ្លៃថៅកែហង្សមាសរូបនេះនៅតែគ្មានបទចម្រៀងមួយណាផ្ទុះខ្លាំងដូចមុនទៀតឡើយទើបធ្វើឲ្យមានភាពស្រពិចស្រពិលកាន់តែខ្លាំងចំពោះតំណែងតារាចម្រៀងស្រីនាំមុខគេនៅឆ្នាំ២០២១នេះដែលអាចនឹងមិនមែនជាសុគន្ធកញ្ញា ខណៈដែលអតីតកូនក្រុមរបស់នាងកម្មវិធីThe Voice Cambodia រដូវកាលទី២នាងតន់ ច័ន្ទសីម៉ា ដែលកំពុងឈជើងនៅGalaxyនោះកំពុងតែបោះពួយនិងអុកឡុកទីផ្សារចម្រៀងកាន់តែខ្លាំងក្លា។

ចំពោះសុគន្ធកញ្ញា ដែលប្រៀបបានជាថៅកែឬម្ចាស់ផលិតកម្មហង្សមាសនោះទោះបីមានស្វាមីជាអ្នកគ្រប់គ្រងទូរទស្សន៍ហង្សមាសនិងបញ្ជារលើConcertsទាំងអស់របស់ហង្សមាសក្ដី តែក្រោយពីភរិយាលោកសម្រាលកូនបានជាង១ឆ្នាំមកនេះលោកសុខលី នៅមិនទាន់ធ្វើឲ្យទីផ្សារចម្រៀងប្រពន្ធកក្រើកសារជាថ្មីឡើងវិញនោះឡើយ។

ឱក សុគន្ធកញ្ញា បានផ្អាកច្រៀងសម្ដែងនៅឆាកហង្សមាសជាង២ខែតាំងពីមានតារារបស់ហង្សមាសបានផ្ទុះកើតកូវីដជាបន្ដបន្ទាប់កាលពីដើមខែមីនាហើយនាងទើបតែវិលកាន់ក្បាលមីក្រូវិញកាលពីថ្ងៃទី៣០ខែឧសភា។ប៉ុន្ដែពេលនេះសុគន្ធកញ្ញា ត្រូវបាត់មុខសារជាថ្មីម្ដងទៀតព្រោះនាងកាន់ទុក្ខជូនជីដូនដែលលាចាកលោកហើយនាងមិនទាន់កំណត់ពេលវេលានៃការចេញច្រៀងរាំម្ដងទៀតនោះទេ។

ចំណែកអ្នកគ្រប់គ្រងកម្មវិធីប្រគុំតន្រ្ដីរបស់ទូរទស្សន៍មួយចំនួនទៀតបាននិយាយថាពួកគេមិនអាចហៅសុគន្ធកញ្ញា ឡើងច្រៀងនៅបានតាំងពីមុននាងរៀបការម្លេះ។បណ្ដារអ្នកដឹកនាំConcertsទាំងនោះថាពេលនេះហង្សមាសមានតារាស្ទើតែ៨០%ក្នុងដៃសម្រាប់ការរៀបចំប្រគុំតន្រ្ដីហេតុនេះហើយគេអាចបឹទតារាសំខាន់ដូចជាសុគន្ធកញ្ញា មិនឲ្យឡើងប៉ុស្ដិ៍ផ្សេងទុកសម្រាប់តែឡើងកម្មវិធីរបស់គេក៍តារាផលិតកម្មនេះនៅតែមានការងារធ្វើដែរ។

ឱក សុគន្ធកញ្ញា ដែលមិនទាន់មានបទល្បីខ្លាំងដូចមុនជាង២ឆ្នាំនេះត្រូវបានស្វាមីនាងលោកអ៊ឹង សុខលី បានរៀបជើងព្រួលរួចជាស្រេចដើម្បីកុំឲ្យនាងធ្លាក់ចុះនោះគឺការប្រគល់តំណែងធំ៤ធ្វើជាគ្រូបង្វឹកនិងគណៈកម្មារកម្មវិធីប្រលងច្រៀងThe Voice Cambodia, The Voice Kids Cambodia ,Cambodian Idol និងX Factor Cambodia ។

ប៉ុន្ដែទោះជាសុគន្ធកញ្ញា ចេញមុខឡើងវិញពីបណ្ដារកម្មវិធីខាងលើក្ដី តែបើនាងនៅតែគ្មានបទល្បីៗនោះទេមិនអាចធានាសុវត្ថិភាពដល់នាងថានៅតែជាតារាស្រីលេខ១នាំមុខគេនៅផលិតកម្មបងថ្លៃរបស់នាងទៀតឡើយ ស្របពេលដែលតារាមួយចំនួនទៀតពេលមានប្ដីនិងកូនពួកគេប្រឈមចុះខ្សោយទីផ្សាររៀងៗខ្លួន។ប៉ុន្ដែលោកគួច ខេវិន និងលោកមិញ សុធីវណ្ណ ធ្លាប់អះអាងស្រដៀងគ្នាថាហង្សមាសនឹងមិនបណ្ដោយឲ្យសុគន្ធកញ្ញា ធ្លាក់ចុះនោះទេទោះជាពេលនេះនាងមានស្វាមីនិងកូន១ក្ដី ៕ ហ៊ឹម វិចិត្រ

RELATED ARTICLES