Saturday, October 19, 2024
Homeតារាខ្មែរអ្នកនាងកែវ កល្យាណ៖គាំទ្រស្រី្ដម្នាក់វិភាគ​រឿង​កូនស្រីកែវ ឡាវីញ និងយ៉ា សុផាន់ម៉ៃ មិន​អាច​ស្រលាញ់គ្នាមែនទែនបាន

អ្នកនាងកែវ កល្យាណ៖គាំទ្រស្រី្ដម្នាក់វិភាគ​រឿង​កូនស្រីកែវ ឡាវីញ និងយ៉ា សុផាន់ម៉ៃ មិន​អាច​ស្រលាញ់គ្នាមែនទែនបាន

ភ្នំពេញ៖អតីតតារាសម្ដែងទសវត្សន៍៨០និង៩០អ្នកនាងកែវ កល្យាណ បានប្រាប់”នគរធំ”​តាមទូរស័ព្ទកាលពីរសៀល​ថ្ងៃទី១៧ខែ​កញ្ញា ថានាងសូមគាំទ្រ១០០%ចំពោះការលើកឡើងក៍ដូចជាវិភាគរបស់ម្ចាស់ផេកឈ្មោះDaaa &Naaaដែលនិយាយរឿង​កូនស្រី​សំណព្វចិត្តរបស់គាត់ឈ្មោះកែវ ឡាវីញ និងតារាសម្ដែងយ៉ា សុផាន់ម៉ៃ(ខាត់ យ៉ាឡាង) ជុំវិញរឿងមានFanមួយ​ចំនួនជម្រុញ​និង​បង្ខំឲ្យពួកគេគូតែស្រលាញ់គ្នាមែនទែន ឬរៀបការជាមួយគ្នាតែម្ដងទៅដើម្បីឲ្យដូចសាច់​រឿងដែលពួកគេបានសម្ដែង​ជាស្រីស្រ​លាញ់ភេទដូចគ្នាក្នុងរឿង”រសជាតិអ្នកមាន”។

អ្នកនាងកែវ កល្យាណ ថាពាក្យពេជន៍​គ្រប់ម៉ាត់ទាំងអស់​ដែល​ឈ្មោះ​Daaa&​Naaaលើក​​ឡើងនោះគឺដូច១០០%និងអ្វីដែលនាង ចង់និយាយហើយគ្មានខុសត្រង់កន្លែងណាមួយពាក្យឡើយ ហេតុ​នេះ​ហើយ​អ្នកនាងសូមគាំទ្រអស់ពីចិត្ តចំពោះម្ចាស់ ផេក ខាងលើដើម្បីរកយុត្តិធ័មឲ្យកូនស្រីរបស់ខ្លួនឈ្មោះកែវ ឡាវីញ ក៍ដូចជាយ៉ា សុ​ផាន់ម៉ៃ ព្រោះការសម្ដែងភាពយន្ដ និងជីវិត ឯក ជនរបស់គេមិនដូចគ្នានោះទេ ហេតុនេះហើយសូមFanតារាទាំងសង​ខាង​ឈប់​ជម្រុញឲ្យពួកគេស្រលាញ់គ្នាមែនទែន ឬរៀប ការ ជាមួយគ្នានោះទៀតទៅ។

