ភ្នំពេញ៖ស្រីស្រស់សាច់សខ្ចីនាងប៉ាច គីមមួយ ដែលរកបានសង្សារប្រុសក្មេងលោកសយ រតនៈ នោះពេលនេះមិនសូវមានសន្ទុះខ្លាំងក្លាដូចមុនទេ គឺហាក់នៅទ្រឹងក្រោយនាងបាត់បង់ឱកាសសម្ដែងជាមួយកំពូលតារាចម្រៀងព្រាប សុវត្ថិ ជាង១ឆ្នាំដោយសារតែលោកស្នាយ ទៅGalaxyចោលហង្សមាសនោះ។យ៉ាងណាគីមមួយ បានងាកមកចាប់ដៃជាមួយកំពូលស្នេហ៍លោកសយ រតនៈ ហើយបើទោះជាមិនសូវលេចធ្លោរដូចធ្វើជាដៃគូជាមួយលោកព្រាប សុវត្ថិ មែន ប៉ុន្ដែនេះជាឱកាសមួយដែលធ្វើឲ្យអ្នកទាំងពីរអាចស្វែងយល់ចិត្តគ្នាបានកាន់តែច្រើនជាងមុនថែមទៀតមុនពេលដែលអ្នកមេម៉ាយសាច់ដូចបណ្ដូលចេកនិងលោករតនៈ ដឹកដៃគ្នារៀបការ។
ប៉ាច គីមមួយ ធ្លាប់សម្ដែងជាមួយលោកព្រាប សុវត្ថិ តាមរយៈបទ”មាន់ស្រែ បន្លែស្រស់និង”កាឌឹបៗដាក់”ជាដើមដែលអ្នកទាំងពីរលេងសាកសមគ្នាណាស់ពិសេសគឺលោកស្នាយ ថែមទាំងញេះញោះដាក់គីមមួយ ដូចជាការចាប់ថើបថ្ពាល់នាងកណ្ដាលឆាកតន្រ្ដីជាដើម។ប៉ុន្ដែកាលពីចុងខែសីហាឆ្នាំ២០២០ព្រាប សុវត្ថិ បានដើរចេញពីហង្សមាស ចូលGalaxy ធ្វើឲ្យលោកក្លាយទៅជាដៃគូរបស់ស្រីស្រស់តន់ ច័ន្ទសីម៉ា នាំឲ្យគីមមួយ ពិបាករកជំនួយព្រោះពឹងទៅលើសង្សារក្មេងនោះមិនអាចធ្វើឲ្យនាងមានសន្ទុះដូចអំឡុងពេលចាប់ដៃជាមួយលោកព្រាប សុវត្ថិ ឡើយ។
គូរបញ្ជាក់ថាប៉ាច គីមមួយ ជាអតីតបេក្ខភាពThe Voice Cambodia រដូវកាលទី១ហើយបើទោះជាមិនអាចយកឈ្នះប៊ុត សីហា បានក្ដី ប៉ុន្ដែនាងគីមមួយ ដែលមានសាច់សដូចបណ្ដូលចេកនោះនៅតែអាចឈជើងនៅហង្សមាសដោយងាយហើយថៅកែផលិតកម្មធំនេះថែមទាំងរុញនាងឲ្យថតសម្ដែងភាពយន្ដជាបន្ដបន្ទាប់ទៀតផង។តែនាងគីមមួយ មិនអាចប្រជែងទីផ្សារចម្រៀងជាមួយតារាស្រីលំដាប់ជូរមុខរបស់ហង្សមាសដូចជាឱក សុគន្ធកញ្ញា ,ពេជ្រ សោភា និងសួស វីសា ជាដើមនោះបានទេ ហើយនៅឆ្នាំ២០២១នេះនាងបែជាមកល្បីរឿងស្នេហាជាមួយប្រុសក្មេងសយ រតនៈ ជាងបទចម្រៀងទៅវិញ ក្រោយគីមមួយ ទុកជីវិតជាស្រី្ដមេម៉ាយជាច្រើនឆ្នាំបន្ទាប់ពីចែកផ្លូវគ្នាជាមួយអតីតប្ដីជាតារាចម្រៀងម្នាក់មក។យ៉ាងណាការភ្ជាប់ស្នេហ៍ថ្មីជាតារាដូចគ្នាទៀតនេះគីមមួយ មិនខ្លាចប្រឈមការដើរជាន់ដានចាស់នោះទេ ព្រោះនាងធ្លាប់និយាយត្រង់ៗថាមិនមានអារម្មណ៍ស្នេហាប្រុសៗដែលមានអាយុចាប់ពី៤០ឆ្នាំឡើងឡើយគឺបេតីតែបុរសក្មេងៗ៕