ភ្នំពេញ៖អ្នកនាងខាត់ សុឃីម បានព្យាយាមលាក់ទឹកលុយដែលនាងចាញ់បោកប្រធានក្រុមហ៊ុនអ៊ីណារីតាជាយូខែមកហើយដោយកន្លងមកនាងគ្រាន់តែបង្ហើបពីបទពិសោធន៍ផ្ទាល់ខ្លួនដើម្បីកុំឲ្យមានគេរងគ្រោះដូចនាងទៀត។ប៉ុន្ដែថ្មីៗនេះសុឃីម បានប្រាប់អ្នកកាសែតថានាងបានចាញ់បោកឧកញ៉ាដែលជាប្រធានក្រុមហ៊ុនមួយនោះអស់ទឹកប្រាក់ផ្ទាល់ខ្លួនចំនួន៧៩ម៉ឺនដុល្លារនិងប្រាក់ដែលនាងធានារគេឲ្យមកចូលរួមជាមួយនាងផ្សេងទៀតសរុបខ្ទង់៩០ម៉ឺនដុល្លារ។

នាងថាបានព្យាយាមទាមទារលុយនោះមកវិញជាច្រើនខែ ប៉ុន្ដែដោយប្រធានក្រុមហ៊ុន(ឧកញ៉ា)នោះមិនទទួលខុសត្រូវនៅថ្ងៃទី១៥ខែឧសភាឆ្នាំ២០២០ នាងក៍កាត់ចិត្តលែងចង់បានលុយនោះហើយចាប់ផ្ដើមរកលុយធនាគារនិងបង្វិលទ្រព្យដែលមានពីមុន មកសងអ្នកដែលនាងបានធានារឲ្យចូលជាមួយនាងនោះ។អ្នកនាងមិនរំពឹងថាបានលុយដែលគេបោកនោះមកវិញទេហើយ បានកាត់ចិត្តទៅហើយទោះជាលុយជិត១លានដុល្លារនោះមានទំហ៊ុំធំធេងនិងច្រើនសម្រាប់នាងយ៉ាងណាក៍ដោយតែ បើទារ មកវិញមិនបានទៅហើយអ្នកនាងមានតែបំភ្លេចរឿងមួយនេះចោលហើយចាប់ផ្ដើមសារជាថ្មីតាមរយៈបើកហាងCosmeticsកាលពីពេលថ្មីៗនេះ។

នាងបន្ថែមទៀតថាសំណាងហើយដែលអាចរកលុយបានសងអ្នកដែលនាងធានារគេនោះវិញបានដោយសារតែកន្លងមកនាង បានសន្សំលុយនិងរបស់របរបានខ្លះៗហើយយកទៅសងគេ។តារាពហុជំនាញរូបនេះថាក្រោយចាញ់បោកគេអស់ប្រាក់ជិត១ លានដុល្លារនេះអ្នកនាងមានបទពិសោធន៍មួយក្នុងជីវិតគឺមនុស្សយើងមិនត្រូវលោភលន់នោះទេព្រោះតេរឿងនោះដោយសារ តែនាងចង់បានលុយការគេគឺ១ម៉ឺនដុល្លារស៊ីការ២ពាន់ដុល្លារទើបនាងផុងខ្លួនបែបនេះ។នាងថាការដែលនាងចាញ់បោកគេ ហើយធ្លាក់ក្នុងបំណុលគេបែបនេះដោយសារតែនាងទុកចិត្តគេពេក,ចង់បានលុយការហ្នឹងពេកអីចឹងបទពិសោធន៍ភាពលោភលន់ ខ្ជិលធ្វើការគឺអត់កំណើត។នាងសង្កត់ថាឆ្លងកាត់ជីវិតដ៍លំបាកមួយនេះធ្វើឲ្យនាងកាន់តែយល់ថាគ្មានទេវតាឯណាទម្លាក់ លុយពីលើមេឃឲ្យយើងនោះទេ បើយើងមិនខំប្រឹងប្រែងធ្វើការនិងរកវាដោយខ្លួនឯងនោះ។