   គូរបញ្ជាក់ថាក្រោយមានរឿងចម្រូងចម្រាសដោយសារតែFanរបស់កែវ ឡាវីញ និងយ៉ា សុផាន់ម៉ៃ ខ្វែងគំនិតគ្នាព្រោះ​តែមាន​Fan​មួយចំនួនបានរិះគន់ឡាវីញ ថាខ្លួនមានសង្សារហើយ​​លាក់សង្សារបែជាទៅសម្ដែងរឿងស្រលាញ់ភេទដូចគ្នាជាមួយយ៉ា សុ​ផាន់ម៉ៃ នោះស្រាប់តែក្នុងចំណោមនោះព្យាយាមជម្រុញឲ្យឡាវីញ និងសុម៉ាន់ម៉ៃ គូតែស្រលាញ់គ្នាមែន​ដូចក្នុងរឿង​ឬរៀបការ​ជាមួយគ្នាតែម្ដងទៅទើបពួកគេគាំទ្រ។ដោយសារតែឃើញទាស់ភ្នែកពេកទើបម្ចាស់ផេកឈ្មោះDaaa&Naaaបានបញ្ចេញ​ប្រតិ​កម្មជុំវិញរឿងរ៉ាវទាំងនេះដោយឲ្យយោបល់ទៅFanទាំងនោះថាមិនអាចបង្ខំគេឲ្យ​ធ្វើនៅក្រៅឆាកដូច​ក្នុងរឿងភាពយន្ដ​បាននោះ​ទេ។ស្រី្ដដែលបានLiveវែកញែករឿងនេះថែមទាំងថាអ្នកនិយាយបែបនោះគឺដូចជាកំពុងតែជាន់ពន្លិចតារាទាំង២ឲ្យលិចទៅវិញ ហើយដាក់សម្ពាធទៅគេជ្រុលហួសហេតុពេកហើយ។អ្នកស្រីរូបនោះថាបើរឿងទាំងនោះធ្លាក់​មកលើក្រុមគ្រួសារខ្លួនឯងវិញ​តើអ្នកឈឺចាប់យ៉ាងណាទៅ?អន់ចិត្តទេ?ខឹងអត់?ព្រោះរឿងនេះមិនអាចទៅរួចទេ!ហើយម៉េចបានជាចង់បំ​ផ្លាញគេអីចឹង?អ្នក​ស្រីថា​មានការអាណិតកែវ ឡាវីញ ដែលខំសម្ដែងរឿងនោះឲ្យគេមើលហើយចុង​ក្រោយបែជាងសម្ពាធត្រូវ​គេបង្ខំឲ្យធ្វើបែប​នោះនៅក្រៅឆាកទៀតគឺវាអយុត្តិធ័មហួស…។

  អ្នកនាងកែ កល្យាណ ថាអ្នកស្រីពេញចិត្តខ្លាំងណាស់ចំពោះស្ដ្រីខាងលើដែលបានវែកញែកលម្អិតលើរឿងកូនស្រីឡាវីញ និងតារាសម្ដែងសុផាន់ម៉ៃ ។អ្នកនាងកែវ កល្យាណ បញ្ជាក់ថាឡាវីញ កាន់តែរងថ្មបាក់ថែមទៀតរឿងត្រូវគេជម្រុញ​ឲ្យស្រ​លាញ់​គ្នាជាមួយសុផាន់ម៉ៃ មែនទែននោះក្រោយពីអ្នកសម្ដែងរូបនេះមក​ចូលរួមខួបកំណើតឡាវីញកាលពី​ថ្ងៃទី១៤ខែកញ្ញា​ឆ្នាំ២០២១​។យ៉ាងណាអ្នកនាងកល្យាណ ប្រាប់ថាកូនស្រីបណ្ដូលចិត្តរបស់នាងមិនមែនជាស្រីស្រលាញ់ស្រីនោះទេ ព្រោះ​ពេលនេះគេមានសង្សារហើយជាបុរសពេញលក្ខណៈដែលក្រុមគ្រួសារខាងប្រុសធ្លាប់ចូលស្ដីដណ្ដឹងឡាវីញ ២លើកមក​ហើយតែនាងមិនទាន់លើកឲ្យព្រោះគ្នានៅក្មេងទុកមើលទៅមុខទៀតសិន ព្រោះថ្ងៃអនគាគត​គ្មានអ្នកណាដឹងថា​មានរឿងអ្វី​កើតឡើងទេ។អតីតតារាសម្ដែងល្បីល្បាញរូបនេះថាដោយសារ​តែជួបរឿងចម្រូងសម្រាសបែបនេះទើបអ្នក​នាងបាក់ទឹកចិត្ត​លែង​ចង់ឲ្យកូនស្រីថតភាពយន្ដទៀតព្រោះខ្លាចតែមានរឿងអីចឹងកើតឡើង។អ្នកនាងបន្ថែមថាពីដំបូងកែវ ឡាវីញ មិនចង់​ចូលសិល្បៈទេ តែអ្នកនាងជម្រុញព្រោះចង់​លើកស្ទួយភាពយន្ដខ្មែរតែដល់ពេលកូនស្រី​ជួបរឿងអីចឹងអ្នកនាងមិនចង់ឲ្យកូន​ប្រឡូកសិល្បៈពេញទំហ៊ឹងឬចាប់ជាអាជីពនោះទេគឺចង់ឲ្យគេប្រើប្រាស់ជំនាញដែលរៀនចប់មហាវិទ្យាល័យខាងផ្នែកDesign នោះវិញ៕

RELATED ARTICLES