ភ្នំពេញ៖ បន្ទាប់ពីសារព័ត៌មាន “នគរធំ” ឆ្នាំទី២១ លេខ១២៩០ ចេញផ្សាយថ្ងៃព្រហស្បតិ៍ ទី១០ ខែវិច្ឆិកា ឆ្នាំ២០១៦ បានចុះផ្សាយលិខិត មិត្តអ្នកអានមួយ ដែលមានចំណងជើងថា “មន្ត្រី ក្រសួងកសិកម្ម ប្រតិកម្មរឿងតែងតាំងតំណែង” រួចមក នៅរសៀលថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៦ សារព័ត៌មាន “នគរធំ” បានទទួលសេចក្តីប្រកាស ព័ត៌មានមួយច្បាប់ របស់ក្រសួងកសិកម្មរុក្ខា ប្រមាញ់និងនេសាទ បានបដិសេធចំពោះព័ត៌- មានដែលចុះផ្សាយនោះទាំងស្រុងដោយក្រសួង បានចាត់ទុកថា ជាការប្រឌិតរបស់ជនខិលខូច មួយចំនួនតូចក្នុងចេតនាបង្កឱ្យប៉ះពាល់ដល់ ការងារគ្រប់គ្រងដឹកនាំ ។
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ចុះថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៦ នោះ មានខ្លឹមសារទាំង ស្រុងថា “អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានកត់សម្គាល់ឃើញថា នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៦ នេះ មាន សារព័ត៌មានមួយចំនួន បានចុះផ្សាយអត្ថបទ ពាក់ព័ន្ធនឹងការងារជ្រើសតាំងមន្ត្រីរាជការរបស់ ក្រសួង ដោយមានចរិតញុះញង់ ភូតភរ បង្ខូច កិត្តិយស ផ្ទុយពីការពិតទាំងស្រុង។
ក្រសួង សូមបដិសេធព័ត៌មានដែលបានចុះផ្សាយនោះ ទាំងស្រុង ហើយចាត់ទុកថា ជាការប្រឌិតរបស់ ជនខិលខូចមួយចំនួនតូច មានចេតនាបង្កឱ្យមានស្ថានភាពច្របូកច្របល់ ប៉ះពាល់ដល់ការងារគ្រប់គ្រងដឹកនាំ ។ ជាការពិត ការជ្រើសតាំង មន្ត្រីដឹកនាំអង្គភាពបានឈរលើគោលការណ៍ គុណវុឌ្ឍិ សមត្ថភាព បទពិសោធន៍ការងារ ដែលត្រូវឆ្លងកាត់ការពិនិត្យវាយតម្លៃរបស់គណៈអចិន្ត្រៃយ៍របស់ក្រសួង ដែលមានសមាសភាពរដ្ឋលេខាធិការ និងថ្នាក់ដឹកនាំពាក់ព័ន្ធជា សមាជិក ប្រកបដោយតម្លាភាព ។ ជាក់ស្តែង នៅថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ គណៈអចិន្ត្រៃយ៍បានប្រជុំពិនិត្យវាយតម្លៃ ជ្រើសតាំង អគ្គនាយក១រូប ដែលមានសមត្ថភាព បទពិសោធន៍ គុណវុឌ្ឍិ និងមានស្នាដៃដឹកនាំសមស្រប ឱ្យដឹកនាំអគ្គនាយកដ្ឋានថ្មី និងជាអនុវិស័យ មានអាទិភាព ដែលមានចែងក្នុងយុទ្ធសាស្ត្រ អភិវឌ្ឍន៍វិស័យកសិកម្ម ហើយបានទទួលការ គាំទ្រដ៏លើសលប់៩០ភាគរយ ពីគណៈអចិន្ត្រៃយ៍ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ។
អ្នកនាំពាក្យក្រសួង យល់ឃើញថា ការ ផ្តល់ព័ត៌មានដែលមានចរិតញុះញង់ បង្ខូចកិត្តិយស និងប្រឌិត គឺជាការ បិទបាំងអំពើមិនប្រក្រតី របស់ជនខិលខូចមួយចំនួនតូច និងជាអំពើឃុបឃិត អសីលធម៌គួឱ្យស្អប់ខ្ពើម ។
ខាងក្រោមនេះ ជាសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ៖