ភ្នំពេញ៖រ៉ាប៊ី ត្រូវបានគេស្គាល់និងល្បីឈ្មោះតាមរយៈបទ”មាន់ស្រែ”ដែលMv បទមួយនេះចេញបានជាង៣ឆ្នាំមានអ្នកទស្សនា60M Views ខណៈដែលនាងរាំលេងនៅសួនច្បារមាត់ទន្លេបទនេះដែរមានអ្នកចូលមើល43M Views សរុបគ្រាន់តែ២Chanel មានអ្នកទស្សនាបទនេះសរុប104M។ប៉ុន្ដែអ្វីដែលគូឲ្យភ្ញាក់ផ្អើលថ្មីៗនេះបទ”Are You Ok?”របស់នាងតន់ ច័ន្ទសីម៉ា ដែលទើបបានចេញ២សប្ដាហ៍នោះបានតាមស្មើកំណត់ត្រារបស់រ៉ាប៊ី ពោលគឺ60M ដូចគ្នាទើបធ្វើឲ្យមានការលើកឡើងថាស្រីស្អាតរ៉ាប៊ី អាចនឹងពិបាកការពារតំណែងព្រោះនៅរយៈពេលចុងក្រោយនេះនាងក៍គ្មានបទផ្ទុះខ្លាំងៗដូចមុនទៀតដែរ។



ទោះជាយ៉ាងណាស្រីស្រស់រ៉ាប៊ី ធ្លាប់ប្រាប់អ្នកយកព័តមានយើងថានាងមានបទធ្វើរួចជាច្រើនបទនៅក្នុងដៃដែរតែបានផ្អឹបទុកមិនហ៊ានចេញដូចតារាមួយចំនួនទៀតដែរព្រោះខ្លាចចេញទៅខុសពេលវេលាដោយសារតែពេលនេះពលរដ្ឋកំពុងតែពិបាកដោយសារកូវីដហេតុនេះហើយបទណាបែបឆឺតៗពេកទោះជាធ្វើហើយក៍នាងមិនទាន់ហ៊ានចេញដែរ។រ៉ាប៊ី ហាក់មិនចាប់អារម្មណ៍តារាចម្រៀងណាចេញបទថ្មីៗស្ទើតែរៀងរាល់ថ្ងៃនោះទេ ដោយនាងយល់ថាសុខចិត្តចេញ១ៗយកគុណភាពល្អជាង។នាងថាការចេញបទញឹកពេកឬរាល់ថ្ងៃធ្វើឲ្យអន់ទៅវិញទេ ប៉ុន្ដែនាងមិនសំដៅដល់តារាចម្រៀងម្នាក់ណាឡើយ។


គូររំលឹកថាស្រីស្រស់ផាន វីរ៉ាទី បានបោះបង់អាជីពពិធីការិនីនៅហង្សមាសដោយហក់ចូលថោន រយៈពេលជាង៣ឆ្នាំទៅហើយដែលទ្រនុំនេះធ្វើឲ្យនាងមានការផ្លាស់ប្ដូរទាំងជីវភាពកេរ្ដិ៍ឈ្មោះយ៉ាងរហ័ស។ប៉ុន្ដែរ៉ាប៊ី ត្រូវបានអ្នកជំនាញសិល្បៈមួយចំនួនលើកឡើងថានាងច្រៀងបានតែបទញាក់ បទស្លូវច្រៀងមិនកើតឡើយ។តែរ៉ាប៊ី បានប្រាប់ថាបទអីក៍នាងច្រៀងទៅរួចដែរ តែមូលហេតុដែលកន្លងមកនាងចេញតែបទញាក់នោះដោយសារតែនៅតាមបណ្ដារConcertsអ្នកដឹកនាំតម្រូវឲ្យច្រៀងបទញាក់ច្រើនជាងស្លូវព្រោះជាធម្មតាកម្មវិធី១នាងច្រៀង៥បទគេឲ្យច្រៀងញាក់៥បទទៅហើយ។


រ៉ាប៊ី ត្រូវបានគេប្រមាណថានាងច្រៀង៣ឆ្នាំនេះសល់លុយមិនក្រោមកន្លះលានដុល្លារនោះទេដោយផ្អែកលើរថយន្ដនាងជិះនិងផ្ទះនាងកំពុងរស់នៅ ទើបធ្វើឲ្យមានការសង្ស័យថាស្រីស្អាតរូបនេះមានប្រុសចិញ្ចឹម។ប៉ុន្ដែតារាវ័យ២៨ឆ្នាំរូបនេះថានាងគ្មានប្រុសណាឧបត្ថម្ភនោះទេ ព្រោះចិត្តនាងស្រលាញ់តែប្រុសក្មេង ប្រុសចាស់នាងមិនបេតីឡើយ។នាងថាក្រោយបែកសង្សារក្មេងជាង១ឆ្នាំមកនេះ ឥឡូវរកតែម្នាក់មកបណ្ដើរមិនបានផង ហេតុនេះហើយបើអ្នកកាសែតចិត្តល្អជួយរកសង្សារឲ្យនាង១ផង តែដាច់ខាតបុរសនោះត្រូវតែស្អាត សង្ហារ ហើយក្មេងទើបនាងស្រលាញ់៕


