បារាំង៖តារាចម្រៀងGalaxyលោកប៉ុន សុណារិន ហៅខេម បានបណ្ដើរសង្សារបណ្ដូលចិត្តអ្នកនាងស្រីកា ទៅកម្សាន្ដនៅទឹកដីបារាំងរយៈពេលជាង៣សប្ដាហ៍ហើយដែលធ្វើឲ្យតារាសំនៀងស្អកនិងគូស្នេហ៍រីករាយជាខ្លាំង។

កាលពីថ្ងៃសៅរិ៍ទី១៤សីហា ខេមថែមទាំងដឹកដៃកំពូលស្នេហ៍ទៅទស្សនាការប្រកួតបាល់ទាត់ដោយផ្ទាល់នៅទឹកដីPsg កីឡា ដ្ឋានParc des Prince ដែលក្រុមPsg បានយកឈ្នះក្រុមStrasburg ៤ទល់ ២ រួមទាំងការបង្ហាញខ្លួនជាផ្លូវការរវាងកីឡាករចំណូលថ្មី៥រូបរបស់Psg គឺLeo Messi ,Sergio Ramos ,Gianluigi Donnarumma ,Georjinio Wijnaldum និងA .Hakimi។

ខេម បានកាន់ទងជាតិខ្មែរនៅពហុកីឡាដ្ឋានParc des Prince ដែលមានការចែកចាយពេញបណ្ដាញសង្គមព្រោះរូប គេទៅ ទស្សនាកៀកក្រុមកីឡាករលេងហើយខេម សរសើរថាកីឡាករខ្សែរប្រយុទ្ធKylian Mbappe ពិតជាកំពូលល្បឿនមែន។

ទោះជាយ៉ាងណានេះមិនមែនជាលើកទី១នោះទេដែលខេម បណ្ដើរសង្សារទៅមើលបាល់ទាត់នោះគឺជាញឹកញាប់ណាស់មក ហើយព្រោះជារៀងរាល់ឆ្នាំខេម តែងតែចេញទៅកម្សាន្ដនៅបារាំងរយៈពេល១ខែឬលើសពីនេះនិងបានទៅមើលបាល់ទាត់ដោយផ្ទាល់ជាញយៗដោយសារតែសង្សារលោកអ្នកនាងស្រីកា មានផ្ទះនៅបារាំង។

ដោយឡែកការទៅលើកនេះខេម មិនទាន់កំណត់ថ្ងៃវិលវិញនោះទេព្រោះតែការច្រៀងសម្ដែងនៅ ក្នុងស្រុកមិនសូវរវល់ ដោយ សារតែបណ្ដារConcertsធំៗត្រូវបានបឹទព្រោះកូវីដ។ដំណើរកម្សាន្ដរបស់ខេម នឹងធ្វើឲ្យលោកមាន ឱកាសរឹត ចំណងស្នេហ៍ជា មួយអ្នកនាងកា កាន់តែរឹងមាំថែមទៀតក្រោយពួកគេចាប់ដៃគ្នា៥ឆ្នាំតែមិនទាន់ហ៊ានកំណត់ថ្ងៃរៀបការ។តាមព័តមាន ថាទោះ ជាពេលនេះខេម ត្រូវបាត់បង់ប្រាក់ចំណូលទាំងស្រុង២ឆ្នាំជាប់គ្នាដោយសារតែកូវីដក្ដី ប៉ុន្ដែក្រោយចុះកុងត្រាជាមួយGalaxyជិត១ឆ្នាំនេះអតីតតារាថោន ទទួលបានប្រាក់ខែជាទៀងទាត់៕





