បន្ថែមនឹងការទទួលបានកុងត្រាថ្មីរយៈពេល៤ឆ្នាំ ដែលធ្វើឲ្យរូបគេអាចបន្តស្នាក់នៅជាមួយ Real Madrid រហូតដល់ឆ្នាំ២០២១ នោះកីឡាករខ្សែប្រយុទ្ធឆ្នើមរ៉ូណាល់ដូទទួលបានពានកីឡាករល្អបំផុត (Alfredo di Stefano ) ប្រចាំឆ្នាំ ២០១៦ នៅក្នុងក្របខណ្ឌបាល់ទាត់អេស្ប៉ាញព្រីមេរ៉ាលីហ្គា។
ពិធីប្រគល់ពានរង្វាន់កីឡាករឆ្នើមដល់កីឡាកររ៉ូណាល់ដូបានប្រារព្ធធ្វើឡើងកាលពីរាត្រីថ្ងៃចន្ទ ទី៧ វិច្ឆិកា ២០១៦ ក្នុងខណៈពេលដែលកីឡាកររូបនេះចុះហត្ថលេខាបន្តកុងត្រាថ្មី ជាមួយក្លឹបReal Madrid រហូតដល់ឆ្នាំ ២០១២។
កីឡាកររ៉ូណាល់ដូរកគ្រាប់បាល់បាន ៣៥ គ្រាប់ ឲ្យស្តេចដំរី.ស Real Madrid កាលពីរដូវកាលកន្លងទៅ និងបានជួយក្រុមរបស់គេឈ្នះជើងឯកយូហ្វាឆេមពានលីក ដែលធ្វើឲ្យរូបគេទទួល ពានរង្វាន់នេះ។ក្រៅពីសមិទ្ធផលជាមួយក្លឹប Real Madrid រ៉ណាល់ដូ បានជួយឲ្យក្រុមជម្រើសជាតិព័រទុយហ្គាល់ឈ្នះជើងឯកបាល់ទាត់យូរ៉ូ ២០១៦ នៅប្រទេសបារាំងថែមទៀត។
នៅក្នុងពិធីប្រគល់ពានរង្វាន់នោះ កីឡាករវ័យឆ្នាំ និយាយថា៖’’ ខ្ញុំសប្បាយចិត្តខ្លាំងជាមួយនឹង ពានរង្វាន់នេះហើយវានឹងជម្រុញទឹកចិត្តឲ្យខ្ញុំធ្វើការកាន់តែខ្លាំងថែមទៀតក្នុងរយៈពេលពីរ បីឆ្នាំខាងមុខទៀត។
ដោយ៖ ហេង ដេត