ភ្នំពេញ៖នៅរយៈពេលជិត១០ឆ្នាំចុងក្រោយនេះតារាកូន៣លោកខេម ប៊ុនថៃ ត្រូវបានគេមើលឃើញថាមានភាពប្រកួតប្រជែង យ៉ាងស្វិតស្វាញបំផុតជាមួយកំពូលតារាចម្រៀងព្រាប សុវត្ថិ ហើយបើម្នាក់ណាមានបទផ្ទុះ១ហើយដាច់ខាតម្នាក់ទៀតត្រូវតែ ចេញទប់ទល់វិញភ្លាមៗតែម្ដង។ប៉ុន្ដែអ្វីដែលគូរឲ្យចាប់អារម្មណ៍សម្រាប់ពិធីបុណ្យភ្ជុំបិណ្ឌឆ្នាំនេះខេមរៈ សិរីមន្ដ ទោះជាផ្អាកឡើងឆាកតន្រ្ដីតាមប៉ុស្ដិ៍ទូរទស្សន៍ជាច្រើនខែមែន តែលោកបានងាកទៅសម្រុកចេញបុកបទចម្រៀងជាប្រពៃណីខ្មែរបន្ដបន្ទាប់ ក្នុងនោះមានMVខ្លះលោកប៊ុនថៃ ថែមទាំងហៅក្មួយស្រីទាំង២របស់ខ្លួនគឺកញ្ញាDenny និងហេង បញ្ញា ឲ្យមកថតសម្ដែងជុំគ្នា ទៀតផង។បើទោះជាបទថ្មីៗរបស់លោកខេមរៈ សិរីមន្ដ ឆ្នាំនេះមិនទាន់មានផ្ទុះខ្លាំងដូចមុនៗមែន តែការបុក ចេញស្ទួននេះគឺចំពេលដែលកំពូលតារាចម្រៀងព្រាប សុវត្ថិ គ្មានបទថ្មីៗចេញសម្រាប់ពិធីបុណ្យភ្ជុំបិណ្ឌឆ្នាំទេហើយក៍ជាលើកដំបូងក្នុងអាជីពផងដែរដែលអតីតតារាហង្សមាសរូបនេះគ្មានបទច្រៀងសម្រាប់ពិធីបុណ្យភ្ជុំ។ដោយសារតែលោកខេម ប៊ុនថៃ ប្រឹងចេញជាប់ៗគ្នា ចំពេលលោកព្រាប សុវត្ថិ នៅស្ងៀមបែបនេះហើយទើបមានការលើកឡើងថាប្រសិនបើលោកប៊ុនថៃ មានបទល្បីៗនោះច្បាស់ជានឹងមានប្រៀបជាងលោកព្រាប សុវត្ថិ នៅរដូវបុណ្យភ្ជុំឆ្នាំនេះជាមិនខាន។
អ្នកនិពន្ធល្បីឈ្មោះរបស់ហង្សមាសម្នាក់ដែលសុំមិនឲ្យដាក់ឈ្មោះនោះបានឲ្យដឹងតាមទូរស័ព្ទកាលពីថ្ងៃទី២៧ខែកញ្ញាថាខេមរៈ សិរីមន្ដ មានប្រៀបជាងតារាផ្សេងៗព្រោះមានបងប្រុសជាអ្នកនិពន្ធបទចម្រៀងឲ្យច្រៀងអីចឹងល្បីឬមិនល្បីមួយផ្នែកធំក៍មកពីលោកភារុណ ផងដែរ។លោកថាចំពោះឆ្នាំនេះរឿងដែលខេមរៈ សិរីមន្ដ មានបទបុណ្យភ្ជុំ ហើយព្រាប សុវត្ថិ អត់ចេញនោះប្រសិនបើសិរីមន្ដ មានបទផ្ទុះវាពិតជាធ្វើឲ្យជះឥទ្ធិពលដល់ព្រាប សុវត្ថិ ខ្លះៗហើយមិនអត់នោះទេ។ប៉ុន្ដែដោយសារតែពេលនេះរដូវកូវីដ ហើយរដ្ឋាភិបាលផ្អាកឲ្យមានការជួបជុំទ្រង់ទ្រាយធំតាមវត្តអារ៉ាមអីចឹងលោកយល់ថាទោះជាខេមរៈ សិរីមន្ដ ចេញច្រើនបទក៍មិនធ្វើឲ្យប៉ៈពាល់ដល់ព្រាប សុវត្ថិ ខ្លាំងដែរព្រោះថាក្រៅពីព្រាប សុវត្ថិ មានតារាជាច្រើនទៀតក៍មិនចេញបទភ្ជុំឆ្នាំនេះដែរ ហើយពលរដ្ឋនៅតែបារម្ភពីជំងឺកូវីដច្រើនជាងតាមដានបទចម្រៀង។អ្នកនិពន្ធដុះស្លែនៅហង្សមាសរូបនោះសង្កត់ថាផ្ទុយទៅវិញអំឡុងពេលដែលសិរីមន្ដ មានបទចេញភ្ជុំបិណ្ឌ ហើយព្រាប សុវត្ថិ អត់មាននោះលោកជឿរថាលោកស្នាយ នឹងងាកទៅធ្វើអ្វីថ្មីៗនៅពេលនេះជាមិនខានពិសេសទាក់ទងការងាររកស៊ីរបស់លោក។
ខេមរៈ សិរីមន្ដ មានសិទ្ធិពិសេសនៅហង្សមាសព្រោះលោកមានបងប្រុសខេមរៈ ភារុណ អ្នកនិពន្ធបទចម្រៀងឲ្យច្រៀងនិងភរិយាលោកអ្នកនាងគួយ ផល្លី ជាអ្នកដឹកនាំសម្ដែងMV ទើបធ្វើឲ្យលោកប៊ុនថៃ ត្រូវបានគេមើលឃើញថាមានគ្រឹះដ៍រឹងមាំមួយនៅហង្សមាសហើយថៅកែធំផលិតកម្មនេះបើកដៃឲ្យលោកធ្វើការងារសិល្បៈណាដែលលោកចង់។ប៉ុន្ដែនៅមិនទាន់ច្បាស់នោះទេថាតើខេមរៈ សរីមន្ដ នឹងទទួលបានតំណែងធំរបស់ព្រាប សុវត្ថិ ជាគ្រូបង្វឹកនិងគណៈកម្មារការទាំង៤ដែលនៅទំនេរមានដូចជាCambodian Idol ,The Voice Kids Cambodia ,Cambodian Idol junior និងX Factor Cambodia ដែរឬយ៉ាងណាព្រោះអ្នកដឹកនាំកម្មវិធីខាងលើលោកវណ្ណា ធ្លាប់ប្រាប់អ្នកយកព័តមានយើងតាមទូរស័ព្ទថាទោះជាបណ្ដារកម្មវិធីខាងលើមានការផ្សព្វផ្សាយពីរដូវកាលថ្មីមែន ប៉ុន្ដែនោះគ្រាន់តែជាការត្រៀមខ្លួនប៉ុណ្ណោះមិនទាន់អាចកំណត់ពេលវេលានៃការចាប់ផ្ដើមបាននោះទេព្រោះតែកូវីដ ហើយរឿងថាតើកៅអីដែលព្រាប សុវត្ថិ ទំនេរពីកម្មវិធីខាងលើនោះត្រូវបានខេមរៈ សិរីមន្ដ ជំនួសឬយ៉ាងណានោះលោកថាមិនទាន់គិតដល់ចំណុចទាំងនោះឡើយ។
ក្រៅពីប្រឹងចេញរាំច្រៀងនៅរដូវកូវីដនេះថ្មីៗនេះដែរលោកខេម ប៊ុនថៃ ក៍បានបណ្ដើរភរិយាទៅវត្តកាន់បិណ្ឌផងដែរ ហើយចំណងស្នេហាជាង១៧ឆ្នាំនេះគេឃើញលោកប៊ុនថៃ និងអ្នកនាងផល្លី កាន់តែស្អិតល្មូតមិនចាញ់គូស្នេហ៍យុវវ័យឡើយទើបតារាស្និតសិរីមន្ដ ជឿរថាមិនយូទេអតីតតារាសាន់ដេ នឹងបានកូនង៉ាថែម១ទៀតឲ្យបានគម្រប់៤នាក់ស្មើគ្នាលោកខាន់ ជេមស៍ ជាមិនខាន៕