ភ្នំពេញ៖នៅក្នុងសង្គមសិល្បៈតារាប្រុសៗខ្លះបានព្យាយាមលាក់រឿងមានប្រពន្ធកូនរាប់ឆ្នាំតែដល់ពេលឃើញគេមានក្ដីសុខក្នុងគ្រួសារជាចំហទើបប្រថុយបញ្ចេញឲ្យគេឃើញពីភាពស្អិតល្មូតតាមគេដែរ។សម្រាប់ឆ្នាំ២០២១នេះគេឃើញមានតារា៤ដួងដែលប្រពន្ធតែងតែតាមជួយឬធ្វើជាជំនួយការជាប់ប្ដីជានិច្ចតែម្ដង។
១៖ព្រាប សុវត្ថិៈកំពូលតារាចម្រៀងព្រាប សុវត្ថិ បានរក្សារចំណងស្នេហាជាមួយភរិយាអ្នកស្រីឡុង ស្រីមុំ រយៈពេល២៤ឆ្នាំមកហើយក្រោយអ្នកទាំង២ដឹកដៃគ្នាចូលរោងការនៅឆ្នាំ១៩៩៧។ព្រាប សុវត្ថិ មិនធ្លាប់លាក់រឿងប្រពន្ធកូននោះទេហើយជាង២០ឆ្នាំនេះលោកត្រូវបានភរិយាតាមជាប់ជានិច្ចក្នុងការរៀបចំសម្លៀកបំពាក់ និងធ្វើម៉ូដសក់ឲ្យលោក ជាដើមរាល់ពេលដែលលោកចេញច្រៀងសម្ដែងនិងថតMV។ចំណងស្នេហាជាង២ទសវត្សន៍នេះព្រាប សុវត្ថិ-ឡុង ស្រីមុំ ទទួលបានកូនប្រុស៣នាក់គឺកូនទីឈ្មោះសុវត្ថិ មុនីវណ្ណ,កូនទី២៖សុវត្ថិ មុនីនាគ និងកូនទី៣៖សុវត្ថិ សិរីវុឌ្ឍ ។



២៖ខេម ប៊ុនថៃៈតារាចម្រៀងខេមរៈ សិរីមន្ដ បានលាក់ប្រពន្ធកូនអស់១៤ឆ្នាំពោលលោកប៊ុនថៃ ទើបសារភាពមិនមែនកំលោះតែជាតារាកូន៣កាលពីឆ្នាំ២០១៨ ក្រោយពីលោកបានភ្ជាប់ស្នេហ៍ជាមួយអ្នកនាងគួយ ផល្លី តាំងពីឆ្នាំ២០០៤ម្លេះ។រយៈពេលជាង២ឆ្នាំនេះលោកប៊ុនថៃ ត្រូវបានអ្នកនាងផល្លី ចេញមុខតាមជួយលោកដោយធ្វើជាអ្នកដឹកនាំសម្ដែងMV និងជួយផាត់មុខ រួមរៀបចំខោអាវឲ្យពេលលោកច្រៀងឬសម្ដែងMV។ចំណងស្នេហាប៊ុនថៃ-ផល្លី ១៧ឆ្នាំអ្នកទាំង២ទទួលបានកូន៣នាក់(ស្រី២)គឺកូនទី១៖ប្រុសឈ្មោះខេមរៈ មន្ដស្នេហ៍,កូនទី២៖ស្រីឈ្មោះខេមរៈ ស្រ្ដី និងកូនទី៣ស្រីឈ្មោះថុន ខេមរៈមន្ដរាជនីយ៍ ។



៣៖ឆាយ ចាន់ឆោមៈតារាចម្រៀងសាន់ដេលោកឆាយ វីរៈយុទ្ធ បានរៀបការជាមួយអ្នកនាងសែ ចាន់ឌី ជាកូនសេដ្ឋីក្រុងកំពង់ចាមលោកហាក់ សែ កាលពីថ្ងៃទី២១ខែឧសភាឆ្នាំ២០១៧ ហើយពេលនេះភរិយាលោកក្លាយទៅជាអ្នកនិពន្ធបទចម្រៀងឲ្យលោកឆោម ច្រៀងហើយនាងក៍តែងតែជួយរៀបចំសម្លៀកបំពាក់ និងធ្វើម៉ូដសក់ឲ្យប្ដីរាល់ពេលឡើងឆាកនិងចេញច្រៀងសម្ដែងផងដែរ។ចំណងស្នេហាជាង៤ឆ្នាំនេះលោកឆោម-ចាន់ឌី ទទួលបានកូនស្រីម្នាក់ឈ្មោះវីរៈយុទ្ធ អភិជាតាទេវី ។លោកឆោម បានក្លាយទៅជាតារាមានទ្រព្យច្រើនភ្លាមៗក្រោយក្លាយជាកូនប្រសារលោកហាក់ សែ ខណៈដែលមុនរៀបការជាចំហនេះធ្លាប់មានព័តមានថាវីរៈយុទ្ធ មានកូនជាមួយគូស្នេហ៍ចាស់២នាក់ តែលោកឆោម ប្រកែក។



៤៖ជា វិបុលៈអតីតFreshie រូបនេះបានលង់ស្នេហ៍អ្នកមេម៉ាយទ្រព្យស្ដុកកូន២គង់ សុជាតិ ហើយពួកគេបានដឹកដៃគ្នារៀបការកាលពីថ្ងៃទី៩ខែវិច្ឆិការឆ្នាំ២០១៣ ដែលចំណងស្នេហាជាង៧ឆ្នាំនេះសុជាតិ-វិបុល ទទួលបានកូនស្រីម្នាក់ឈ្មោះជា សុជាតិនារី ហៅដូរី ។សុជាតិ ដែលជាម្ចាស់ហាងកែសម្ផស្សដ៍ធំមួយនោះតែងតែតាមជួយស្វាមីនាងក្នុងការរៀបចំសម្លៀកបំពាក់ និងការលេងម៉ូដសក់រៀងរាល់ពេលដែលលោកវិបុល ឡើងឆាកនិងចេញថតការងារសិល្បៈទាំងឡាយ៕


