ភ្នំពេញ៖មាស សុខសោភា បានដឹកដៃស្វាមីនាងលោកអ៊ឹត រ៉ាដា ទៅធ្វើបុណ្យតាមទីអារ៉ាមនានានៅថ្ងៃកាន់បិណ្ឌទី១មុនពេលដែលរដ្ឋាភិបាលសម្រេចផ្អាកពិធីបុណ្យកាន់បិណ្ឌដើម្បីបង្ការពីការរីករាលដាលកូវីដនោះ។សុខសោភា និងប្ដីមានទឹកមុខស្រស់ថ្លាដូចគ្នានៅពេលដែលពួកគេធ្វើបុណ្យរួមគ្នាដើម្បីសន្សំកុសលនិងនិស្ស័យស្នេហ៍ឲ្យជួបគ្នាគ្រប់ៗជាតិនោះ តែឆ្នាំនេះមិនមែនជាលើកទី១នោះទេដែលសោភា នាំប្ដីទៅវត្តពោលគឺជាច្រើនឆ្នាំមកហើយដែលតារារាម ចូលចិត្តធ្វើបុណ្យជាមួយប្ដី បើទោះជាមុនផ្ទុះកូវីដនេះមានឆ្នាំខ្លះសោភា និងលោករ៉ាដា ជាប់នៅកាណាដាក៍អ្នកទាំង២តែងតែទៅធ្វើបុណ្យជាមួយគ្នានៅតាមវត្តខ្មែរនៅទីនោះដែរ។
មាស សុខសោភា ជាតារាកំព្រាឪពុកតាំងពីតូចហេតុនេះហើយរាល់ថ្ងៃសីលឬកម្មវិធីបុណ្យប្រពៃណីខ្មែរធំៗនាងច្រើនតែទៅវត្តអារ៉ាមដើម្បីធ្វើបុណ្យឧទ្ទិលមគ្គផលជូនអ្នកមានគុណ។ចំណែកស្វាមីនាងលោករ៉ាដា វិញទោះជាលោកធ្លាប់រស់នៅស្រុកគេជាច្រើនឆ្នាំក៍ដោយតែលោកចូលចិត្តធ្វើបុណ្យទានពោលគឺសម្របខ្លួនទៅតាមសោភា គ្រប់ពេលវេលាទាំងអស់ដែលចំណុចដូចគ្នាបែបនេះហើយទើបពួកគអាចចាប់ដៃគ្នាបានដល់ទៅ១៤ឆ្នាំបើទោះជាមិនទាន់មានខាន់ស្លារតាមប្រពៃណីខ្មែរក្ដី តែចំណងស្នេហាឆ្លងទ្វីពនេះសោភា -រ៉ាដា គ្មានភាពរង្គោះរង្គើរឡើយ។
គូរបញ្ជាក់ថាមាស សុខសោភា បានភ្ជាប់ស្នេហ៍ជាមួយលោកអ៊ឹត រ៉ាដា កាលពីឆ្នាំ២០០៧ ហើយនាងធ្លាប់សន្យាចូលរោងការមិនឲ្យលើសពីឆ្នាំ២០០៩ឡើយក្រោយនាងធ្លាយរូបភាពស្នេហាស្រើបស្រាលជាមួយគូស្នេហ៍កាលពីឆ្នាំ២០០៨ ។តែពេលនេះរំលង១២ឆ្នាំទៅហើយសោភា និងប្ដីនៅតែមិនព្រមរៀបការជាចំហ ខណៈដែលសោភា ធ្លាប់ប្រាប់ថានាងបានរៀបការតាមបែបសាសនាគ្រឹះម្ដងរួចទៅហើយកាលពីឆ្នាំ២០០៨នៅព្រះវិហារមួយនៅកាណាដាដែលគ្រាន់តែបំពាក់ជញ្ជៀនឲ្យគ្នាទៅវិញទៅមក ហើយក្រោយមកនាងផ្ដល់ចម្លើយរឿងរៀបការផ្សេងៗគ្នាដូចជាពេលខ្លះថាចង់រៀបការ២ទៅ៣ឆ្នាំទៀត និងជូនកាលនាងថាមិនដែលចង់រៀបការចំហឡើយ ។ប៉ុន្ដែនៅឆ្នាំ២០២១នេះសោភា ធ្លាប់បង្ហើបថានាងចង់ធ្វើឲ្យFanមានការភ្ញាក់ផ្អើល(រៀបការ)តែគូរឲ្យស្ដាយដោយសារតែកូវីដមិនព្រមរលាយទើបសោភា ខកខានគម្រោងគ្រងឈុតកូនក្រមុំជាលើកទី២៕