ភ្នំពេញ៖អតីតតារាចម្រៀងEV Band លោកសែម សង្វាត បានដឹកចូលមន្ទីពេទ្យលោកសង្ឃសង្រ្គោះជាបន្ទាន់ដែលពេលនេះលោកកំពុងតែសម្រាកព្យាបាលនៅបន្ទប់ICU។តាមសាច់ញាត្តិរបស់លោកសែម សង្វាត ដែលកាន់ហ្វេសបុកលោករៀបរាប់នៅលើបណ្ដាញសង្គមថាស្ថានភាពរបស់លោកសង្វាតកាន់តែធ្ងន់ធ្ងរទៅៗ ត្រូវប្រើថ្នាំច្រើន ហើយពុំមានថវិការគ្រប់គ្រាន់នោះទេ ហេតុនេះហើយមានតែការអំពាវនាវឲ្យសប្បុរសជនជួយដល់រូបលោកផងដើម្បីឲ្យលោកបានរស់នៅបន្ដចិញ្ចឹមកូនៗ និងបំពេរអារម្មណ៍មហាជន។
គូរបញ្ជាក់ថាលោកសែម សង្វាត ម្ចាស់បទ”កម្មករឆ្លងដែន”ជាអតីតតារាចម្រៀងល្បីឈ្មោះក្នុងក្រុមEV Band កាលពីជិត២០ឆ្នាំមុនដែលមានសមាជិកដូចជាអ្នកនាងឱក សុគន្ធកញ្ញា,យក់ ឋិករដ្ឋា,លោកឃុំ ប៉ុណ្ណដែត និងបូរ វិចិត្រ ។លោកសែម សង្វាត បានបាត់មុខពីសិល្បៈជាង១០ឆ្នាំមកហើយដោយងាកទៅរកស៊ីលក់កាបូបនៅជាយដែនថៃ។ទើបតែនៅចុងឆ្នាំ២០២០លោកបានធ្លាក់ខ្លួនឈឺ ក៍វិលមកភ្នំពេញវិញនិងព្យាបាលជាប្រចាំ។
នៅពេលដែលសុខភាពគ្រាន់បើលោកសង្វាត បានទៅលក់ផ្លែឈើចិញ្ចឹមជីវិតនិងកូន៣នាក់ក្នុងបន្ទុកក្រោយលោកបានលែង លះជាមួយភរិយាកាលពីឆ្នាំ២០១៥។នៅពេលនេះលោកសង្វាត ជំងឺធ្វើទុក្ខខ្លាំងនិងស្ថិតក្នុងតំណាក់កាលប្រឈមគ្រោះថ្នាក់ ទើប អ្នកមើល ថែជំងឺលោកស្នើរសុំឲ្យសិល្បករនិងសប្បុរសជនទាំងឡាយជួយសង្រ្គោះជីវិតលោកឲ្យបាន ទាន់ពេលវេលា ផង៕