ភ្នំពេញ៖តារាចម្រៀងហង្សមាសលោកខេមរៈ សិរីមន្ដ នៅថ្ងៃបុណ្យអុំទូកកាលពីពេលថ្មីៗលោកបាននាំភិរយានិងកូនប្រុសស្រីទាំង៣នាក់ទៅបោះតង់នៅលើដីឡូតិ៍របស់លោកនៅខេត្តប៉ោយប៉ែត ជាប់បន្ទាយមានជ័យជាមួយអតិថិជនរបស់ខ្លួនហើយតារាដែលជះRolls Royce យ៉ាងកាលីពរូបនេះក៍បង្ហួសតំណើរទៅកម្សាន្ដនៅប្រាសាទអង្គរវត្តទឹកដីខេត្តសៀមរាបផងដែរ។ខេមរៈ សិរីមន្ដ ថាប្រឹងធ្វើការខ្លះ កំដរគ្រួសារដើរលេងខ្លះជាសុភមង្គលរបស់លោក។



តាមរយៈរូបភាពខេមរៈ សិរីមន្ដ បង្ហាញពីភាពផ្អែមល្ហែមស្នេហ៍នោះបញ្ជាក់ថាអតីតតារាចម្រៀងសាន់ដេរូបនេះកំពុងតែជោគជ័យទាំងការងារសិល្បៈ,ស្នេហា និងមុខជំនួញព្រមគ្នាតែម្ដងនៅឆ្នាំ២០២១នេះ។ប៉ុន្ដែមិនទាន់មានដំណឹងថាលោកសិរីមន្ដ នឹងរៀបគម្រោងយកកូនទី៤ឆាប់ៗឡើយ ខណៈដែលកន្លងមកFanបានជម្រុញឲ្យលោកសិរីមន្ដ ហៅប៊ុនថៃ គូតែយកកូនឲ្យបាន៤នាក់ដែរទៅដើម្បីតាមឲ្យស្មើតារាចម្រៀងលោកខាន់ ជេមស៍ ដែលពេលនេះមានកូនដល់ទៅ៤នាក់ធំស្រាងៗអស់ទៅហើយ។ការលើកឡើងបែបនេះដោយសារតែគេឃើញសិរីមន្ដ និងភរិយាអ្នកស្រីគួយ ផល្លី តែងតែបង្ហាញភាពផ្អែមល្ហែមស្នេហ៍ដូចគ្នាទៅនិងលោកព្រាប សុវត្ថិ និងភរិយាលោកអ្នកស្រីឡុង ស្រីមុំ ដែរ។អ្វីដែលកាន់តែគូរឲ្យកត់សម្គាល់នោះពេលនេះលោកសិរីមន្ដ លើកភរិយាឲ្យធ្វើជាអ្នកដឹកនាំសម្ដែងMVបទល្បីៗរបស់លោកនៅហង្សមាសទើបនាំឲ្យអ្នកនាងផល្លី មានឱកាសកាន់តែច្រើនក្នុងការនៅក្បែរស្វាមីពិសេសគឺការជួយរៀបចំទាំងសម្លៀកបំពាក់និងការជ្រើសរើសទីតាំងថតសម្ដែងMV។



សូមបញ្ជាក់ថាខេមរៈ សិរីមន្ដ បានវ៉ាដាច់អស់តារារួមក្រុមនៅហង្សមាសនារយៈពេលចុងក្រោយនេះក្រោយពីលោកព្រាប សុវត្ថិ បានចាកចេញទៅGalaxy។ប៉ុន្ដែតាំងពីផ្ទុះតារាហង្សមាសមួយចំនួនបានកើតកូវីដជាបន្ដបន្ទាប់តាំងពីកាលពីខែមីនាឆ្នាំ២០២១នោះសិរីមន្ដ មិនទាន់ចេញច្រៀងសម្ដែងលើឆាកតន្រ្ដីតាមប៉ុស្ដិ៍ទូរទស្សន៍ដូចមុននោះទេព្រោះតែលោកមមាញឹករកស៊ីផ្នែកអចលនទ្រព្យ តែបទចម្រៀងនៅតែមានចេញជាបន្ដបន្ទាប់។សិរីមន្ដ បានឲ្យដឹងថាលោកត្រូវបានអ្នកដឹកនាំកម្មវិធីប្រគុំតន្រ្ដីនៅឆាកទូរទស្សន៍ហង្សមាសចង់ឲ្យឡើងច្រៀងស្ទើរៀងរាល់សប្ដាហ៍ តែលោកសុំអធ្យាស្រ័យព្រោះរងចាំពេលវេលាសមស្របណាមួយទើបចេញច្រៀងសម្ដែងជាធម្មតាដូចមុន។ទាក់ទងរឿងគេសង្ស័យថាលោកត្រៀមចេញពីហង្សមាសចូលGalaxyនោះត្រូវបានសិរីមន្ដ អះអាងថាបច្ចុប្បន្នលោកជាតារាជាប់កុងត្រានៅហង្សមាសនឹងមានគម្រោងធ្វើការងារជាច្រើនទៀតជាមួយផលិតកម្ម។ប៉ុន្ដែសម្រាប់ថ្ងៃអនាគតលោកថាគ្មានអ្នកណាដឹងមុនថាមានរឿងអ្វីកើតឡើងនោះទេ៕



