Friday, September 20, 2024
Homeតារាខ្មែរបេក្ខនារី Miss Grand ឆ្នាំនេះសម្រស់មិន ធម្មតាមែន!

បេក្ខនារី Miss Grand ឆ្នាំនេះសម្រស់មិន ធម្មតាមែន!

កម្មវិធីប្រកួត Miss Grand Cambodia ក្នុងឆ្នាំ២០២១ នៅតែត្រូវបានធ្វើឡើងក្រោមការចាប់អារម្មណ៍ពីសំណាក់អ្នកគាំទ្រ ខណៈដែលរូបសម្រស់របស់បេក្ខនារីទាំង២៥ ដែលតំណាងអោយរាជធានី ខេត្តទាំង២៥ គឺមើលទៅស្រស់ស្អាត និង ទាក់ ទាញខ្លាំង។ ការប្រកួតលើកនេះ គណកម្មការ បានប្ដូរពីការជួបជុំ ដោយរើសតាមប្រព័ន្ធអនឡាញ ហើយបេក្ខនារី ដែលបាន ចូលប្រកួតត្រូវកំណត់អោយផ្ញើជារូបថត និងជាវីដេអូណែនាំខ្លួន ហើយដំណាក់កាលទី១ជម្រើសបាន៥០រូប និង បន្តជម្រើស បាន២៥រូប តំណាងអោយរាជធានីខេត្តទាំង២៥រូបនៅក្នុងពេលនេះ។

បេក្ខនារីទាំងនេះ កំពុងប្រកួតប្រជែងគ្នាយ៉ាងស្វា ហាប់ នៅលើផេកផ្លូវការរបស់ Miss Grand Cambodia ដោយបេក្ខនារីម្នាក់ៗ សុទ្ធមានចំណេះដឹង និង ស្អាតៗ ខណៈដែលបេក្ខនារី នៅក្នងឆ្នាំនេះ មួយភាគធំក៏ជាអតីតបេក្ខ នារីបវរកញ្ញា ក្នងការប្រកួត ផ្សេងៗ។ ការប្រកួតកាន់តែទាកឈាន ដល់វគ្គទាក់ទាញ ខ្លាំងដោយនៅថ្ងៃទី២០ កញ្ញានេះ បេក្ខនារីទាំង២៥ នឹងប្រជែងគ្នា ក្នុង ឈុតហែលទឹកក្រៅឆាក ថ្ងៃទី២១ កញ្ញា នឹងប្រកួត ឈុត តំណាងជាតិដែលសម្រិតសម្រាំងដោយអ្នកច្នៃល្បី។ និង នៅថ្ងៃទី២៤ គឺជាការប្រកួតវគ្គផ្ដាច់ព្រ័ត្រ។ បេក្ខនារីដែលឆ្នើមជាងគេ នឹងត្រូវគ្រងមកុដ ដែលមានតម្លៃរហូតដល់ ៣៥០០០ដុល្លារ ដែលជា តម្លៃខ្ពស់ជាងមកុដកាលពីឆ្នាំមុន។ អ្វីដែលគួរ អោយចាប់ អារម្មណ៍គឺការប្រកួត នៅក្នុងឆ្នាំនេះ មានសុទ្ធតែជាអតីតម្ចាស់មកុដ កាលពីឆ្នាំកន្លងទៅ មកធ្វើជាគណកម្មការ ដូចជា កញ្ញា លីវ ជីលី Miss Grand Cambodia 2020 និង ជាបេក្ខនារីដែលលេចធ្លោ ក្នុងការប្រកួត Miss Grand នៅក្នុងប្រទេសថៃថ្មីៗ។

Mis Grand Cambodia 2017 កញ្ញា ខ្លឹម ស្រីគា. Miss Grand Cambodia 2018 អ្នកនាង ឌី លីកា . Miss Grand Cambodia 2019 កញ្ញា ដេត ស្រីនាថ និង Miss Wisdom Cambodia 2020 កញ្ញា ហុក សារិតុលា។ គណកម្មការជាបវរកញ្ញាទាំង៥រូប នឹងផ្ដល់ សំនួរចុងក្រោយដល់បេក្ខនារីប្រកួតប្រជែង ដែលកំពុងក្លាយជាប្រវត្តិសាស្ត្រថ្មីមួយសម្រាប់ការប្រកួត Miss Grand Cambodia ក្រោមការរៀបចំរបស់ក្រុមហ៊ុនមហាហង្ស។ បេក្ខនារីមួយរូប ដែលគ្រងម្ចាស់មកុដនៅក្នុងឆ្នាំនេះ នឹងចេញទៅប្រកួត Miss Grand International នៅក្នុងប្រទេសថៃ ក្នុងខេត្តភូកេត នាខែធ្នូខាងមុខ។ មកទល់ពេលនេះ គេឃើញ វីដេអូបង្ហាញ ខ្លួនរបស់ បេក្ខនារីនីមួយៗ ត្រូវបានបង្ហោះយ៉ាងផុសផុល ពីសំណាក់ហ្វេនៗ នៅលើហ្វេសប៊ុក និង Tik Tokដែលធ្វើ ឲ្យអ្នកលេង បណ្ដាញ សង្គមមានការចាប់អារម្មណ៌កាន់តែខ្លាំង៕

RELATED ARTICLES