ភ្នំពេញ៖ឱក សុគន្ធកញ្ញា បានបញ្ចេញសារជូនពរប្ដីសំណព្វចិត្តរបស់នាងនៅថ្ងៃខួបកំណើតថ្ងៃទី១២ខែកញ្ញា តែនាងមានសំណូមពរម្យាងគឺសូមឲ្យលោកសុខលី ស្រលាញ់នាងតែម្នាក់គត់ហើយជារៀងរហូត។សុគន្ធកញ្ញា វាចារថា”រីករាយថ្ងៃខួបកំណើតDaddy អូនសូមជូនពរបងស្រលាញ់អូនរហូត តែម្នាក់ ចង់បានអីបងប្រាថ្នាខ្លួនឯងផង”។ដើម្បីលើកទឹកចិត្តប្ដីសុគន្ធកញ្ញា បាននាំលោកសុខលី ទៅមាត់ឆ្នេរមួយដោយអោបរឹតគ្នាយ៉ាងរ៉ូមែនទិកដែលធ្វើឲ្យគូស្នេហ៍តារាជាច្រើនច្រណែននាងថាពិតជាមានក្ដីសុខបំផុតក្នុងជីវិតដែលគូស្នេហ៍ណាក៍ប៉ងប្រាថ្នាចង់បានជីវិតដូចនាងដែរ។



ស្វាមីឱក សុគន្ធកញ្ញា ត្រូវបានគេដឹងថាលោកជាបុរសសម្បូរមន្ដស្នេហ៍ម្នាក់ដែលមុនក្លាយទៅជាប្ដីតារាចម្រៀងល្បីនេះលោកអ៊ឹង សុខលី ធ្លាប់មានព័តមានថាបានប៉ៈស្នេហ៍ជាមួយតារាស្រីស្អាតៗជាច្រើននាក់ ប៉ុន្ដែទីបំផុតប្អូនថៅកែហង្សមាសរូបនេះសម្រេចចិត្តជ្រើសរើសសុគន្ធកញ្ញា តែម្នាក់ធ្វើជាភរិយាស្របច្បាប់ហើយតាំងពីពួកគេចាប់ដៃគ្នាជាង២ឆ្នាំនេះមកលោកសុខលី តែងតែងបង្ហាញក្ដីស្រលាញ់ចំពោះប្រពន្ធ និងហៅថា”ជាឧត្តមភរិយាៗ”ទៀតផង។

ឱក សុគន្ធកញ្ញា បានផាត់ចោលសំណើរស្នេហ៍ពីមន្រ្ដីធំៗដោយសម្រេចចិត្តប្រគល់បេះដូងជូនលោកអ៊ឹង សុខលី តាមរយៈការដឹកដៃគ្នាចូលរោងការ កាលពីថ្ងៃទី១៦ខែឧសភាឆ្នាំ២០១៩ ហើយនាងសម្រាលកូនថ្ងៃទី១១ខែវិច្ឆិការឆ្នាំ២០១៩ ដោយដាក់ឈ្មោះថាអ៊ឹង បញ្ញាបុត្រ ហៅCharlie។ក្រោយក្លាយទៅជាភរិយានិងម្ដាយគេជាង២ឆ្នាំមកនេះសុគន្ធកញ្ញា តែងតែបញ្ចេញពីសុភមង្គលក្នុងគ្រួសារហើយនាងធ្លាប់វាចារថា”បើដឹងថាមានកូនសប្បាយអីចឹងម្លេះនាងយកប្ដីយូហើយ”។តាមគម្រោងសុគន្ធកញ្ញា នៅតាមយកកូន២ថែមទៀតព្រោះនៅថ្ងៃរៀបការនាងនាយក្រឹម បានឲ្យយោបល់ថាគូរយកកូនភ្លោះស្រីដូចនាយ តែម្ដងទៅ តែសុគន្ធកញ្ញា តបថាចង់បានភ្លោះ៣មិនមែន២នោះទេ។

គេកត់សម្គាល់ថាឱក សុគន្ធកញ្ញា ហាក់មានអ្វីៗគ្រប់យ៉ាងដែលនាងប៉ងព្រោះពេលនេះនាងរស់នៅផ្ទះវីឡារស្កឹមស្កៃនៅបុរីអ័រគីដេ(ផ្លូវ២០០៤)ហើយប្អូនថ្លៃថៅកែហង្សមាសរូបនេះជិះរថយន្ដទំនើបៗដូចជាAudi និងRange Rover និងក្លាយទៅជាតារាដែលមានឥទ្ធិពលជាងគេនៅហង្សមាស។ប៉ុន្ដែជាង២ឆ្នាំមកនេះគេកត់សម្គាល់ឃើញថាទីផ្សារចម្រៀងសុគន្ធកញ្ញា នៅទ្រឹងមិនសូវមានសន្ទុះខ្លាំងដូចមុនឡើយ ខណៈដែលអ្នកជំនាញសិល្បៈលោកមិញ សុធីវណ្ណ ជឿរជាក់ថាហង្សមាសនឹងមិនបណ្ដោយឲ្យសុគន្ធកញ្ញា ធ្លាក់ចុះជាដាច់ខាត៕


