Thursday, May 9, 2024
Homeតារាខ្មែរហេតុអ្វីតន់ ច័ន្ទសីម៉ា ត្រូវថៅកែលើកជាងគេ?

ហេតុអ្វីតន់ ច័ន្ទសីម៉ា ត្រូវថៅកែលើកជាងគេ?

តន់ ច័ន្ទសីម៉ា ទើបធ្វើខួបគម្រប់អាយុ២៤ឆ្នាំកាលពីពេលថ្មីៗនេះខណៈដែលការច្រៀងនៅGalaxy ទើបតែជាង១ឆ្នាំនេះនាងក្លាយទៅជាតួឯកប្រចាំផលិតកម្មហើយមានកំពូលតារាចម្រៀងព្រាប សុវត្ថិ និងខេម នៅចាំផ្ដល់ជំនួយឲ្យនាងកាន់តែល្បីថែមទៀតតាមរយៈការធ្វើជាដៃគូចម្រៀងជាមួយនាង។អ្នកជំនាញសិល្បៈបានលើកឡើងថាការទៅដល់Galaxyរបស់ព្រាប សុវត្ថិ និងខេម គូរណាស់តែផលិតកម្មថ្មីនេះមានតារាចម្រៀងស្រីលំដាប់ខ្លាំងជាងសីម៉ា មកធ្វើជាដៃគូឲ្យសាកសមតារាប្រុសទាំង២តែរហូតមកដល់ពេលនេះនាងច័ន្ទសីម៉ា នៅតែជាតារាស្រីដែលមិនទាន់មានគូប្រជែងជាមួយខ្លួននៅទ្រនុំនេះដដែលបន្ទាប់ពីមានព័តមានថាមាស សុខសោភា និងពេជ្រ សោភា ក៍អាចក្លាយទៅជាសមាជិករបស់Galaxyដែរតែចុងក្រោយតារាទាំង២បែជាក្រាញមិនព្រមទៅចូលរួមទៅវិញ។ការអាកខានចូលGalaxy របស់មាស សុខសោភា និងពេជ្រ សោភា ធ្វើឲ្យព្រាប សុវត្ថិ និងខេម គ្មានជម្រើសណាផ្សេងក្រៅពីច្រៀងបន្ដជាមួយច័ន្ទសីម៉ា ឡើយហេតុនេះហើយនាងនឹងកាន់តែឡើងកូដថែមទៀតជាមិនខាន។

លោកគ្រូភ្លេង(Composer)នៅហង្សមាសម្នាក់និយាយដោយសុំលាក់ឈ្មោះថាអ្នកណាក៍មើលដឹងដែរថាGalaxyលើកតារាទាំង៣របស់ខ្លួនគឺព្រាប សុវត្ថិ,ខេម និងតន់ ច័ន្ទសីម៉ា ។ចំពោះរឿងដែលផលិតកម្មនេះមិនព្រមយកតារាស្រីផ្សេងទៅច្រៀងជាមួយព្រាប សុវត្ថិ និងខេម ហើយឲ្យតារាប្រុសទាំង២ច្រៀងតែជាមួយសីម៉ា នោះលោកថាមិនហ៊ានធ្វើអត្ថាធិប្បាយនោះទេ ព្រោះជាគោលការណ៍របស់ផលិតកម្ម។

ប៉ុន្ដែលោកថាGalaxyមានលុយអីចឹងគេចង់យកតារាណាក៍បានដែរជាក់ស្ដែងដូចជាព្រាប សុវត្ថិ អីចឹងដំបូងមានអ្នកណាជឿរថាព្រាប សុវត្ថិ ចេញពីហង្សមាសទៅចូលGalaxyហ្នឹងទៅ?លោកសង្កត់ថាតាមទស្សនរបស់លោកព្រាប សុវត្ថិ និងខេម ក៍ចង់បានដៃគូតារាស្រីផ្សេងទៀតដែលខ្លាំងច្រៀងដែរដើម្បីកុំឲ្យមើលឃើញតែតារាទាំង២ទៅចាប់ដៃតែជាមួយសីម៉ា តែរឿងនេះនៅលើថៅកែផលិតកម្មទេ…។

តន់ ច័ន្ទសីម៉ា បានក្លាយទៅតារាចម្រៀងផ្នែកយុវវ័យដែលមានទីផ្សារមានប្រៀបជាងរ៉េត ស៊ូហ្សាណា,រ៉ាប៊ី និងយូរី ជាដើមហើយនៅថ្ងៃខួបនាងកាលពីថ្ងៃទី១៣ខែកក្កដា នោះនាងមិនទាន់បង្ហាញមុខគូស្នេហ៍ជាសាធារណៈឡើយបើទោះជាធ្លាប់លេចឭថាមានពោះម៉ាយម្នាក់តាមស្នេហាយ៉ាងប្រកិតក្ដី៕

RELATED ARTICLES