ភ្នំពេញ៖តារាចម្រៀងឆាយ ចាន់ឆោម ហៅឆាយ វីរៈយុទ្ធ បានឲ្យដឹងតាមទូរស័ព្ទថាសម្រាប់ខួបកំណើតភរិយាលោកអ្នកនាងសែ ចាន់ឌី នៅថ្ងៃទី៩ខែកញ្ញាឆ្នាំ២០២១នេះលោកបានត្រៀមកាដូពិសេសជូនសំណព្វចិត្តហើយជឿរថាប្រពន្ធនិងស្រលាញ់ពេញចិត្តនូវអ្វីដែលលោកនឹងជូនទៅនាងក្នុងពេលដ៍ឆាប់ៗនេះ។ឆាយ វីរៈយុទ្ធ បានប្រាប់”នគរធំ”តាមទូរស័ព្ទកាលពីថ្ងៃទី៩ខែកញ្ញាថា កាដូ ដែលលោកត្រៀមSurprise ម្ចាស់ជីវិតរបស់លោកនោះគឺជាគម្រោងថ្មីមួយដែលលោកនិងភរិយាបានវិនិយោគរួមគ្នាហើយបានគិតជាច្រើនខែមកហើយនោះគឺការសម្រេចបំណងធំតាមរយៈការបង្កើតមន្ទីពេទ្យមួយដែលផ្ដោតលើការថែទាំសុខភាពដល់កុមារទាំងឡាយហើយនឹងត្រូវដាក់សម្ពោធឲ្យតំណើរការនៅជាង១សប្ដាហ៍ខាងមុខនេះ។



អ្នកចម្រៀងសាន់ដេរូបនេះបន្ថែមថាលោកនិងប្រពន្ធបានគិតគូរឿងមួយនេះជាយូរខែណាស់ហើយទើបតែពេលនេះបានសមេ្រចតែដោយសារតែមិនទាន់ដល់ថ្ងៃត្រូវបើកតំណើរទើបលោកមិនទាន់ចងរៀបរាប់លម្អិតពីរឿងនេះឲ្យអស់សេចក្ដីព្រោះចាំឲ្យដល់ថ្ងៃនោះលោកនឹងប្រាប់ពីរឿងនេះលម្អិតតែម្ដង។លោកបន្ថែមទៀតថាការថែរទាំសុខភាពកុមារគឺជារឿងចាំបាច់បំផុតទើបលោកស្រលាញ់និងចង់សម្រេចគោលដៅមួយនេះឡើងហើយពេលនេះលោកបានធ្វើវាបានតាមផែនការដែលនោះហើយជាកាដូមិនអាចកាត់ថ្លៃបាននៅថ្ងៃខួបកំណើតគម្រប់វ័យ២៩ឆ្នាំរបស់ភរិយាជាទីស្រលាញ់របស់លោក។

ក្រៅពីត្រៀមដាក់ឲ្យតំណើរការសេវ៉ាកម្មថែរទាំលើកុមារនេះលោកឆាយ វីរៈយុទ្ធ ក៍បានឲ្យដឹងដែរថាភរិយានិងកូនស្រីរួមទាំងលោកគឺសុទ្ធតែមានថ្ងៃកំណើតនៅខែកញ្ញានេះទាំងអស់។លោកចាន់ឆោម ហៅវីរៈយុទ្ធ ថ្លែងថាខួបប្រពន្ធលោកគឺនៅថ្ងៃទី៩ខែ៩,ចំណែករូបលោកនៅថ្ងៃទី១២ខែ៩ ហើយកូនស្រីលោកវិញគឺនៅថ្ងៃទី១៥ខែ៩ ហើយសុទ្ធតែប្រារពទាំងអស់គ្រាន់តែធ្វើខួបជាលក្ខណៈគ្រួសារដែលធ្វើជារៀងរាល់ឆ្នាំតែម្ដងហើយដោយសារតែឆ្នាំនេះកូវីដអីចឹងលោកនិងគ្រួសារមិនបានទៅកម្សាន្ដនៅណាឆ្ងាយនោះទេ។

ឆាយ វីរៈយុទ្ធ បានរៀបការជាមួយអ្នកនាងសែ ចាន់ឌី ដែលជាកូនអ្នកជំនួញធំនៅក្រុងកំពង់ចាមលោក ហាក់សែ កាលពីថ្ងៃទី២១ខែកក្កដាឆ្នាំ២០១៧ ហើយភរិយាលោកសម្រាលកូនដំបូងនៅថ្ងៃទី១៥ខែកញ្ញាឆ្នាំ២០១៩ ដោយដាក់ឈ្មោះថាវីរៈយុទ្ធ អភិជាតាទេវី ហៅAtara។លោកឆោម ប្រាប់ថាក្រោយមានភរិយាជាង៤ឆ្នាំនេះលោកទៅណាមកណាតែងតែមានអារម្មណ៍នឹកប្រពន្ធនិងកូនស្រីជាទីស្រលាញ់ហើយជីវិតមានភាពកក់ក្ដៅជាងកាលនៅលីវ។លោកបន្ថែមដែរថាទោះជាពេលនេះកូវីដមិនទាន់ស្ងាត់មែន ប៉ុន្ដែមុខជំនួញដែលលោកបានត្រៀមរួចជាស្រេចនៅនោះនៅតែតំណើរការជាធម្មតាក្នុងនោះមានទាំងការរកស៊ីផ្នែកអចលនទ្រព្យផងដែរ។តារាសាន់ដេរូបនេះបង្ហើបថានៅថ្ងៃខួបកំណើតលោកនៅថ្ងៃទី១២ខែកញ្ញា នេះលោកក៍មានបញ្ចេញនូវមុខរបរថ្មីមួយទៀតជាកាដូសម្រាប់ខ្លួនឯង។ប៉ុន្ដែលោកឆោម មិនទាន់និយាយថានោះជាអាជីវកម្មអ្វីឡើយ។


ឆាយ វីរៈយុទ្ធ ជាតារាចម្រៀងម្នាក់ដែលមានសម្ថភាពច្រៀងខ្ពស់បំផុតក៍បានទាបក៍បានពិបាករកអ្នកចម្រៀងដែលមានសម្ថភាពដូចរូបលោកទើបធ្វើឲ្យលោកចាន់ឆោម ក្លាយទៅជាតារាស្នូលរបស់ផលិតកម្មសាន់ដេ។លោកថាសម្រាប់ពិធីបុណ្យភ្ជុំបិណ្ឌនេះក៍មានត្រៀមចេញបទចម្រៀង២ទៅ៣បទទាក់ទងបុណ្យប្រពៃណីខ្មែរនេះដែរហើយថ្មីៗនេះលោកទើបចេញបាន១បទបទ”ទេពធីតាមិនសមមនុស្សសាមញ្ញាទេ”ដែលនិពន្ធដោយភរិយាលោកអ្នកនាងសែ ចាន់ឌី តែម្ដង។ចំពោះការច្រៀងសម្ដែងលើឆាកតន្រ្ដីវិញលោកវីរៈយុទ្ធ ថានៅតែបន្ដជាធម្មតាតែមានការប្រុងប្រយ័ត្នខ្ពស់ដើម្បីការពារកូវីដ។ដោយឡែកទាក់ទងការផលិតបទចម្រៀងផ្នែកយុវវ័យវិញលោកវីរៈយុទ្ធ ថាក៍ចេញជាធម្មតាដែរព្រោះបើធ្វើតែបទបែបកម្សត់ៗពេកខ្លាចបងប្អូនកាន់តែមានអារម្មណ៍Sad ៕ហ៊ឹម វិចិត្រ



