សៀមរាប៖តារាចម្រៀងហង្សមាសគង់ ស្រីពេជ្រ ហៅពេជ្រ សូលីកា បានបណ្ដើរប្ដីដឹកដៃកូនប្រុសទៅថតរូបបែបPre-Wedding នៅប្រាសាទអង្គរវត្តទឹកដីខេត្តសៀមរាប ដែលរូបនោះដូចគ្នាឱក សុគន្ធកញ្ញា និងស្វាមីនាងលោកអ៊ឹង សុខលី នាំកូនប្រុសរបស់ពួកគេទៅថតដែរ។ទោះជាយ៉ាងណាសូលីកា មិនប្រាប់ថារូបនោះនាងគ្រាន់តែថតជាអនុស្សារីយ៍សម្រាប់នាងនិងស្វាមីរួមទាំងកូនប្រុស ឬដើម្បីទុកសម្រាប់តាំងរោងការឡើយ។



ប៉ុន្ដែFanរបស់សូលីកា បានសរសើរថានាងពិតជាស្រស់ស្អាតណាស់ពេលដែលតែងខ្លួនក្នុងឈុតប្រពៃណីខ្មែរដ៍ប្រណិតទាំង នោះធ្វើឲ្យរូបសម្រស់របស់នាងលេចឡើងត្រដែតតែម្ដងហើយពួកគេចង់ឃើញថ្ងៃពិសេសរបស់នាងគ្រងឈុតបែបនេះ។



ពេជ្រ សូលីកា បានភ្ជាប់ពាក្យជាមួយលោកគឹម ហាន អាណិកជនខ្មែរមកពីអូស្រ្ដាលី ដែលជាអ្នកច្នៃម៉ូដកាលពីថ្ងៃទី២៥ខែតុលាឆ្នាំ២០១៩ ហើយនាងបានសម្រាលកូនប្រុសថ្ងៃទី១៦ខែឧសភាឆ្នាំ២០២០ ដោយដាក់ឈ្មោះថាហង្ស អ៊ារីវេស្ដេ។កាលពីថ្ងៃទី២២ខែកក្កដាឆ្នាំ២០២១ សូលីកា ក៍បានប្រារពខួបស្នេហ៍ជាមួយស្វាមីគម្រប់២ឆ្នាំផងដែរ ខណៈដែលថ្ងៃទី១៦ខែសីហាឆ្នាំ២០២១ នាងបាននាំប្ដីទៅទិញផ្ទះវីឡារទ្រនុំស្នេហ៍តម្លៃខ្ទង់ជាង២០ម៉ឺនដុល្លារ ស្របពេលដែលបច្ចុប្បន្ននាងរស់នៅខុនដូយ៉ាងស៊ីវិល័យហើយជិះរថយន្ដទំនើបៗ៣គ្រឿងឆ្លាស់គ្នាដូចជាPorsche ,Bmw និងRange Rover ៕





