បន្ទាប់ពីបរាជ័យ៤ប្រកួត ជាប់ៗគ្នាក្នុងចំណោម៥ប្រកួតនៅក្នុងលីក ក្លឹប Inter សម្រេចបណ្តេញលោក Frank De Boer ចេញពីតំណែងកៅអីគ្រូបង្វឹកនៅថ្ងៃនេះ។
លោក De Boer បានចុះកុងត្រាជាមួយក្លឹបInter រយៈពេលបីឆ្នាំ កាលពីខែសីហា ២០១៦ កន្លងទៅ។
អតីតកីឡាករខ្សែការពារហុល្លង់និងជាគ្រូបង្វឹកក្លឹប Ajax រូបនេះ ទើបតែបានចូលមកកាន់តំណែងដឹកនាំក្លឹបInter បានត្រឹមតែ៨៥ថ្ងៃប៉ុណ្ណោះ។
ក្រោយពីបណ្តេញគ្រូបង្វឹកចេញពីតំណែង ក្លឹប Inter បាននាំយកគ្រូបង្វឹកក្លឹបយុវជនគឺលោក Stefano មកដឹកនាំបណ្តោះអាសន្នជាពិសេសការប្រកួតយូរ៉ូប៉ាលីកជួបជាមួយក្រុម Southampton នៅរាត្រីថ្ងៃព្រហស្បត៍។
ក្រោយពីបណ្តេញចេញ លោក Frank De Boer បាននិយាយថា៖’’ អរគុណដល់អ្នកគាំទ្រទាំងអស់ ដែលផ្តល់ទំនុកចិត្តិឲ្យខ្ញុំ ក្នុងការដឹកនាំកន្លងមក។ យើងត្រូវការពេលវេលាច្រើនទៀតដើម្បីធ្វើឲ្យក្លឹបនេះបានប្រសើរឡើង។
ដោយ៖ ហេង ដេត