Friday, September 20, 2024
Homeតារាខ្មែរស្រីស្អាតសួង សាខារ៉ានីត ៖”បើនៅថៃខ្ញុំ​ឃើញ​មាន​ច្បាប់កោះហៅ ចុះប្រទេសយើង​វិញចាំ​អង្កាល់​ទៀត?”

ស្រីស្អាតសួង សាខារ៉ានីត ៖”បើនៅថៃខ្ញុំ​ឃើញ​មាន​ច្បាប់កោះហៅ ចុះប្រទេសយើង​វិញចាំ​អង្កាល់​ទៀត?”

ភ្នំពេញ៖តារាសម្ដែងភាពយន្ដល្បីឈ្មោះកញ្ញាសួង សាខារ៉ានីត ដែលបានប្រទះឃើញរូបវីដេអូនៅ​លើផេកមួយ​គេ​បង្ហោះរូបភាពអ្នកលក់ឡេនាងតេង ស៊ីណាត ហៅអាជី បញ្ចេញកាយវិការស្រើប​ស្រាលដាក់គូដណ្ដឹង​នាង​ដោយ​យក​គូថទយដាក់គូស្នេហ៍នាងលោកអៀង អេងឡាយ ព្រមទាំងនិយាយទៅគូស្នេហ៍ថា”ង៉ែងមានទុល(ប្រដាប់ភេទ)ឬអត់? ង៉ែងបើមិនទុល(ខឹង)ទេ មិនបាច់ហៅមីជីទេ…។

ដោយឡែកលោកអេងឡាយ តបទៅគូដណ្ដឹងលោក​ថា”ប្រុសមិនមែន​ខ្ទើយទេណា…”។ដោយឃើញរូបភាពស្រើប ស្រាល ទាំងនោះបញ្ចេញជាសាធារណៈទើបកញ្ញាសួង សាខារ៉ានីត បាន​សរ​សេរដោយបញ្ចេញ យោបល់នៅលើហ្វេសបុក នាង នៅល្ងាចថ្ងៃទី១៨ខែកញ្ញាឆ្នាំ២០២១នេះថា”បើនៅប្រទេសគេ ដូចជា​ប្រទេសថៃកាលខ្ញុំឃើញដូច ជាមានច្បាប់កោះហៅជន ណាដែលធ្វើអ្វីហួសហេតុទៅអប់រំឬពិន័យ ហើយក៍អាចឈាន​ទៅដល់ឃុំខ្លួនបាន ចុះ ប្រទេសយើងវិញ ម៉េចបណ្ដោយ ម្លេះចាំអង្កាល់ទៀត?”។

  គូរបញ្ជាក់ថាថ្មីៗនេះនាងតេង ស៊ីណាត ហៅអាជី បានរងការរិះគន់ស្ពឹកមុខព្រោះតែនាងផ្ដល់​បទសម្ភាសន៍ឲ្យអ្នក​សាពត័​មាន​Onlineម្នាក់ដោយអះអាងថានាងថតឲ្យសម្អាងការមួយស៊ីថ្លៃ៣០០០០ដុល្លារក្នុងកុងត្រារយៈពេលតែ១ខែ។អាជី ក៍បានអួត​ថា​រូប​នាងភ្ញាក់ពីដេកមានអារម្មណ៍ថាស្អាតទាំងមិនទាន់ងូតទឹក ហើយក្នុងចំណោមស្រី១០នាក់នាងស្អាតដាច់គេ៩នាក់ទៀតផង ដែល​​​​ធ្វើឲ្យផ្ទុះការខមិនវាយប្រហារស្រោចមកលើខ្លួននាងនិងហៅថា”កំពូលអួត”ទៀតផង។ចំពោះការបញ្ចេញ​យោបល់​របស់​កញ្ញាសួង សាខារ៉ានីត លើរូបភាពអាជី និងគូដណ្ដឹងដែលជាសកម្មភាពបែបដាស់អារម្មណ៍​ផ្លូវភេទនេះមានមតិ​ជាច្រើនប្រាកដ​ជាមានការយល់ឃើញដូចស្រីស្អាតសាខារ៉ានីត ដែរជាមិនខានដោយសារវីដេអូនោះ​មិនសមបង្ហាញជាសនៅលើ​បណ្ដាញ​សង្គម​​ចំហ​បែបនោះទេ ព្រោះវាអាចធ្វើឲ្យលេចចេញជារូបភាពស្រើបស្រាលអារម្មណ៍ភេទ ពិសេស​ជះឥទ្ធិពល​អាក្រក់​ដល់​ក្មេងៗ។ប៉ុន្ដែជុំវិញរឿងកញ្ញាសួង សាខារ៉ានីត សួរថាតើនៅប្រទេសយើងម៉េច​បានបណ្ដោយម្លេះចាំ​អង្កាល់ទៀត?​ឬមានការ​អនុវត្តន៍​ដូចនៅប្រទេសគេឬអត់តាមរយៈការកោះហៅ​ម្ចាស់រូបភាពខាងលើមកអប់រំឬពិន័យ​យ៉ាងណានោះ​នៅមិនទាន់ឃើញ​មានមន្រ្ដីពាក់ព័ន្ធប្រតិកម្មចំពោះរឿងនេះឡើយគិតត្រឹមល្ងាចថ្ងៃទី១៨ខែកញ្ញាឆ្នាំ២០២១ នេះ៕

RELATED ARTICLES