Monday, May 20, 2024
Homeតារាខ្មែរបេប៊ី កាន់តែពិបាកប្រជែងទីផ្សារចម្រៀង

បេប៊ី កាន់តែពិបាកប្រជែងទីផ្សារចម្រៀង

ជាង២ឆ្នាំកន្លះហើយដែលតារាចម្រៀងជុំ រចនាពេជ្រ ហៅបេប៊ី បានចូលច្រៀងនៅថោន ដោយបោះបង់អាជីពជាពិធីការិនីនៅCTNដែលតស៊ូជាង១០ឆ្នាំព្រោះតែនាងចង់ផ្ដោតលើការវាយលុកទីផ្សារចម្រៀងតែមួយមុខគត់។ប៉ុន្ដែតាំងពីផ្ទុះកូវីដមកបេប៊ី បានប្រឈមស្ងប់ស្ងាត់អត់មានបទចម្រៀងល្បីៗចេញទៀតឡើយ ខណៈដែលនាងក៍ផ្អាកឡើងច្រៀងសម្ដែងតាមឆាកតន្រ្ដីទូរទស្សន៍ដែរដោយងាកមកបើកហាងកាហ្វេនិងម្ហូបអាហារតាមOnlineវិញម្ដងទើបធ្វើឲ្យទីផ្សារចម្រៀងរបស់នាងកាន់តែពិបាកប្រជែងជាមួយតារាចម្រៀងផ្នែកយុវវ័យផ្សេងៗទៀតកាន់តែខ្លាំងរហូតដល់មានដំណឹងថាបេប៊ី អាចនឹងបោះបង់អាជីពថ្មីនេះដោយវិលទៅរកអាជីពចាស់សារជាថ្មីម្ដងទៀតផង។

អ្នកស្រីប៊ុន ណារី ម្ដាយរបស់បេប៊ី មិនទាន់ឆើយសំណួររបស់អ្នកយកព័តមានយើងតាមឆាតហ្វេសបុកឡើយកាលពីទី២៣ខែកក្កដា ដោយថានៅផ្ទះរបស់គាត់កំពុងដាច់ភ្លើងមិនអាចនិយាយបានទេ ។ទោះជាយ៉ាងណាក្នុងជំនួបកន្លងមកអ្នកស្រីណារី ថាកូនស្រីរបស់គាត់នៅពេលនេះមិនអាចនិយាយរឿងត្រៀមធ្វើអ្វីខ្លះក្នុងអាជីពចម្រៀងនេះបានទេព្រោះចាំដល់ពេលស្ងាត់កូវីដទើបអាចចាប់ផ្ដើមសារជាថ្មីវិញហើយពេលនោះអាចឆ្លើយបានហើយ។

ការមិនសូវលេចធ្លោរបស់បេប៊ី នៅពេលនេះស្របពេលដែលនាងរ៉ាប៊ី ដែលជាតារារួមទ្រនុំនៅតែមានសកម្មភាពថ្មីៗរួមទាំងការឡើងឆាកច្រៀងរាំជាធម្មតាទៀតផង។ប៉ុន្ដែបេប៊ី វិញក្រោយសាងសង់ផ្ទះវីឡាតម្លៃជាង៣០ម៉ឺនដុល្លារនៅខណ្ឌសែនសុខ រួចមកស្រាប់តែលែងចេញមុខដូចមុនទៀតទើបធ្វើឲ្យមានការសង្ស័យថាស្រីស្អាតរូបនេះមានគូស្នេហ៍ហួងហែង។តែអ្នកស្រីណារី នៅតែថាមិនទាន់អាចឆ្លើយបានឡើយ តែអ្នកស្រីធ្លាប់និយាយថាបេប៊ី មិនទាន់មានគូសង្សារនោះទេហើយអ្នកស្រីក៍បារម្ភដែរព្រោះទោះជាកូនស្រីមានបុរសតាមស្រលាញ់ច្រើនក្ដី ប៉ុន្ដែពិបាកណាស់ដូចពាក្យគេថា”អ្នកក្រមិនហ៊ាន អ្នកមានមិនចូល”។

បេប៊ី បានចុះកុងត្រានៅថោន រយៈពេល៥ឆ្នាំហេតុនេះហើយនាងនៅសល់ពេលជាង២ឆ្នាំទៀតដើម្បីស្ដារមុខមាត់ឡើងវិញ ហើយអ្វីដែលមហាជនរងចាំមើលនោះថាតើស្រីស្រស់រូបនេះនឹងអាចប្រជែងភាពលេចធ្លោជាមួយនាងរ៉ាប៊ី បានដែរឬអត់ក្រោយពេលមាស សុខសោភា ដើរចេញពីថោន ជាង៥ខែមកនេះ?

RELATED ARTICLES