ចំពេលមានការកើនឡើងនៃភាពមិនច្បាស់លាស់អំពីបច្ចុប្បន្ន និងអនាគតរបស់មនុស្សជាតិដែល បង្កឡើងដោយ ជំងឺ រាត ត្បាត, ព័ត៌មានមិនត្រឹមត្រូវនៃកូវីដ រួមទាំងការមិនជឿជាក់លើវិស័យវេជ្ជ សាស្ត្រ និងការយល់ច្រឡំនៅក្នុងពិភពសាសនា បង្កើន ការព្រួយបារម្ភផ្សេងៗនៅក្នុងជីវិតប្រចាំថ្ងៃ។ នៅសហរដ្ឋអាមេរិក, ពាក្យចចាមអារាមកំពុងសាយភាយថា វ៉ាក់សាំង កូវីដ គឺជា “សញ្ញាសម្គាល់ របស់សត្វ” ។ ពាក្យប្រើក្នុងព្រះគម្ពីរអំពីការបញ្ចប់នេះ គឺបានមកពីវិវរណៈជំពូក 13 ហើយជា ធម្ម តាត្រូវបានបកស្រាយថា ជាកម្មសិទ្ធិរបស់សាតាំង និងការឃ្លាតឆ្ងាយពីព្រះជាម្ចាស់។ លើសពី នេះទៅទៀត មនុស្ស ដែល មិនប្រកាន់ពូជសាសន៍សាសនាតែងតែជួបនឹងសំណួរថា តើកូវីដ-១៩ មានន័យថា “ទីបញ្ចប់នៃផែនដីដែរឬទេ?” ព្រះវិហារ រោងឧបោសថនៃសេចក្ដីបន្ទាល់សាសនាគ្រីស្ទស៊ីនឆន់ជី គឺបានប្រកាសថា ខ្លួននឹងរៀបចំ សិក្ខាសា លាប្រចាំសប្តាហ៍មួយ ដែលមានចំណងជើងថា “ការធ្វើបន្ទាល់ពីទំនាយ និងសម្រេចនៅ វិវរណៈនៃការសន្យាថ្មីរបស់ព្រះជាម្ចាស់” ចាប់ពីថ្ងៃទី18 ខែតុលា ដល់ ថ្ងៃទី27 ខែធ្នូ។ សិក្ខាសាលាដែលផ្សាយផ្ទាល់តាមយូធូប បកស្រាយនូវការទំនាយ ដែលបាន កត់ត្រានៅ ក្នុងជំពូកនីមួយៗនៃសៀវភៅវិវរណៈដោយផ្អែកលើគោលការណ៍ទាំងប្រាំមួយ (អ្នកណា, អ្វី, ពេលណា, កន្លែងណា, ហេតុអ្វី, របៀបណា)។
ក្នុងចំណោមសាស្ត្រាចារ្យរួមមានប្រធាន Lee Man-hee, ដែល មានប្រសាសន៍ថា គាត់គឺជាសាក្សីម្នាក់ដែល បានឃើញ និងឮពីព្រឹត្តិការណ៍ទាំងអស់នៃសៀវភៅ នេះ បានសំរេចនៅក្នុងការពិត (វិវរណៈ 22:16)។ កាលពីខែ8 មុននេះ សិក្ខាសាលាព្រះបន្ទូលស៊ីនឆន់ជីបានប្រារព្ធឡើង មានគ្រូគង្វាលចំនួន 1,700 នាក់ និងមនុស្ស 28,000នាក់នៅទូទាំងពិភព លោកបានចូលរួម។ លោកគីមស៊ីនចាំង អគ្គនាយក នៃប្រធានផ្នែកបេស កកម្មក្រៅប្រទេស នៃព្រះវិហារស៊ីន ឆន់ជីបាន មានប្រសាសន៍ថា “ចំនួនអ្នកចូល រួមនៅពេលនេះ ឆ្លុះបញ្ចាំងពីចំណាប់អារម្មណ៍ និងកិច្ចខិតខំប្រឹងប្រែងរបស់គ្រូគង្វាល និងអស់អ្នក កាន់សាសនា ដើម្បីស្វែងយល់ពីព្រះបន្ទូលវិវរណៈជាប់លាប់ជាមួយព្រះបន្ទូលនៃសៀវភៅព្រះគម្ពីរ ទាំងមូល” ។ ព្រះវិហារស៊ីនឆន់ជីក៏បានបន្ថែមទៀតថា វិវរណៈគឺជាសៀវភៅដែលត្រូវបានកត់ត្រាជាពាក្យប្រៀប ធៀប ដូច្នេះវាមិនបាន ដោះស្រាយដោយការជាក់ស្ដែង(ការពិត)ទេ ហើយផ្ទុយទៅវិញបាននាំឱ្យ មានភាពចលាចលក្នុងសង្គម ដោយការបំភាន់ ពួកអ្នកជឿដោយគំនិតមនុស្ស ឬទ្រឹស្តីស្មានដែលមិន មែនជាព្រះគម្ពីរ។ ព្រះវិហារស៊ីនឆន់ជីក៏បានសង្កត់ធ្ងន់ថា ការស្វែង យល់ពីអត្ថន័យពិតនៃសៀវភៅ វិវរណៈតម្រូវឱ្យមើលពីរបៀបដែលការទំនាយដែលបានបង្ហាញនៅក្នុងការប្រៀបធៀប ត្រូវបាន សម្រេចយ៉ាងពិតប្រាកដនៅក្នុងលោកីយ៍សព្វថ្ងៃនេះយោងតាមព្រះបន្ទូល៕
(អ្នកអាចស្វែងរក ឬមើលវីដេអូសិក្ខាសាលា”Testimony on Prophecy ,God’s New Covenant”តាមរយៈតំណរសិក្ខាសាលាតាមយូធូប https://www.youtube.com/c/ShincheonjiChurchofJesus)Shincheonji Church of Jesus – YouTube