ភ្នំពេញ៖តារាចម្រៀងសាន់ដេលោកឆាយ វីរៈយុទ្ធ បានលេចមុខក្នុងកម្មវិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់ សម្រាប់កិច្ចសហបតិបត្តិការរវាងរូបលោកនិងមន្ទីរព្យាបាលកុមារដំរី កាលពីថ្ងៃទី១៩ខែកញ្ញាឆ្នាំ២០២១នៅអគារលេខ១៩ ផ្លូវ១៩៨៦ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ក្រុងភ្នំពេញ។
លោកឆាយ វីរៈយុទ្ធ បានថ្លែងថាលោកមានអារម្មណ៍រីករាយខ្លាំងណាស់ ដែលបានចូលរួមជាមួយ និងមន្ទីរព្យាបាលកុមារដំរី។ចំពោះមូលហេតុដែលលោកសម្រេចចិត្តវិនិយោគទុនក្នុងវិស័យមួយនេះ ព្រោះតែលោកចង់លើកស្ទួយវិស័យសុខាភិបាលឯកជនកម្ពុជាអោយកាន់តែមានភាពរីកចម្រើន ។ម្យាងទៀតលោកក៍មានកូនតូចទើបចង់បានកន្លែងព្យាបាលកុមារ ដ៍ល្អ និងសុវត្ថិភាពខ្ពស់។ដោយឡែកលោកវេជ្ជបណ្ឌិតអៀង ហួរ ជាស្ថាបនិកមន្ទីរព្យាបាលកុមារដំរី បានឲ្យដឹងថាលោកចង់អភិវឌ្ឍន៍គ្លីនិកនេះឲ្យមានសេវាកម្មកាន់តែល្អ មានក្រមសីសធ័មខ្ពស់ ស្របតាមបទដ្ឋានអន្ដរជាតិ។
លោកវេជ្ជបណ្ឌិតអះអាងថាមានការតាំងចិត្តខ្ពស់រួមគ្នា ចង់ឲ្យមន្ទីព្យាបាលកុមារដំរីជាគ្លីនិកមួយដែលបានចូលរួមចំណែកអភិវឌ្ឍន៍វិស័យសុខាភិបាលកម្ពុជា ក្រោមការដឹកនាំដ៍ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបរីតេជោហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា និងក្លាយជាគ្លីនិកមួយដ៍ធំ និងមានសេវាកម្មល្អ សុវត្ថិភាពខ្ពស់ មានការព្យាបាលត្រឹមត្រូវ ដើម្បីផ្ដល់ទំនុកចិត្តដល់ប្រជាជនខ្មែររបស់យើង។លោកវេជ្ជបណ្ឌិតក៍បានឲ្យដឹងថាមន្ទីព្យាបាលកុមារដំរីមានកម្ពស់៥ជាន់និងមាន២០បន្ទប់សម្រាប់ព្យាលកុមារ។
លោកឆាយ វីរៈយុទ្ធ បានឲ្យដឹងទៀតថាចំពោះគម្រោងការដែលលោកបានវិនិយោគលើមន្ទីរព្យាបាលកុមារដំរីនេះលោកបានគិតមុនតាំងពី២ឆ្នាំមុនម្លេះទើបចេញរូបរាងនៅពេលនេះ។តារាចម្រៀងល្បីឈ្មោះនិងលំដាប់ជូរមុខគេរបស់សាន់ដេរូបនេះនិយាយទាំងរីករាយថាការដាក់ឲ្យតំណើរការមន្ទីរព្យាបាលកមុមារដំរីនេះជាកាដូមួយដែលលោកបានជូនទៅភរិយាអ្នកនាងសែ ចាន់ឌី នៅថ្ងៃខួបកំណើតគម្រប់អាយុ២៩ឆ្នាំរបស់ប្រពន្ធលោកកាលពីថ្ងៃទី៩ខែកញ្ញាឆ្នាំ២០២១ ។លោកថារូបលោកផ្ទាល់និងភរិយាពិតជាសប្បាយចិត្តមែនទែននៅពេលដែលសម្រេចគោលដៅមួយនេះបានក្នុងរដូវកូវីដព្រោះការថែទាំសុខភាពកុមារឲ្យបានល្អគឺជារឿងចាំបាច់បំផុតសម្រាប់គ្រួសារគ្រប់គ្នាហើយពួកគាត់អាចមកទីនេះបានគ្រប់ពេល។
ដោយឡែទាក់ទងអាជីពសិល្បៈវិញលោកឆាយ វីរៈយុទ្ធ ក៍បានឲ្យដឹងថាលោកទើបចេញបទ”ទេពធីតាមិនសមមនុស្សសាមញ្ញទេ” ដែលនិពន្ធដោយភរិយាលោកផ្ទាល់តែម្ដង ហើយនឹងត្រៀមចេញបទថ្មីៗ២ទី៣បទទៀតទាក់ទងនិងពិធីបុណ្យភ្ជុំបិណ្ឌនេះផងដែរ៕