Friday, May 9, 2025
Homeតារាខ្មែរពិតឬទេព បូព្រឹក្ស ៖ហ៊ានចាយ១បទអស់​១៥ម៉ឺន​ដុល្លារ?

ពិតឬទេព បូព្រឹក្ស ៖ហ៊ានចាយ១បទអស់​១៥ម៉ឺន​ដុល្លារ?

ភ្នំពេញ៖ទេព បូព្រឹក្ស ហៅស្រីនិច្ច ត្រូវបានកូនចៅរបស់នាងទម្លាយនៅលើបណ្ដាញ​សង្គម​ថា​បទ”វីរៈនារី”មានការចំណាយ​ដល់ទៅ៦០០លានរៀល ឬស្មើនិង១៥ម៉ឺនដុល្លារ ព្រោះ១បទនេះ​មានការ​សម្រិតសម្រាំងខ្លាំងណាស់ ហើយសាមីខ្លួន​ផ្ទាល់ហ៊ាន​លក់ឡាន និងគ្រឿងអលង្ការ​មួយ​ចំនួនដើម្បីធ្វើបទមួយនេះឲ្យចេញជារូបរាង​ទៀតផង។យ៉ាងណាចម្រៀងមួយបទ​នេះមិន​ទាន់​ចេញជាFull Mv នោះទេគឺមានតែTrailer ទើបគេមិនទាន់អាចវាយតម្លៃបានថាគុណភាព​សាកសមជាមួយការចំណាយ​លុយ​ឬ​អត់​។ប៉ុន្ដែFanអតីតតារាហង្សមាសរូបនេះសម្ដែងការគាំទ្រស្រីនិច្ច ដែលហ៊ានចាយលុយផលិតចម្រៀងឡើងដើម្បី​លើកស្ទួយ​ពីវប្បធ័ម​ជាតិតាមរយៈ​ការរំលេចនូវប្រាងប្រាសាទរបស់ខ្មែរជាច្រើនដើម្បីឲ្យពិភពលោកកាន់តែស្គាល់ច្បាស់។

  សូមបញ្ជាក់ថាក្រោយតារាចម្រៀងលំដាប់ពិភពលោករបស់ថៃនាងLisa ជា​សមា​ជិក​របស់ក្រុមBlackpink ចេញបទ”Lalisa” ដែលក្នុងMvមានបង្កប់រូប​ក្លោងទ្វារស្រដៀងប្រាសាទ​ខ្មែរព្រះ​វិហារនាំឲ្យមានការជជែកគ្នាពីសំណាក់មហាជន​ថាតារាស្រុក​គេចេះជួយលើក​វប្ប​ធ័ម​របស់គេ​ទៅលើឆាកអន្ដរជាតិតែតារាខ្មែរវិញគិតតែពីអួតលុយ ឡាន និងវីឡារ ហើយ​ឈ្លោះ​តែគ្នា​លើបណ្ដាញសង្គមនោះគេឃើញតារាល្បីៗបានងាកមកផលិតMv ដែលរំលេចទៅ​ដោយ​ប្រាសាទ,ក្បាច់គុណល្បុកតោ និង​នាថការីរបាំល្បីៗរបស់ខ្មែរក្នុងនោះមានដូចជាពេជ្រ សោភា ចេញបទ”ទ្វារបេះដូង”,ឱក សុគន្ធកញ្ញា ផលិតបទ”រស់ជាខ្លួនឯង” ខណៈដែលពេលនេះទេព បូព្រឹក្ស ត្រៀមចេញ​បទ​”វីរៈ​នារី”ដែលបទទាំងនោះពួកគេសុទ្ធ​តែបង្ហាញពីអត្តសញ្ញាណ​ជាតិ​រៀងៗ​ខ្លួនទើបធ្វើឲ្យទស្សនិកជនដែលគាំទ្រតារាខាងលើផ្ដល់កំលាំងចិត្តឲ្យIdol របស់ពួកគេ​កាន់តែខ្លាំង។ចំពោះទេព បូព្រឹក្ស វិញ​តាំងពីចេញពីហង្សមាសមកមុននេះ​នាងគ្មានសកម្មភាព​សិល្បៈ​ណាមួយលេចធ្លោនោះទេក្រៅពីញាំអាហារប្លែកៗ ហេតុនេះ​ហើយមជ្ឈដ្ឋានមហាជន​រងចាំ​មើលថាមួយបទនេះ​ពិតជាធ្វើ​ឲ្យបូព្រឹក្ស មានឈ្មោះបោះសម្លេងសារជាថ្មីឡើង​វិញឬ​យ៉ាងណា​ព្រោះថាបច្ចុប្បន្នតារា​ចម្រៀង​ផ្នែកយុវវ័យដែលកំពុងនាំមុខគេគឺនាងតន់ ច័ន្ទសីម៉ា របស់Galaxy។

  គូរំលឹកថាក្រៅពីបទ”វីរៈនារី”ដែលត្រូវបានគេទម្លាយថាចាយលុយអស់១៥ម៉ឺនដុល្លារនោះកន្លងមកGalaxy ធ្លាប់អះអាងថាបាន​ចំណាយ​លុយដល់ទៅ​១០ម៉ឺនដុល្លារផលិតបទ”ជូន​ដំណើរអូនឡើងផ្លូវHighway”ច្រៀងដោយលោកខេម ខណៈបទ”Are You Ok?”របស់តន់ ច័ន្ទ​សីម៉ា ចំណាយអស់៥ម៉ឺនដុល្លារ​ក្នុងការ​ផលិត។ប៉ុន្ដែភ្លាមៗនោះមានការរិះគន់ទាំង​អ្នកនៅ​ក្នុងចង្កោម​អ្នក​សិល្បៈនិងមហាជនថាGalaxyអួតជ្រុលហើយពួកគេបានឲ្យយោបល់ថ្នាក់​ដឹកនាំផលិតកម្មនេះថាបើចាយលុយ​ដល់ម្លឹង​ទៅ​ហើយ​គូរតែធ្វើអ្វីដែលបង្ហាញពីវប្បធ័មអរិយធ័មខ្មែរផងទៅ កុំចាយទៅលើបទបែក​ស្លុយច្រើន​ពេក​…៕

RELATED ARTICLES