Thursday, January 9, 2025
Homeតារាខ្មែរកែវ ពេជ្រពិសី ៖“សុបិន ក្លាយជាការពិត”

កែវ ពេជ្រពិសី ៖“សុបិន ក្លាយជាការពិត”

   ភ្នំពេញ៖កែវ ពេជ្រពិសី មានជម្រើសស្នេហ៍ច្រើនហើយ​ក្នុងនោះក៍មានបុរសជាមន្រ្ដីរាជការ​ដែល​មានឋានៈជាន់ខ្ពស់ធ្លាប់​តាម​ស្នេហា​នាងដែរពោលគឺមានន័យថាបើពិសី ចង់បានតំណែងជំទាវ វាមិនពិបាកសម្រាប់រូបនាងឡើយ។ប៉ុន្ដែក្រោយ​ទុកជីវិតឲ្យ​នៅ​ជាស្រី្ដមេម៉ាយជិត១០ឆ្នាំបន្ទាប់ពីចែកផ្លូវគ្នាជាមួយអតីតគូស្នេហ៍ជាបុរសអាណិកជនខ្មែរអូស្រ្ដាលីកាលពីឆ្នាំ២០១០ នោះ​ពេជ្រ​​ពិសី ធ្លាប់ប្រាប់អ្នកយកព័តមានយើងថានាងមិនដែលចង់ប្រាថ្នាចង់បានប្ដីជាមន្រ្ដីធំ ឬចង់​បានងារជំទាវនោះទេ​ព្រោះ​បំណង​ប្រាថ្នាចង់​បានគ្រួសារមួយដែលសាមញ្ញ​មានប្ដី​និង​កូនរស់​នៅជុំគ្នានោះនាងពេញ​ចិត្តហើយ។តែពេជ្រពិសី ថាចំពោះ​អ្នកផ្សេងដែល​បានងារ​ជំ​ទាវនាងថាមានតែអបអរសាទព្រោះពួកគាត់មានសំណាង។

   អ្វីដែលកែវ ពេជ្រពិសី បានធ្វើឲ្យ”សុបិន្ដ ក្លាយទៅជាការពិត”នោះគឺពេលនេះនាង​បាន​ត្រៀមខ្លួនក្លាយជា​ម្ដាយគេនៅចុង​ខែ កញ្ញា​ឆ្នាំ២០២១នេះហើយក្រោយពេលនាងបានសម្រេចជ្រើសរើសបុរសពោះម៉ាយមកពីកាណាដាលោកពៅ សម្បត្តិ តាម​រយៈ ការភ្ជាប់ពាក្យត្រឹម​ត្រូវ​តាមប្រពៃណីខ្មែរតាំងពីថ្ងៃទី១៧ខែឧសភាឆ្នាំ២០២០ ។ចំពោះមូលហេតុដែលពេជ្រពិសី ត្រូវយកកូន​ទី១ នៅ ឆ្នាំនេះដោយសារតែនាងបានលុបគម្រោងការ ចោលតាំងពីពាក់កណ្ដាលឆ្នាំ២០២០មកម្លេះព្រោះតែកូវីដមិន ទាន់ស្ងាត់ ធ្វើ ឲ្យប្រាក់កក់មួយចំនួនដែលត្រូវធ្វើពិធីរៀបមង្គលការនោះត្រូវបានខាតបង់។ពេជ្រពិសី ថាពេលនេះនាងមានអាយុច្រើន​ដែរ​ហើយ​​​​អីចឹង​បើពន្យាពេលយកកូនទៀតថ្ងៃក្រោយខ្លាចតែពិបាកមានកូន។ប៉ុន្ដែក្រោយសម្រាលកូនរួចគម្រោង​ដែលនាង​ចង់​រៀប​ការ​​គឺនៅតែរក្សារដដែលហើយនឹងរៀបចំនៅពេលវេលាដ៍សមស្របណាមួយក្រោយស្ងាត់កូវីដ។

