ភ្នំពេញ៖ពិធីការិនីចាន់ កែវនិមល ផ្អាកអាជីពMCនៅហង្សមាសជាង៦ខែទៅហើយក្រោយនាងកើតកូវីដនៅដើមខែមីនា ហើយបន្ទាប់ពីព្យាបាលជាសម្ងំបំប៉នសុខភាពជាច្រើនថ្ងៃ ខណៈដែលនៅថ្ងៃខួបគម្រប់៣៥ឆ្នាំកាលពីថ្ងៃទី១០ខែមិថុនាឆ្នាំ២០២១ កែវនិមល បានដឹកប្ដីនាងលោកសូវ៉ាត សីលា និងកូនស្រីអាយុ១០ឆ្នាំទៅដើរលេងកម្សាន្ដនៅរដ្ឋម៉ាសាឈូសេត ទីក្រុងឡូវែល៍ សហរដ្ឋអាមេរិក ដែលតំណើរកម្សាន្ដនេះមានរយៈពេលជាង២ខែទើបកែវនិមល នាំប្ដីនិងកូនត្រឡប់មកស្រុកវិញកាលពីពេលថ្មីៗនេះហើយនៅថ្ងៃទី១៦ខែកញ្ញា តារាពូកែវោហារស័ព្ទរូបនេះបានកាន់ក្បាលមីក្រូឡើងឆាកហង្សមាសធ្វើMCឡើងវិញ។
អ្វីគូឲ្យចាប់អារម្មណ៍ការចាប់អាជីពចាស់សារជាថ្មីនេះកែវនិមល នៅតែត្រូវបានថៅកែហង្សមាសផ្ដល់ទំនុកចិត្តដោយផ្ដល់កម្មវិធីមួយចំនួនដែលនាងធ្លាប់កាន់ឲ្យនាងវិញ។ប៉ុន្ដែថៅកែហង្សមាសនៅតែមិនអាចឲ្យកែវនិមល ចាប់ដៃធ្វើជាMCឆ្លងឆ្លើយគ្នាជាមួយលោកជា វិបុល វិញឡើយទើបនាងងាកទៅបន្ដចាប់ដៃជាមួយលោកសុខ រ៉ាស៊ី ។តាមរយៈការចេញបើកឆាកស្ដារមុខសារជាថ្មីនោះគេឃើញកែវនិមល មានទឹកមុខស្រស់ថ្លាឡើងវិញហើយក្រោយពីជាពីកូវីដជាច្រើនខែនេះនាងមានសុខភាពល្អស្ទើតែដូចដើមទៅហើយ។
កែវ និមល ស្ថិតក្នុងចំណោមតារាហង្សមាសដែលកើតកូវីដមានដូចជាសុគន្ធ និសា,សួស វីសា ,វី ឌីណែត ,ណុប បាយ៉ារិទ្ធ និងថែល ថៃ ជាដើមដែលពួកគេបានព្យាបាលជាទាំងអស់ហើយពេលនេះម្នាក់ៗបានវិលត្រឡប់មករកអាជីពចាស់ព្រមគ្នាតែម្ដង។ចំពោះនិមល វិញការចេញទៅដើរកម្សាន្ដនៅអាមេរិកជិត១០០ថ្ងៃនោះនាងបានសាងអនុស្សាវរីយ៍ជាមួយស្វាមីឯកឧត្តមសូវ៉ាត សីលា កាន់តែរឹងមាំតែមិនទាន់មានដំណឹងល្អរឿងពពោះកូនភ្លោះឡើយ បើទោះនាងបានប្រកាសចង់បានកូនម្ដង២នោះជិត១ឆ្នាំទៅហើយក្ដី។មហាជនរងចាំមើលថាក្រោយថៅកែហង្សមាសបំបែកកែវនិមល ចេញពីជា វិបុល នេះនាងនៅតែជាពិធីការិនីដែលលេចធ្លោរដូចមុនទៀតឬយ៉ាងណាព្រោះទស្សនិកជនយល់ថាកែវនិមល លេចធ្លោរនិងជាដៃគូសាកសមបំផុតជាមួយលោកវិបុល ។ប៉ុន្ដែក្រោយផ្ទុះរឿងនិមល-វិបុល បង្កាត់ភ្លើងស្នេហ៍ក្រៅឆាកកាលពីពាក់កណ្ដាលឆ្នាំ២០២០មកពេលនេះថៅកែហង្សមាសគ្មានជម្រើសណាផ្សេងល្អជាងលែងឲ្យពួកគេធ្វើជាដៃគូឆ្លងឆ្លើយគ្នានោះទេដើម្បីកុំឲ្យគង់ សុជាតិ ចូលដេកពេទ្យជាលើកទី២៕