គូរំលឹកថាខាត់ សុឃីម បានចេញទៅតវ៉ាតុលាការនៅខេត្តសៀមរាបជាញឹកញាប់ក្រោយពីលោកឌីម សួនណាត ដែលជាប្រធានក្រុមហ៊ុនអ៊ីណារីតា ត្រូវបានសម្ថកិច្ចចម្រុះធ្វើការឃាត់ខ្លួនកាលពីថ្ងៃទី១៦ខែកក្កដាឆ្នាំ២០១៩ តាមពាក្យបណ្ដឹងរបស់ជនរងគ្រោះពីបទឆបោកនិងចេញសែកស្អុយរាប់លានដុល្លារ។សុឃីម ដែលលង់ខ្លួនទាំងលុយផ្ទាល់ខ្លួននិងធានារគេឲ្យចូលជាមួយអស់ប្រាក់ចំនួន៩០ម៉ឺនដុល្លារនោះបានស្វែងរកគ្រប់វិធីដើម្បីបានលុយមកវិញតែមិនបានលទ្ធផលឡើយព្រោះប្រធានក្រុមហ៊ុននេះជាប់ពន្ធនាគារទៅហើយ។

ដោយអស់សង្ឃឹមក្នុងការដកលុយមកវិញបានទើបសុឃីម បានលក់ឡាយឡុងហាងសម្អាងការនិងប្រកាសលក់ផ្ទះ ជាបន្ទាន់ ទៀតផងដើម្បីបានលុយសងអ្នកដែលនាងធានារឲ្យចូលជាមួយ។តែទោះជាយ៊ីអ៊ុនធ្លាក់ដល់ចំណុចសូន្យទៅហើយក្ដី ប៉ុន្ដែ សុ ឃីម នៅតែអាចក្រោកឈសារជាថ្មីឡើងវិញបានតាមរយៈការបើកហាងរក្សារសម្រស់អំឡុងរដូវកូវីដនេះ ហើយនាងនៅតែ ចេញធ្វើការសិល្បៈតក់ៗប្រមូលលុយល្អិតមកវិញ។

យ៉ាងណាអ្វីដែលសុឃីម តូចចិត្តគឺនៅពេលដែលនាងបានយករឿងផ្ទាល់ខ្លួនប្រាប់គេដើម្បីកុំឲ្យមានប្រជាពលរដ្ឋផ្សេងទៀតរង គ្រោះលង់ខ្លួនដូចនាងដែរនោះស្រាប់តែមានអ្នកខ្លះបែជាពេបជ្រាយឲ្យនាងថាល្ងង់អីចឹងសមមុខហើយត្រូវគេបោកនោះ…។សុឃីម ធ្លាប់រំលឹកដល់អ្នកចំអកឲ្យនាងថាបើនៅតែចចែសដៀមដាមឲ្យនាង បែបនេះទៀត ប្រយ័ត្នថ្ងៃក្រោយ អ្នកឯងក្លាយជា លេខរៀងបន្ទាប់ពីនាង។

មហាជនជាច្រើនបានតក់ស្លុតចំពោះខាត់ សុឃីម ដែលនាងជាតារាប្រឹងរកលុយជាច្រើនឆ្នាំទាំងការងារសិល្បៈនិងរបរខាងក្រៅតែចុងក្រោយបានចាញ់បោកគេអស់ប្រាក់ដល់ទៅជិត១លានដុល្លារបែបនេះ។ចំពោះសុឃីម ថាការដែលបាត់បង់លុយច្រើនបែបនេះនៅរដូវកូវីដនេះពិតជាធ្វើឲ្យនាងពិបាកខ្លាំងមែនតែនាងតាំងអារម្មណ៍ហើយគិតថាគ្មានលុយនោះទៅចុះព្រោះបើនៅតែដេកស្ដាយគឺនាងមិនអាចធ្វើអ្វីបានទេ។នាងថាមុននេះនាងក៍ឈានជើងចូលទៅរកស៊ីផ្នែកអចលនទ្រព្យដែរ តែដោយសារផ្ទុះកូវីដបែបនេះទើបមុខរបរនេះរកស៊ីមិនបានធ្វើឲ្យនាងគាំងគ្រប់ច្រកតែនាងសប្បាយចិត្តដែលអាចសម្រេចបំណងធំបើកហាងថ្មីបានអំឡុងពេលមានវិបត្តិសេដ្ឋកិច្ចដ៍ធំកើតឡើងចំពោះរូបនាងនេះ៕



