Thursday, May 9, 2024
Homeតារាខ្មែរពេជ្រ សូលីកា រីករាយថ្ងៃខួបស្នេហ៍២ឆ្នាំតែអត់ដំណឹងរៀបការ

ពេជ្រ សូលីកា រីករាយថ្ងៃខួបស្នេហ៍២ឆ្នាំតែអត់ដំណឹងរៀបការ

តារាចម្រៀងគង់ ស្រីពេជ្រ ហៅពេជ្រ សូលីកា និងគូស្នេហ៍នាងអាណិកជនខ្មែរមកពីអូស្រា្ដលីលោកគឹម ហាន បានប្រារពខួបកំណើតស្នេហ៍គម្រប់២ឆ្នាំ(2nd anniversary )កាលពីថ្ងៃទី២២ខែកក្កដាឆ្នាំ២០២១ ដោយពួកគេបង្ហាញភាពរីករាយដូចគ្នាក្រោយទទួលបានចំណងដៃកូនប្រុសម្នាក់អាយុជាង១ឆ្នាំ។

ទោះជាយ៉ាងណាសូលីកា មិនបានបង្ហាញកាដូដែលស្វាមីជូននាងនៅថ្ងៃពិសេសនេះឲ្យគេឃើញឡើយ តែជាញឹកញាប់អ្នកចម្រៀងហង្សមាសរូបនេះតែងតែបញ្ចេញនូវសុភមង្គលក្នុងជីវិតតាមរយៈការដើរកម្សាន្ដជាមួយស្វាមីនិងកូនប្រុសហើយនាងជិះរថយន្ដទំនើបៗមានPorsche ,Bmw និងRange Rover និងរស់នៅខុនដូយ៉ាងកាលីពទៀតផង។

យ៉ាងណានៅថ្ងៃគម្រប់ការភ្ជាប់ស្នេហ៍រយៈពេល២ឆ្នាំនេះស្រីពេជ្រ ហៅសូលីកា មិនបានកំណត់ថ្ងៃរៀបការជាក់លាក់នោះទេ បន្ទាប់ពីនាងធ្លាប់ប្រាប់អ្នកយកព័តមានយើងថាចង់រៀបការនៅឆ្នាំ២០២១នេះ តែក្រោយមកនាងចេញសារថាមិនអាចធ្វើពិធីពិសេសនេះបានឡើយព្រោះថាកូវីដផ្ទុះមិនព្រមស្ងាត់សោះ។ដោយឡែកស្វាមីរបស់នាងក៍បន្ដរស់នៅស្រុកខ្មែរព្រមទាំងងាកទៅវិនិយោគជាបន្ដបន្ទាប់ទៀតផងដែលធ្វើឲ្យសូលីកា កាន់តែលេចមុខច្រើនជាមួយប្ដីក្នុងមុខជំនួញ។

ពេជ្រ សូលីកា បានភ្ជាប់ពាក្យជាមួយអ្នកច្នៃម៉ូដសម្លៀកបំពាក់លោកគឹម ហាន កាលពីថ្ងៃទី២៥ខែតុលាឆ្នាំ២០១៩ តែមិនទាន់ទាំងបានរៀបការផងនាងក៍សម្រាលបានកូនប្រុសម្នាក់ឈ្មោះហង្ស អ៊ារីវេស្ដេ កាលពីថ្ងៃទី១៦ខែឧសភាឆ្នាំ២០២០។ក្រោយពេលមានកូន១នេះសូលីកា ក៍មិនខុសពីឱក សុគន្ធកញ្ញា និងសួស វីសា ដែរគឺអាជីពចម្រៀងនៅទ្រឹងលែងសូវមានសន្ទុះដូចមុនទៀតហើយ ប៉ុន្ដែអ្វីដែលនាងសប្បាយចិត្តបំផុតក្នុងជីវិតនោះគឺការទទួលបានរសនៃស្នេហាពិត និងកប់ចោលស្រមោលស្នេហ៍ដ៍ខ្មៅងងិតនាពេលអតីតកាល។

អំឡុងពេលដែលការរៀបការមិនអាចរៀបចំបានតាមផែនការនេះស្រីពេជ្រ ក៍បង្ហាញសញ្ញាជិតបានកូនស្រីម្នាក់ទៀតដែរ ខណៈដែលពេលនេះទោះជានាងមានពន្លឺជីវិតស្រស់បំព្រងក្ដី តែសូលីកា នៅតែស្រងូស្រងាត់ព្រោះម្ដាយជាទីស្រលាញ់របស់នាងអ្នកស្រីស៊ិន សី្រនាង កំពុងជាប់ពន្ធនាគារក្រោយសម្លាប់គូស្នេហ៍ភេទដូចគ្នាអ្នកស្រីងិន សុខលី កាលពីថ្ងៃទី១១ខែមករាឆ្នាំ២០២០៕

RELATED ARTICLES