Friday, May 3, 2024
Homeតារាខ្មែរករុណា ពេជ្រ ថាមានផ្ទះសរុប៧

ករុណា ពេជ្រ ថាមានផ្ទះសរុប៧

មតិខ្លះថាតារាសិល្បៈមួយចំនួនបានតែល្អមើលតែមិនល្អស៊ីព្រោះឃើញតែបង្ហាញភាពហ៊ឺហាតែមិនមានទ្រព្យផ្ទាល់ខ្លួនពិតប្រាកដនោះទេ។យ៉ាងណាមិញតារាចម្រៀងថោនលោកករុណា ពេជ្រ ដែលមិនសូវចេះអួតអាងដូចគេនោះបានប្រាប់ឲ្យដឹងថាគិតត្រឹមឆ្នាំ២០២១នេះលោកមានផ្ទះសរុបចំនួនដល់ទៅ៧ដែលផ្ទះទាំងនោះសុទ្ធតែមានទីតាំងនៅទីក្រុងភ្នំពេញ។ប៉ុន្ដែក្រោយសាងសង់ផ្ទះវីឡាស្កឹមស្កៃ១នៅខណ្ឌសែនសុខ ដែលចំណាយលុយអស់ជិត៥០ម៉ឺនដុល្លារនោះលោកករុណា ពេជ្រ ថាលោកគ្មានគម្រោងធ្វើពិធីឡើងផ្ទះឡើយ។

លោកករុណា ពេជ្រ បានប្រាប់ថាផ្ទះដែលលោកនិយាយខាងលើនេះវាជាកម្មសិទ្ធិរបស់លោកយ៉ាងពិតប្រាកដមិនមែនលោកចង់អួតគេទេ ព្រោះជាទម្លាប់បើរបស់អ្វីក៍ដោយបើមិនមែនជារបស់លោកពិតប្រាកដទេសូម្បីតែប៉ុនក្រចកដៃក៍លោកមិនរវីរវល់ចង់និយាយដែរ។

តារាថោន រូបនេះបានឲ្យដឹងទៀតថាចំពោះមូលហេតុដែលលោកមានប្រាក់ទិញផ្ទះទាំងនោះ៥០%បានមកពីសិល្បៈដែលលោកសន្សំប្រាក់ពីការច្រៀងសម្ដែងតាមបណ្ដារខេត្តអំឡុងពេលដែលលោកមានទីផ្សារឡើងកាលពីឆ្នាំមុន ហើយពេលនោះលោកស្គាល់មិត្តភក្ដិនិងអ្នករាប់អានគ្នាជម្រុញឲ្យទិញដីធ្លីទុកដែលរយៈពេល១០ឆ្នាំមុនដីនៅថោកហើយពេលនេះលក់បានចំណេញទើបធ្វើឲ្យលោកមានប្រាក់កើន។ចំពោះផ្ទះខ្លះលោកបានទិញបង់រំលស់រហូតបង់ទាល់តែដាច់ក្លាយជាផ្ទះកម្មសិទ្ធិរបស់លោកហេតុនេះហើយក្នុងនាមជាសិល្បករម្នាក់លោកថាសូមអរគុណដល់ក្រុមហ៊ុនលក់ផ្ទះទាំងអស់ដែលបង្កើតឲ្យមានសេវ៉ាកម្មបង់រំលោះបើគ្មានកម្មវិធីនេះទេលោកក៍មិនមានផ្ទះដល់ទៅ៧ដូចសព្វថ្ងៃនេះដែរ។

តាមរយៈការអះអាងបែបនេះបញ្ជាក់ថាលោកករុណា ពេជ្រ គ្មានគូស្នេហ៍ឧបត្ថម្ភនៅក្រោយខ្នងដូចការសង្ស័យនោះឡើយ បើទោះជាថ្មីនេះលោកបានបណ្ដើរស្រីស្អាតម្នាក់ទៅកៀកកើយគ្នានៅទឹកធ្លាក់ជ្រាវខេត្តកំពង់ស្ពឺយ៉ាងរ៉ូមែនទិកក្ដី តែលោកថាគ្មានគម្រោងរៀបការប្រពន្ធឆាប់ៗនោះទេ ព្រោះថាពេលនេះស្ថានភាពឪពុករបស់លោកដែលមានជំងឺលើសឈាមនិងដាច់សរសៃក្នុងខួក្បាលនៅតែស្ថិតក្នុងតំណាក់កាលធ្ងន់ធ្ងក្រោយព្យាបាលជាង៣ឆ្នាំកន្លះនិងចំណាយថវិការអស់ជាង២០ម៉ឺនដុល្លារ ហេតុនេះហើយកុំថាគិតគូរឿងរៀបការសូម្បីតែពិធីឡើងផ្ទះក៍លោកគ្មានគម្រោងធ្វើដែរ។លោកបន្ថែមថាក្រោយធ្វើផ្ទះវីឡារួចលោកមានគម្រោង១ទៀតនោះគឺត្រៀមសង់Resortនៅភូមិពូរ៉ាង ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌុលគិរី៕

RELATED ARTICLES