Monday, May 20, 2024
Homeតារាខ្មែរខ្ញុង ដើរចេញប្ដីកៃដ ចង់បានកូនថែម

ខ្ញុង ដើរចេញប្ដីកៃដ ចង់បានកូនថែម

តារាកំប្លែងCTNវ័យ៣៧ឆ្នាំអ្នកនាងស្រេង សុកាន់ដា ហៅខ្ញុង បានបាត់មុខពីកម្មវិធី”រាត្រីកម្សាន្ដ”ជាលើកដំបូងកាលពីថ្ងៃទី១៧ខែកក្កដា ពោលគឺតែ១សប្ដាហ៍ប៉ុណ្ណោះបន្ទាប់ពីនាងបានប្រកាសចង់ឈប់ពីអាជីពដែលតស៊ូអស់១១ឆ្នាំនេះកាលពីថ្ងៃទី១២ខែកក្កដា ហើយនាងក៍លែងបង្ហាញខ្លួនក្នុងក្រុមកំប្លែងនាយពែកម៉ី ដែលដឹកនាំដោយលោកតាវ៉ិចទ័រ នោះទៀតហើយ។ការបោះបង់អាជីពនេះធ្វើឲ្យមានការលេចឮថាខ្ញុង មិនសូវចុះសម្រុងគ្នាជាមួយនាយពែកម៉ី ទើបធ្វើឲ្យនាងពិបាកសម្ដែងតទៅទៀត…។

ទោះជាយ៉ាងណាក្នុងជំនួបតាមទូរស័ព្ទកាលពីពេលថ្មីៗនេះអ្នកនាងស្រេង សុកាន់ដា ហៅខ្ញុង បាននិយាយខ្លីថានាងមិនចង់និយាយរឿងឈប់ពីកំប្លែងនេះទេព្រោះអារម្មណ៍នាងកំពុងតែធុញថប់ ចង់សម្រាក…។ប៉ុន្ដែខ្ញុង បានប្រាប់អ្នកកាសែតថាអាជីពសិល្បៈជាបេះដូងរបស់នាងពោលគឺនាងសុំឈប់តែពីCTN ប៉ុណ្ណោះតែបើនៅមានគេហៅថតសម្ដែងនាងខាងក្រៅនាងនៅតែបន្ដ។អ្នកនាងខ្ញុង បន្ថែមថារឿងដែលធ្វើឲ្យនាងឈប់ពីCTNនោះព្រោះតែមូលហេតុនាងទៅធ្វើការយឺតយ៉ាវជាញឹកញាប់ មិនបានធ្វើការឲ្យល្អឲ្យCTNហេតុនេះហើយពេលដែលនាងទៅបើកប្រាក់ខែមានអារម្មណ៍ថារអៀសៗខ្លួនទើបមានតែសុំឈប់តែម្ដងទៅ។

អ្នកនាងខ្ញុង ក៍បានបានចេញមុខLiveវីដេអូកាលពីពេលថ្មីនេះនៅលើហ្វេសបុកទាំងឈឺចាប់ជុំវិញរឿងដែលមានអ្នកខ្លះខមិនរិះគន់នាងថាជាតារាភ្លេចកំណើត តារាត្រកួនភ្លេចបឹង តារាកើតចេញពីអំពិលដុះអាចម៍ជាដើមទើបធ្វើឲ្យនាងមានការតូចចិត្តខ្លាំងណាស់ដោយផ្ដាំទៅអ្នកវាយប្រហារនាងទាំងនោះថាមុននឹងជេនាងត្រូវស្គាល់នាងឲ្យបានច្បាស់តើនាងមានដែលប្រព្រឹត្តិឬរកស៊ីអ្វីដែលខុសច្បាប់នាំឲ្យប៉ៈពាល់ដល់សង្គមជាតិដែរឬទេ?

