ភ្នំពេញ ថ្ងៃទី 15 ខែវិច្ឆិកា ឆ្នាំ 2021៖ក្រុមហ៊ុន Prince Holding Group ហៅកាត់ថា «ព្រីនស៍គ្រុប» ដែលជាជាពហុក្រុម ហ៊ុន មួយក្នុងចំណោមពហុក្រុមហ៊ុនដែលធំជាងគេ និង រីកចម្រើន បំផុតនៅក្នុងប្រទេសកម្ពុជា ថ្ងៃនេះបាន ប្រកាស បើកទទួល ពាក្យសុំអាហារូបករណ៍សិក្សារថ្នាក់បរិញ្ញាបត្រជាផ្លូវការនៃ អាហារូបករណ៍ Chen Zhi ដែលជាកម្មវិធីរួមសហការគ្នារវាងក្រ សួងអប់រំ យុវជន និងកីឡា (MoEYS) និង មូលនិធិសប្បុរសធម៌ព្រីនស៍ Prince Foundation ។
សិស្សដែលមានចំណាប់អា រម្មណ៍អាចបំពេញ និងដាក់ពាក្យតាមរយះការស្កែន QR កូដ ដែលមានភ្ជាប់នៅក្នុងផ្ទាំងរូបភាព ឬតាមរយៈតំណរភ្ជាប់ http://shorturl.at/dzGX5 ។ កម្មវិធី នេះ ត្រូវបានធ្វើឡើងសម្រាប់សិស្សសញ្ជាតិខ្មែរ ដែលរៀនថ្នាក់ទី ១២ ក្នុងឆ្នាំសិក្សារ ២០២០ – ២០២១ នេះ ដែលនឹងឆ្លងកាត់ការប្រឡង បាក់ឌុប (BACC II) ឆ្នាំ 2021 នេះតែម្តង។ពាក្យស្នើសុំ នឹង ត្រូវបាន វាយតម្លៃដោយ ក្រសួងអប់រំ យុវជន និងកីឡា ដូច្នេះបេក្ខជនឬ បេក្ខនារី ដែលមាន គុណវុឌ្ឍគ្រប់គ្រាន់នឹងត្រូវបាន ធ្វើតេស្តលើជំនាញសរសេរ និងជំនាញវិភាគរបស់ ពួកគេ ហើយឆ្លងកាត់ការសម្ភាសន៍ជាមួយក្រុម គណ:កម្មាការជំនាញផង ដែរ។ អាហារូបករណ៍ដំបូង ចំនួន ១០០នាក់ដំបូងនេះ នឹងត្រូវផ្តល់ជូនបេក្ខជនដែលទទួលបានជោគជ័យ សម្រាប់អាហា រូប ករណ៍ Chen Zhi ក្នុងឆ្នាំ 2022។ ចំណែកអាហារូបករណ៍ចំនួន 300នាក់ បន្ថែមទៀតនឹងត្រូវបានផ្តល់ ជូនជាបន្តបន្ទាប់ចាប់ពីឆ្នាំ 2023 ដល់ឆ្នាំ 2025។ ការទទួល ពាក្យនឹងត្រូវបិទនៅម៉ោង12:00ថ្ងៃត្រង់ នាថ្ងៃទី 15 ខែធ្នូ ឆ្នាំ2021។ សម្រាប់ព័ត៌មាន លម្អិត សូមចូលទៅកាន់ ផ្ទាំងផ្សាយដែល មាន ភ្ជាប់៕