Saturday, December 28, 2024
Homeព័ត៌មានសិល្បៈភាពយន្ដឯកសារចំនួន៨របស់គម្រោងតោះថតភាពយន្ដ ឯកសារនៅកម្ពុជានឹងចាក់បញ្ចាំងក្នុងម ហោស្រពភាពយន្ដខ្លីចតុមុខ ឆ្នាំ២០២១នេះ

ភាពយន្ដឯកសារចំនួន៨របស់គម្រោងតោះថតភាពយន្ដ ឯកសារនៅកម្ពុជានឹងចាក់បញ្ចាំងក្នុងម ហោស្រពភាពយន្ដខ្លីចតុមុខ ឆ្នាំ២០២១នេះ

ភាពយន្ដឯកសារចំនួន៨របស់គម្រោង តោះថតភាពយន្ដឯកសារនៅកម្ពុជា សម្រាប់ឆ្នាំ២០២១នេះបានបញ្ជាក់ហើយថា និង មានវត្តមានបង្ហាញទស្សនិកជននៅក្នុងឆ្នាំ២០២១នេះ។ ភាពយន្ដឯកសារទាំង៨ជាស្នាដៃរបស់ សិក្ខាកាមគម្រោង «តោះថត ភាពយន្ដឯកសារ» ឆ្នាំ២០១៩ ចំនួន៤រឿង និង ៤រឿងទៀតជាសមិទ្ធិផលរបស់សិក្ខាកាមតោះថតភាពយន្ដឯកសារនៅខេត្តរត នគិរីដែលជាជនជាតិដើមភាគតិច។

ភាពយន្ដឯកសារចំនួន៤ ពីគម្រោងតោះថតឯកសារនៅកម្ពុជាឆ្នាំ២០១៩ ទាំង៤រឿងរឿង មានដូចជា៖   * ទី១មានចំណងជើងថា «ស្នេហ៍ឆ្លងវេលា» ដោយលោកជា តារា ម្ចាស់ពានរង្វាន់ភាពយន្ដឯកសារ ល្អដាច់គេ ក្នុងចំណោមភាពយន្ដទាំង៨ របស់គម្រោ ងសិក្ខាសាលាតាមខេត្ត រួមជំនាន់ទាំង៤ខេត្ត, * ទី២មានចំណងជើងថា «ផលប៉ះពា ល់នៃសារព័ត៌មាន» ដោយកញ្ញាអៀ សូនីតា ក្នុងគម្រោង«ជំរំភាពយន្ដឯកសារ» ភ្នំពេញឆ្នាំ២០១៩, * ទី៣មាន ចំណងជើងថា ព្រៃសំរាម ដោយលោក ស្រេង ឡេង ក្នុងគ ម្រោងសិក្ខាសាលាតាមខេត្តនៅខេត្តសៀមរាម និង * ទី៤ចំណងជើងថាផលលំ បាករបស់អ្នកសារព័ត៌មាន ដោយកញ្ញា អ៊ុង នីតា ក្នុងគម្រោង «ជំរំភាពយន្ដឯកសារភ្នំពេញ» ឆ្នាំ២០១៩។ ចំណែកភាពយន្ដឯក សារចំនួន៤ទៀត ជាស្នាដៃ របស់បង ប្អូន ជនជាតិដើមភាគតិច នៅខេត្តរតនគិរី ក្រោមគម្រោង «តោះថតភាពយន្ដឯកសារ កម្ពុជា» ឆ្នាំ២០២១នេះ នៅក្រោមប្រធានបទ៖ សេរីភាពនៃការបញ្ចេញមតិ ភាពក្រីក្រ ការរៀបការវ័យក្មេង អ្នកស្រលាញ់ភេទ ដូចគ្នា។ * ភាព យន្ដឯកសារ ទី១មានចំ ណង ជើងថា« ផ្ការុះរោយ» ដោយក្រុមលោក ម៉ាំង លៀន, * ភាពយន្ដឯកសារទី២មាន ចំណងជើងថា «ឧបករភ្លេង ជនជាតិ ដើមភាគ តិច គ្រឹង គង» ដោយក្រុមលោក សែម ម៉ៅ, * ភាពយន្ដឯកសារទី៣ មានចំណង ជើងថា «ផលប៉ះពាល់ នៃផ្សែងបារី ក្នុងសហ គមន៍» ដោយក្រុមរបស់កញ្ញា ភឿន ពេទ្យ * ភាពយន្ដឯកសារទី៤ មានចំណងជើង ថា «ការបោះបង់ការ សិក្សារបស់ ជនជាតិ ដើមភាគតិច» របស់ក្រុមលោក ប៊ឹន សាវឿន។ ភាពយន្ដ ឯកសារ នីមួយៗសុទ្ធតែបង្ក ប់នូវសារអប់ រំដោយឡែកៗ ដែលជារឿ ងរ៉ាវដែលបានកើតឡើងក្នុងសហគមន៍របស់ សមិទ្ធិកររបស់យើងផងដែរ។

អ្វីដែល កាន់ តែពិសេសថែមទៀតនោះលោកអ្នកនឹងបានជួបជាមួយពួកគាត់ ដើម្បីសំណេះសំណាលពីរឿងរ៉ាវ នៅពីក្រោយ ខ្នងនៃការផលិតភាពយន្ដឯកសារទាំងនោះផងដែរ។ សូមចូលទៅកាន់តំណភ្ជាប់ខាងក្រោមនេះដើម្បីធ្វើការចុះឈ្មោះចូលរួម Let’s Document Cambodia Showcase ដែលប្រព្រឹត្តទៅនៅថ្ងៃទី២៤ ទៅចាប់ពីម៉ោង ២:០០ ដល់ ៤:០០ រសៀល។ សម្រាប់ការ វិភាគផ្សេងៗមហោ ស្រពភាពយន្ដខ្លីចតុមុខបានប្រកាសនៅលើគេហទំព័រហ្វេសប៊ុករបស់ខ្លួន តាមរយៈតំណភ្ជាប់នេះ Chakto muk Short Film Festival៕

RELATED ARTICLES