   នៅពេលដែលថ្ងៃសម្រាលកូនកាន់តែខិតចូលមកដល់នេះកែវ ពេជ្រពិសី បានទិញនូវ​សម្ភារៈ​ជាច្រើនសម្រាប់ស្វាគមន៍​កូន​ដំ បូង​របស់នាងនេះដែលមើលទៅពិសី ពិតជារីករាយ​ខ្លាំងណាស់​ដែលបានកាដូធំមិនអាចកាត់ថ្លៃបាននៅឆ្នាំ២០២១នេះបើ​ទោះ​ជាការសម្រាល​កូនទី១នេះ​នាង ត្រូវវះកាត់មិនមែនសម្រាលតាមធម្ម​ជាតិក្ដី។តារាដែល​ជិតក្លាយទៅ​ជាម្ដាយ​គេ​រូប​នេះថាក្រោយ​សម្រាលកូនរួចហើយ​ពេលរឹងដៃរឹងជើងនាងនឹងត្រៀមខ្លួន​ទៅកម្សាន្ដ​នៅប្រទេសកាណាទឹកដីទី២របស់ស្វាមីផងដែរ ខណៈ​ដែល​​ពេលនេះលោកសម្បត្តិ នៅ​ស្រុក​ខ្មែរដើម្បី​មើលថែនាងមុនសម្រាលកូន។

  កែវ ពេជ្រពិសី បានផ្អាកពីការថតសម្ដែងភាពយន្ដនិង​ខារ៉ាអូខេជាច្រើនឆ្នាំ​មកហើយ​ដោយផ្តោតលើការកស៊ីបើកហាង​សម្អាង​ការ តែអំឡុងកូវីដនេះនាងក៍ដូច​ជាអ្នករក​ស៊ី​ផ្នែក​នេះផ្សេង​ទៀតដែរគឺប៉ៈពាល់ខ្លាំងដូចគ្នាធ្វើឲ្យពេជ្រពិសី ធ្លាក់ប្រាក់​ចំណូល​មួយ​​​ផ្នែក​ធំ។ដោយ​ឡែក​គូដណ្ដឹង​របស់ពេជ្រពិសី លោកសម្បត្តិ វិញជាអ្នកជំនួញម្នាក់ហើយពិសី ប្រាប់ថា​លោក​ចេញ​ចូល​ស្រុក​ខ្មែរនិងកាណាដាទៅមកៗ​ព្រោះមានក្រុមហ៊ុនមួយនៅខ្មែរ​ដែរ។

ពេជ្រ​ពិសី ក៍បាន​​ប្រាប់​ថាទោះជាឃ្លាតឆ្ងាយ​ពីអាជីព​សិល្បៈ​ជាច្រើនឆ្នាំមែន តែចិត្តនាងនៅតែ​ស្រលាញ់​អាជីព​មួយនេះ ព្រោះ នាងត្រូវបានគេគាំទ្ររហូត​មកដល់សព្វថ្ងៃគឺដោយសារ​តែសិល្បៈ។យ៉ាង​ណាពេជ្រពិសី ថានាងបានយកការកស៊ីជាជម្រើសទី១ ចំណែកសិល្បៈជាជំហ៊ានទី២​ហើយថ្ងៃ​ក្រោយ​បើមាន​ពេលនាងនៅតែចង់ឆ្លៀតសម្ដែងភាពយន្ដតាមដែលអាចធ្វើទៅបានខ ណៈ​​អំ​ឡុង​មុនពពោះនេះ​នាងត្រូវបាន​ផលិតករមួយ​ចំនួន​​ទាក់ទងឲ្យថតភាពយន្ដ​ខ្ទង់ដល់​ទៅ៥រឿង​ប៉ុន្ដែនាងមិនទាន់ ទទួល ថតដោយសារតែមិនមានពេលវេលាគ្រប់គ្រាន់ឲ្យគេ ហើយមាន​រឿង​ខ្លះ​​​អ្នកដឹកនាំដាក់តួមិនចំអ្វីដែលនាងចង់សម្ដែង។

  ក្រៅពីកែវ ពេជ្រពិសី តារាដែលជ្រើសគូស្នេហ៍ស្នេហ៍​ជាបុរសអាណិកជនខ្មែរ​នៅកា​ណា​​ដាមានដូចជាសៀម ស្រីណុច ,រស់ ម៉ូនីកា,ម៉ុក អានីត ,មាស សុខសោភា និងឡាយ លក្ខិណា ជា​ដើម។ចំ​ពេជ្រពិសី វិញថាថ្ងៃអនាគតនាងមិនទាន់​គិតដល់ទេ​ថា​តើនឹងចេញ​ទៅរស់​នៅ​កាណាដាតាម​ស្វាមីឬបន្ដនៅស្រុកខ្មែរនៅ​ឡើយតែចិត្តនាងចង់​នៅស្រុកកំណើតច្រើនជាង។តែនាង​ថាក្រោយមានស្វាមីអាចសម្របខ្លួនតៅតាមពេលវេលាបាន៕

RELATED ARTICLES