ក្លឹប AC Milanរបស់ក្របខ័ណ្ឌអ៊ីតាលីស៊េរី A ត្រូវបានគេរាយការណ៍ថា កំពុងពិចារណាខ្ចីជើងកីឡាករ Morgan Schneiderlin ពីក្លិបបិសាចក្រហម Man Utd ដើម្បីពង្រឹងក្លឹបរបស់ខ្លួននាខែមករា ខាងមុខនេះ ។
Schneiderlinដែលបច្ចុប្បន្នមានវ័យ២៨ឆ្នាំ បានចុះកុងត្រាលេងឱ្យ Man Utd កាលពីថ្ងៃទី១៣ កក្កដា ឆ្នាំ២០១៥ ក្នុងតម្លៃខ្លួន២៤លានផោន ជាមួយនឹងកុងត្រារយៈពេល៤ឆ្នាំ ។ យ៉ាងណាក៏ដោយ បន្ទាប់ពីបានជួយឱ្យក្រុមដណ្តើមបានជ័យជម្នះជាបន្តបន្ទាប់ កីឡាករបារាំងរូបនេះទទួលបានកុងត្រា១ឆ្នាំបន្ថែមទៀត ។ នៅក្នុងការបង្ហាញខ្លួនចំនួន៣១លើក Schneiderlin រកគ្រាប់បាល់ឱ្យក្រុមបានចំនួន១លើក ។
កាសែតអ៊ីតាលី Calciomercato រាយការណ៍ថា ប្រសិនគម្រោងដោះដូរខាងដើមបានសម្រេច នោះការចុះកុងត្រាអចិន្ត្រៃយ៍នឹងធ្វើនៅរដូវក្តៅក្រោយ ។
សូមបញ្ជាក់ថា ក្លិប AC Milanបច្ចុប្បន្នស្ថិតនៅលំដាប់ទី៣នៃតារាងក្របខ័ណ្ឌស៊េរី A ។ ១២ប្រកួតនារដូវកាលថ្មីនេះគឺឈ្នះ ៨ ស្មើ និងចាញ់៣ ៕
ដោយ៖ ហេងដេត