Saturday, October 19, 2024
Homeតារាខ្មែរសួស វីសា៖ ផ្អាកឡើងឆាក៥ខែ​សល់លុយ​ទិញ​មាស១០ម៉ឺនដុល្លារ

សួស វីសា៖ ផ្អាកឡើងឆាក៥ខែ​សល់លុយ​ទិញ​មាស១០ម៉ឺនដុល្លារ

 ភ្នំពេញ៖ សួស វីសា ដែលចុងក្រោយនេះរវល់ច្រើនតែ លើការលក់តាមOnlineនោះ ស្រាប់តែ បានបណ្ដើរប្ដីនាងលោក​ប៊ុន​ថុល ប៊ុនថង ហៅ​ថមមី ទៅទិញគ្រឿងអលង្ការមាស ពេជ្រ ពាក់ស្រោចខ្លួនរហូតអស់លុយជាង១០ម៉ឺនដុល្លារឯណ្ណោះ។ទាំង​អ្នកសិល្បៈរួមអាជីពនិងមហាជនពិតជាមានការចាប់អារម្មណ៍នៅពេលដែលឃើញវីសា លេងគ្រឿងមាស​ពេជ្រម្ដង​ចំណាយ​ដល់​ទៅ​អស់​ជាង១សេនដុល្លារនៅរដូវកូវីដនេះ ដែលនេះមិនត្រឹមតែបញ្ជាក់ថានាង​គ្មានវិបត្តិ​សេដ្ឋ​កិច្ចនោះទេនោះទេ ប៉ុន្ដែថែម​ទាំងសល់លុយជាច្រើនម៉ឺនដុល្លារ​នៅពេលដែល​គ្រប់គ្នា​​ធ្លាក់ចំណូល​នេះ​ទើបនាងស្ពាយលុយសុទ្ធតែ​ក្រដាស១០០ដុល្លារ​ទៅ​ទិញ​​​មាស និងពេជ្រ​ពាក់ទាំងប្ដីប្រពន្ធតែម្ដង។

  សួស វីសា មិនក្វល់អ្នកណានិយាយពីនាងរឿងលេង​គ្រឿងអលង្ការម្ដងស្មើទិញ​ផ្ទះ​វីឡារ​បាន១នោះឡើយដោយ​នាងវា​ចារ​កាល ពីថ្ងៃទី១៥កញ្ញាថា”ចង់អ្នកណាថាអីថាចុះ តែវាជាញើសឈាម មាន​តែ​ពាក្យ​ថា​មានសេចក្ដីសុខណាស់ ពេលបានរបស់​ដែលខ្លួន​ស្រលាញ់”។ដោយ​ឡែក​ទាក់​ទង​ការវិលមករកឆាកតន្រ្ដីវិញពេលណានោះគេមិនទាន់ឃើញវីសា បានត្រៀមខ្លួន​ចេញ​ច្រៀង​សម្ដែងសារជាថ្មីឡើយ តែមុននេះនាងថ្ងូរនឹកក្រុមការងារនិងមិត្តរួមអាជីព។

  សួស វីសា បានផ្អាកច្រៀងសម្ដែងជាង៥ខែក្រោយពី​នាងបានកើតកូវីដីវ​កាលពី​ដើមខែ​មីនាឆ្នាំ២០២១ ហើយបានជាសះ​ស្បើយ​​​ឡើងវិញនៅចុងខែដដែល តែនាងពន្យា​ពេលចេញ​ច្រៀង​រាំជិតកន្លះឆ្នាំ ខណៈអំឡុងពេលដែលនាងពពោះសម្រាល​កូនដំបូង​នោះបាន​សុំច្បាប់​ថៅកែហង្សមាសផ្អាកច្រៀងរាំដល់ទៅ១ឆ្នាំឯណ្ណោះ ហេតុនេះហើយសរុបនៃការ​បាត់មុខ​ទាំង​២​លើកធ្វើឲ្យវីសា ខានឡើងឆាក១ឆ្នាំកន្លះ​ទើបធ្វើឲ្យអាជីព​ចម្រៀងរបស់នាង​ប្រ​ឈម​ស្ងប់​ស្ងាត់កាន់តែខ្លាំង។ប៉ុន្ដែនៅពេល​ដែលវីសា គូមុខមាត់ប្លែកៗជាមួយប្ដីនាងដែលមានពេលខ្លះ​តែងខ្លួនជាស្រី​លក់Onlineតែមួយប្រាវសោះនាង​មានលុយ​បើក​ក្រុមហ៊ុន ព្រមទាំងស្ពាយ​លុយ​ទៅទិញពេជ្រ ម្ដងផ្អើលមេឃ។

   សួស វីសា បានដឹកដៃលោកប៊ុនថុល ប៊ុនថង រៀបការថ្ងៃទី២៩ខែវិច្ឆិការឆ្នាំ២០១៩ និងសម្រាលកូនស្រីថ្ងៃទី៩ខែតុលា​ឆ្នាំ​២០២០ដោយដាក់ឈ្មោះថាថង សាម៉ូលីណា ហៅ​Jenny ។ ក្រោយវីសា ក្លាយទៅជាប្រពន្ធលោកថមមី ជិត២ឆ្នាំ​នេះគ្រួសារ​តារ១គូនេះមាន​ជីវភាព​ធូ​ធារខ្លាំងរស់នៅផ្ទះវីឡាយ៉ាងប្រណិតនិងជិះរថយន្ដទំនើបៗដូចជាLexus Lx570 Kuro220​,Lexus Nx200t និងMazda ជាដើមហើយពេលនេះពួកគេងាកមកលេង​គ្រឿង​មាស​ពេជ្រ​​ស្រោចខ្លួនទៀត​ទើបធ្វើឲ្យទស្សនិកជន​កាន់តែស្ញប់ស្ញែងជីវិតដ៍ហ៊ឺហារបស់វីសា និង​ថមមី ជាខ្លាំង៕

RELATED ARTICLES