លោកអ៊ុំ ក្សត្រា ហៅនាយកៃដ ដែលជាស្វាមីរបស់អ្នកនាងខ្ញុង បានឲ្យដឹងតាមទូរស័ព្ទថាប្រសិនបើភរិយាលោកចាកចេញពីអាជីពកំប្លែងរបស់CTNនោះប្រាកដជានាងជាប់រវល់និងមុខរបរអ្វីថ្មីជាមិនខាន ហើយក្នុងនាមជាប្ដីលោកមានតែស្របតាមការសម្រេចចិត្តរបស់ប្រពន្ធប៉ុណ្ណោះ។លោកថាចំពោះរូបលោកវិញបានឈប់ពីCTNតាំងពីមុនរៀបការម្លេះព្រោះម៉ារយៈមុនលោកមមាញឹកច្រើនទៅលើការរកស៊ីផ្នែកអចលនទ្រព្យមិនដូចពេលផ្ទុះកូវីដនេះទេ។

លោកបន្ថែមថាចំណងស្នេហាលោកជាមួយអ្នកនាងខ្ញុង ជិត២ឆ្នាំនេះទទួលបានកូនប្រុសម្នាក់អាយុជាង១ឆ្នាំទៅហើយ តែក្នុងចិត្តលោកចង់បានកូនថែមទៀតទោះជាកូនក្រោយនេះប្រុសឬស្រីក៍លោកពេញចិត្តដែរ។លោកថាបើមានកូនកាន់តែច្រើនកាន់តែល្អព្រោះដូចលោកធ្លាប់ប្រាប់អ្នកកាសែតនៅថ្ងៃរៀបការអីចឹងថាចង់បានកូន៥ឥឡូវទើបតែបាន១នៅតាមយកថែមទៀត។

ជុំវិញខ្ញុង បោះបង់អាជីពកំប្លែងនៅCTNទៅចាប់អាជីពថ្មីជាអ្នកលក់ផ្អក ប្រហុក ត្រីងៀតតាមOnline នោះត្រូវបានលោកសុវណ្ណ ឬទ្ធី ដែលជាអ្នកគ្រប់គ្រងការផលិតនិងដឹកនាំក្រុមកំប្លែងCTNនោះបានឲ្យដឹងថាលោកមិនទាន់ត្រៀមតារាកំប្លែងស្រីរូបណាសម្រាប់ជំនួសតំណែងខ្ញុង ឡើយ។ប៉ុន្ដែលោកថាបើអ្នកនាងខ្ញុង ឈម់មែននោះបន្ទុកនិងត្រូវធ្លាក់ទៅលើសមាជិកផ្សេងៗទៀតរ៉ាប់រ៉ងជាមិនខាន តែពេលនេះលោកមិនទាន់ទទួលបានសំណើរពីខ្ញុង ជាលិខិតសុំលាឈប់នោះទេ។

អ្នកនាងស្រេង សុកាន់ដា ហៅខ្ញុង ដែលជាមេម៉ាយកូន១នោះបានដឹកដៃលោកអ៊ុំ ក្សត្រា ហៅនាយកៃដ ជាពោះម៉ាយកូន១រៀបការកាលពីថ្ងៃទី៨ខែសីហាឆ្នាំ២០១៩ និងសម្រាលបានកូនប្រុសម្នាក់ថ្ងៃទី១៩ខែមិថុនាឆ្នាំ២០២០ ដោយដាក់ឈ្មោះថាត្រា សិរីមង្គល ។ក្រោយក្លាយទៅជាប្ដីប្រពន្ធគ្នាស្របច្បាប់គូស្នេហ៍តារាកំប្លែង១គូនេះបានបន្ថែមមុខរបររៀងៗខ្លួនដោយខ្ញុង ងាកទៅរកស៊ីតាមOnline ខណៈដែលនាយកៃដ ពង្រឹងមុខរបរអចលនទ្រព្យ។យ៉ាងណានាយកៃដ ជឿរថាភរិយារបស់លោកមិនឈប់ពីសិល្បៈដាច់ទាំងស្រុងនោះទេ ព្រោះពេលនេះសូម្បីតែលោកក៍មិនចោលអាជីពចាស់ដែរព្រោះមុនផ្ទុះកូវីដលោកនៅតែទៅច្រៀងកាត់សក់មង្គលការគេជាមួយប្រពន្ធដូចមុនដដែល។លោកថាដោយសារតែឥទ្ធិពលរបស់កូវីដ ទើបធ្វើឲ្យការកស៊ីលក់ដីធ្លីរបស់លោកមិនសូវមានសន្ទុះខ្លាំងដូចមុននោះទេ តែភរិយាលោកនៅតែរវល់ជាមួយមុខរបរលក់តាមOnline៕ ហ៊ឹម វិចិត្រ

RELATED ARTICLES