Monday, April 29, 2024
Homeតារាខ្មែររចនា រ៉ាវាឌី សម្ងំនៅផ្ទះក្រោយព្យាបាលកូវីដ២សប្ដាហ៍

រចនា រ៉ាវាឌី សម្ងំនៅផ្ទះក្រោយព្យាបាលកូវីដ២សប្ដាហ៍

តារាសម្ដែងរូបស្រស់នាងរចនា រ៉ាវាឌី បានចេញពីការព្យាបាលកូវីដ-១៩ កាលពីល្ងាចថ្ងៃទី១៧ខែកក្កដា ពោលគឺនាងសម្រាកព្យាបាលជំងឺមួយនេះអស់រយៈពេល២សប្ដាហ៍នៅដឺព្រេមៀសិនធើ សែនសុខ ទើបជាសះស្បើយ។ស្រីស្រស់រូបនេះសប្បាយចិត្តណាស់ហើយបានលាអ្នកដែលគេងគ្រែពេទ្យក្បែរនាងទាំងទឹកមុខរំភើបរហូតចង់រលីងរលោងទឹកភ្នែក។ក្រោយបានមកដល់ផ្ទះវិញនិងសម្ងំនៅបន្ទប់ដើម្បីបន្ដធ្វើចត្តាឡីស័ក្កមោះទើបរ៉ាវាឌី មិនទាន់ហ៊ានចេញទៅជួបជុំមិត្តភក្ដិអ្នកសិល្បៈរួមអាជីពឡើយ។

រចនា រ៉ាវាឌី មិនលើកទូរស័ព្ទតេតាមឆាតនិងអត់ឆ្លើយសំណួរតាមMessenger ដែលអ្នកយកព័តមានយើងសួរនាងឡើយកាលពីពេលថ្មីៗ។ប៉ុន្ដែតាមមិត្តភក្ដិរបស់តារាសម្ដែងស្រអែមស្រស់រូបនេះប្រាប់ថាពេលនេះរ៉ាវាឌី មានសុខភាពប្រសើរច្រើនហើយ ខណៈដែលតាំងពីកើតជំងឺនេះនាង តែងតែទទួលបានការលើកទឹកចិត្តពីក្រុមគ្រួសារ មិត្តភក្ដិ និងផលិតករជាច្រើនផងដែរដើម្បីផ្ដល់កំលាំងចិត្តឲ្យនាងរហូតទើបធ្វើឲ្យរ៉ាវាឌី បានជាលឿនបែនេះ។ទោះជាយ៉ាងណាអ្នកសម្ដែងរូបនេះត្រូវសម្រាកថែរក្សារសុខភាពឲ្យរឹងមាំដូចដើមវិញសិនទើបនាងគិតគូរឿងការលេងសិល្បៈសារជាថ្មី។

រចនា រ៉ាវាឌី និងតារាសម្ដែងដៃគូនាងលោកព្រីន បានតេស្ដឃើញវិជ្ជមានកូវីដដូចគ្នាកាលពីថ្ងៃទី៤ខែកក្កដា ទើបពួកគេត្រូវបញ្ជូនទៅព្យាបាលជាបន្ទាន់ភ្លាមៗតែម្ដង។ក្រៅពីតារាសម្ដែងទាំង២ដួងតារាដែលបានកើតកូវីដហើយព្យាបាលជាវិញមានដូចជាចាន់ កែវនិមល,វី ឌីណែត,សួស វីសា ,សុគន្ធ និសា ,ស្រីអ៊ីត ,ថែល ថៃ និងណុប បាយ៉ារិទ្ធ ជាដើម។សម្រាប់រចនា រ៉ាវាឌី វិញនាងមិនមានសភាពបាក់ស្រុតសុខភាពខ្លាំងនោះទេក្រោយព្យាបាលកូវីដ២អាទិត្យមកនេះដែលអាចនិយាយថានាងស្ថិតក្នុងតំណាក់កាលស្រាលទើបអាចជាលឿនរហ័សបែបនេះ។

ទោះជាយ៉ាងណារ៉ាវាឌី ដែលបានចុះកុងត្រាថតភាពយន្ដឲ្យបណ្ដារផលិតកម្មមួយចំនួននោះនាងនៅតែមិនទាន់ហ៊ានកំណត់ពេលវេលាវិលមករកអាជីពចាស់នេះនៅពេលណាច្បាស់ទេ ខណៈដែលផលិតករខ្លះបានបង្ខំចិត្តថតតារាណាផ្សេងៗដែលលេងក្នុងភាពយន្ដនោះមុនរ៉ាវាឌី ប៉ុន្ដែមិនផ្លាស់ប្ដូរតួថ្មីជំនួសនាងឡើយដោយសម្អាងថាតារារូបនេះបានថតជាច្រើនប្លង់ហើយមុនកើតកូវីដ៕

RELATED ARTICLES